សែនសុខ Cafe and Restaurant អាហារ និងកាហ្វេឆ្ងាញ់ ថែមទាំងមានឱកាសបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗសម្រាប់បើកដំណើរការសាកល្បងទៀត

ចង់រកកន្លែងទទួលទានអាហារដែលមានរសជាតិឆ្ងាញ់ពិសា និងភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេឈ្ងុយឆ្ងាញ់​ ក្នុងកន្លែងតែមួយប្រហែលជាលោកអ្នកពិបាកស្វែងរកហើយ តែពេលនេះមិនបាច់បារម្ភទេ «ក្នុងស្រុក» សូមណែនាំភោជនីយដ្ឋាន និងាហាងកាហ្វេមួយកន្លែងដែលទើបតែបើកដំណើរការតែកំពុងតែពេញនិយមខ្លាំងថាម្ហូបអាហារ និងភេសជ្ជៈសុទ្ធតែមានឱជារសនោះគឺ «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) »

117607653_764094297697229_8183970497919694972_n

«ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » មានបើកបម្រើអាហារជាច្រើនមុខ​សុទ្ធតែចម្អិនដោយចុងភៅចំណានៗមានបទពិសោធន៍ខ្ពស់ និងប្រកបដោយអនាម័យល្អតាមស្តង់ដា ឯរសជាតិឆ្ងាញ់ពិសាគ្រប់មុខ ចំណែកភេសជ្ជៈគ្រប់មុខ រួមទាំងកាហ្វេពិសេសៗឆ្ងាញ់គ្រប់រសជាតិទៀតផង។ ហើយកាន់តែពិសេស ​សម្រាប់ការបើកដំណើរការសាកល្បង (Soft Openinng) ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២០ នេះ​សម្រាប់អតិថិជនមកទទួលទាននៅក្នុងហាងផ្ទាល់នឹងទទួលបានការបញ្ចុះតម្លៃពិសេស ២០% ភ្លាមៗតែម្តង។

117755503_348351743220973_3709490939054875606_n

117636687_632231174369854_2772851716657180687_n

គួរឱ្យដឹងផងដែរថា «ភោជនីយដ្ឋាន និងកាហ្វេ សែនសុខ (Sen Sok Cafe and Restaurant) » មានទីតាំងស្ថិតនៅ ផ្ទះលេខ 895 ផ្លូវ 1986 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រុងភ្នំពេញ​ ចុះពីស្តុកត្រឡោកបែកចម្ងាយ ២០០ម៉ែត្រ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៣ ៣៧៧​ ៦៨៨ ៕

អត្ថបទ ៖ ក្នុងស្រុក

117767135_341916620298107_3821609267756799241_n

អំពីអ្នកសរសេររបស់យើង៖ Writers