ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។

តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។

117814599_135214341339005_7083525799203689456_o

Saffron 1200x749

Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព និង សម្រស់ ហើយ ជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជនដើម្បីជួយបង្កើនរសជាតិអាហារក៏ដូចជាសោភ័ណ្ឌភាពរបស់អាហារ និងយកសម្រាប់ផលិតទឹកអប់ផងដែរ។

DPA RVA 83308 Saffron Festival_0

Saffron 2

Saffron Flower ជាពូជផ្កាដ៏កម្រហើយមានតម្លៃថ្លៃខ្លាំង ព្រោះតែផ្កានេះស្រោបដោយពណ៌ស្រស់ឆើតឆាយ និងមានក្លិនក្រអូបដ៏ទាក់ទាញម្យ៉ាងខុសពីផ្កាដទៃៗផ្សេងទៀត ពិសេសវាជាពូជផ្កាដែលពិបាកក្នុងការដាំដុះបំផុត ព្រោះបើដាក់ដាំមិនត្រឹមត្រូវអាចធ្វើឱ្យផ្កាខូចគុណភាពបានយ៉ាងងាយ មិនមែនឱ្យតែមានដីអាចដាំបានស្រួលៗឡើយ ពោលជាផ្កាដែរពិបាកដាំដុះ រើសដី រើសអាកាសធាតុ ហើយការប្រមូលផលក៏ត្រូវចំណាយពេលវេលាយូរនិងកម្លាំងពលកម្មច្រើន ម្យ៉ាងប្រទេសដែលដាំរុក្ខជាតិនេះក៏មានតិច។ ជាទូទៅវាត្រូវបានគេដាំនៅកំឡុងដើមខែកញ្ញា ហើយអាចប្រមូលបាននៅពាក់កណ្តាលខែតុលា ហើយទំរាំអាចបានផ្កាមានគុណភាពល្អមួយគីឡូៗ កសិករដែលជាអ្នកប្រមូលផលត្រូវប្រើពេលដល់ទៅ ៤៨ ម៉ោងឯណោះ ដោយគេអាចប្រមូលផលពីផ្កា Saffron ១ទង បានលំអងផ្កាដែលអាចប្រើប្រាស់បានត្រឹមតែ ៣សរសៃតែប៉ុណ្ណោះ។

Saffron 1200x749

01_SAFFRON CROCUS RECIPES_800x

ចំពោះគុណប្រយោជន៏នៃផ្កា Saffron ត្រូវគេដឹងថាអាចជំនួយ បង្កើន កាពារ និងព្យាបាលជំងឺជាច្រើនដូចជា ៖

-បញ្ហាស្រ្តេសខ្លាំង​ ( Stress / Depress )

-អ្នកឈឺក្បាលជាប្រចាំ

-បង្កេីនសមត្ថភាពផ្លូវភេទ

-បណ្តេញជាតិពុល​ សម្រកទម្ងន់


-ភ្លេចភ្លាំងច្រេីនខ្សោយការចងចាំ

-ការពារជំងឺឆ្លងនៅផ្លូវដង្ហើម​ និងជំងឺផ្តាសាយ

117716117_135214388005667_3426161816311236459_n

-គេងមិនលក់ មិនស្កប់ស្កល់ រវើរវាយ

-ល្អសំរាប់ស្រ្តីមានផ្ទៃពោះ​ ទាំងទារកក្នុងផ្ទៃ

-ធ្វើឱ្យស្បែកសភ្លឺថ្លា សម្រស់ក្មេងជាងវ័យ

-កាត់បន្ថយបញ្ហាអាលែកសុី​ រលាក​ និងឈឺសន្លាក់

-ចលនាសរសៃរឈាមបេះដូង ខួរក្បាលរត់បានល្អ

-ធ្វើឱ្យរដូវមកទៀង​ និងកាត់បន្ថយកាឈឺចុកចាប់

-ការពារព្យាបាល​ថ្លេីម ទឹកនោមផ្អែម​ លើសឈាម​ និងមហារីក

-មិនត្រឹមតែប៉ុណ្ណោះយេីងអាចប្រើប្រាស់ជាមួយចំណីអាហារធ្វើឱ្យអាហារមានក្លិនឈ្ងុយរស់ជាតិឆ្ងាញ់ពិសារ៕

117782738_135214408005665_3658133494868063074_n

Saffron 3

Kashmiri Saffron

អំពីអ្នកសរសេររបស់យើង៖ The Writer

The Writer

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06