K98K កាំភ្លើងបាញ់ស៊ីបពេញនិយមបំផុត​របស់​ទាហានអាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទី​១​និង​លើ​កទី​២

ស្រប​ពេលប្រទេស​អាល្លឺម៉ង់​បច្ចុប្បន្ន​ជា​កន្លែង​មួយ​ដែល​មាន​ទាហានបាញ់ស៊ីបសាហាវបំផុត ​និងផលិត​កាំភ្លើងបាញ់​ស៊ីបទំនើប​ល្អបំផុតក្នុងពិ​ភពលោក ប៉ុន្តែ​​ក្នុងសង្គ្រាមលោកលើក​ទី​២​ ​ពួក​គេ​នៅ​តែងតែតោងកន្ទុយសហភាពសូវៀត ទោះ​បី​ជា​មាន​កាំភ្លើងបាញ់ស៊ីបដ៏​អស្ចារ្យ​ជាង​គេ​ក៏​ដោយ។

វា​ជា​រឿងត្រឹម​ត្រូវ​ដែល​អាល្លឺម៉ង់ត្រូវ​បាន​គេ​និយាយថា​ជា​កន្លែង​ប្រមូលផ្ដុំកំពូលអ្នក​បាញ់​ស៊ីបសម័យទំនើប។ ​បើ​ក្រឡែក​ទៅ​សង្គ្រាម​លោក​លើក​ទី​មួយ ក្រុម​អ្នក​បាញ់​ស៊ីប​អាល្លឺម៉ង់ (German Scharfschutzen) បាន​ប្រឡូកក្នុង​សមរភូមិតាម​លេណដ្ឋាន​បាន​ទៅហើយ។ ដំបូងឡើយ​ពួក​គេ​បាន​ប្រើប្រាស់​កាំភ្លើងជាមួយកែវអុបទិក ​ដើម្បី​បញ្ជូន​ទាហានសម្ប័ន្ធមិត្តទៅ​ស្ថាននរក ប៉ុន្តែ​កាំភ្លើងបែបនេះ​មិន​សូវ​មាន​ច្រើន ហើយក៏មិនសូវទទួល​បាន​ការ​ពេញនិយមប្រើប្រាស់​នោះ​ទេ។

WWII German Sniper 2 770

រដូវផ្ការីកឆ្នាំ១៩១៥ មេបញ្ជាការ​ជាន់​ខ្ពស់អាល្លឺម៉ង់​បាន​បញ្ជាឲ្យ​ផលិត​កាំភ្លើងបាញ់ស៊ីប១៥០០០ដើម។ កាំភ្លើងទាំងនេះគឺ​ជា​កាំភ្លើងម៉ាក Gewehr 98​ដែល​ត្រូវ​បាន​ជ្រើសរើសយ៉ាងម៉តចត់​ជា​ទីបំផុត។ Gewehr 98 ប្រើ​គ្រាប់​ទំហំ ៧.៩២x៥៧មីលីម៉ែត្រ​ជាមួយនិង​បំពង់គ្រាប់ប្រវែង ២៩.១អ៊ីង (ប្រជែងសរុបជាងមួយម៉ែត្រ) និង​ទម្ងន់ជាង​៤​គីឡូក្រាម។ កាំភ្ល់ើងនេះផលិត​តាម​កាំភ្លើងសេរីចាស់ Mauser ១៨៩៨​​ដ៏​ល្បីល្ប៉ាញ​ជាមួយ​នឹង​សមត្ថភាព​ផ្ទុក​បាន​៥​គ្រាប់ ជាមួយស្នូលដែករុញគ្រាប់ អាច​បង្វិល(អាម៉េ)បាញ់បាន​៩០ដឺក្រែ។

6a44fdfc8a88575e1967aa9accfecf0b

វា​ជា​កាំភ្លើងមូលដ្ឋាន​មួយ​ដែល​សាមញ្ញ ​រឹងមាំ ហើយ​បាញ់​ចំ​គោលដៅបាន​ល្អសមរម្យ ប៉ុន្តែ​យ៉ាងណាក៏​ដោយ វា​ចំណាយពេល​យូរ​ក្នុង​ការ​បញ្ចេញ​គ្រាប់ ហើយ​អត្រានៃ​ការ​បាញ់​ចេញ​យឺត។  ពេល​ដែលវាបំពាក់កែវអុបទិក (អាច​បំពាក់បាន​តាម​ច្រើន​វិធី)​វា​បាន​ក្លាយ​ជា​កាំភ្លើង​ដែល​មាន​ប្រសិទ្ធិភាព​គួរឲ្យ​ភ្ញាក់ផ្អើល។ ទាហានសម្ប័ន្ធមិត្ត​មាន​ការ​ខ្លាចរអាចំពោះវា ហើយ​គុណភាពកាំភ្លើង​នេះ​បាន​ធ្វើ​ឲ្យ​ទាហាន​អាល្លឺម៉ងមាន​ទំនុកចិត្ត។ ពេល​នោះ (WW1)ទាហានបាញ់ស៊ីបអាល្លឺម៉ង់និង​កាំភ្លើងបំពាក់កែវឆ្លុះ Gew 98s បាន​ធ្វើ​ឲ្យ​មាន​ការ​ខ្លាច​រអា​ពី​សត្រូវ​ពេល​ដែល​ពួក​គេ លុកលុយក្នុងសមរភូមិ។

មាន​មេរៀន​ជា​ច្រើន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ក្នុង​សង្គ្រាម​នោះ។ ខណៈ​ពេល​ដែល​ទាហានបាញ់ស៊ីបអាល្លឺម៉ង់​កំពុងជោគជ័យក្នុងប្រើ​ប្រាស់​ទាហាន​បាញ់​ស៊ីប​និង​កាំភ្លើង​បាញ់​ស៊ីប​ទាំងនៅ​ឆ្នាំ១៩១៥ នៅ​ឆ្នាំ១៩៤១​ពួក​គេ​បាន​ដើរពីក្រោយសហភាពសូវៀតវិញម្ដង។ ពួក​គេ​មាន​មោទនកភាព​ជាមួយកាំភ្លើងរបស់​ពួក​គេ​ប៉ុន្តែ​ភ្លេច​គិត​ថា​ប្រទេស​ដទៃ​ទៀត​ក៏​អភិវឌ្ឍន៍ និង​បង្កើតទាហា​បាញ់ស៊ីប​និង​កាំភ្លើង​គុណភាព​ល្អផង​ដែរ។

WWII German Sniper 3 770

ដើម្បី​ប្រកួត​ប្រជែងជាមួយសូវៀតដែល​កំពុងតែយក​ប្រៀប​លើ​សង្គ្រាម​បាញ់​ស៊ីប​នេះ អាល្លឺម៉ង់​ចាប់​ផ្ដើម​បង្កើតកាំភ្លើងប្រភេទ​ថ្មី និង​ធ្វើការហ្វឹកហាត់បាញ់ស៊ីប​ដល់​ទាហានរបស់​ពួក​គេ​នៅ​ឆ្នាំ១៩៤២ ជាមួយ​និង​កែវឆ្លុះអុបទិកប្រភេទថ្មី និង​កាំភ្លើងប្រភេទថ្មី​មក​ជំនួស​ស៊េរី Gew 98 នោះ​គឺ​កាំភ្លើង Karabiner 98k ដ៏​ល្បីល្បាញ​នោះ​ហើយ។

Kar 98 មាន​ប្រវែងខ្លីនិង​ស្រាល​ជាង Gew98 ដែល​មាន​តួខ្លួនប្រវែង២៣.៦អ៊ីញ​និង​មាន​ប្រវែងសរុប ៤៣.៧អ៊ីញ(១.១ម៉ែត្រ)។ វា​ជា​កាំភ្លើងដែល​មាន​គុណភាព កម្លាំងរុញ​គ្រាប់​ខ្លាំង តែ​វា​ពិបាកផលិត ហើយ​ស្មុគស្មាញ ហើយ​កែវឆ្លុះ​ក៏មាន​គុណភាព​និង​ អាច​ពង្រីកដល់​ទៅ​គុណ៤​ដែល​ជា​របស់​ក្រុមហ៊ុនផលិត​អាល្លឺម៉ង់ Carl Zeiss, Hensoldt, Kahles, Ajack ។ វា​មាន​ម៉ាកផ្សេងៗ​គ្នា​ហើយ​កម្ពស់​នៃការ​បំពាក់កែវអុបទិក​មិន​ស្មើ​ភាពគ្នាដែរ។

WWII German Sniper 1 770

ភាពខ្វះខាត​ធំ​បំផុត​របស់​កាំភ្លើង​នេះ​គឺការគណនាកម្លាំងខ្យល់ និង​គ្រាប់​ហោះ​ដែល​មើល​តាម​អុបទិក ហើយ​ចាំបាច់​ត្រូវកែសម្រួលឡើងវិញ។ គ្រាប់​មិនមាន​គុណភាព ហើយ​ពិបាក​ក្នុង​ការ​គណនាកម្លាំងខ្យល់ រយម​ទាំង​ភាពខ្វះខាត​ដទៃ​ទៀត​ធ្វើឲ្យ​ទាហាន​អាល្លឺម៉ង់​អាច​បាញ់​ចំ​គោលដៅ​បាន​តែ​ចម្ងាយ៤០០ម៉ែត្រ​ប៉ុណ្ណោះ​ថ្វី​បើកាំភ្លើង​នេះ​បាញ់​បាន​ល្អបំផុតក្នុង​ចម្ងាយ៦០០ម៉ែត្រ។

ខណៈដែលទាហានបាញ់ស៊ីបខ្លះ​អាច​បាញ់ចំគោលដៅក្នុងចម្ងាយ១០០០ម៉ែត្រ តែ​ចម្ងាយ​នេះ​មិន​ជា​បទដ្ឋាន​របស់ Kar 98kនោះ​ទេ។ ឧទាហរណ៍ Kar 98k បំពាក់ជាមួយកែវអុបទិក4x Ajack scope ត្រូវ​បាន​សាកល្បង​ដោយសាលា​ទាហានអាល្លឺម៉ង់ក្នុង​ខែ​មីនាឆ្នាំ១៩៤៥ អាច​បាញ់​បាន​ក្នុង​រយៈចម្ងាយ១០០ម៉ែត្រ គ្មានលក្ខខ័ណ្ឌគិតកម្លាំងខ្យល់ ជាមួយ​ការ​ផ្ទុក​១២គ្រាប់​លើ​រយៈកម្ពស់៣៣អ៊ីងនិង​រយៈទទឹង៥១អ៊ីង។

German_Sniper_WW2

នេះ​ត្រូវ​បាន​គេ​ពិចចារណា​ថា​បាន​ល្អបំផុត ​ហើយ​ហើយ​ទាហានបាញ់ស៊ីប​ដែលប្រើ​ប្រាស់​លើសលបបំផុត​ក្នុង​សង្គ្រាម Battle of Stalingrad។ នៅ​ទី​នេះ​ទាហានបាញ់ស៊ីបអាល្លឺម៉ង់បាន​សម្លាប់​គូបដិបក្ខរបស់ខ្លួន​ដែល​ជា​ទាហានសូវៀត​ បាន​យ៉ាងច្រើនស្ទើគ្រប់​លក្ខខ័ណ្ឌដ៏​គួរខ្លាចរអា។

ទោះ​បី​ជា​គុណភាព​នៃ​ឧបករណ៍ដ៏​ខ្លាំង​ទាំង​នេះ អាល្លឺម៉ង់​មិន​អាច​តាម​ឬ​យក​ប្រៀប​លើ​ភាពគ្រោះថ្នាក់របស់ទាហានបាញ់​ស៊ីបសូវៀតនោះ​ទេ។ រឿង​នេះ​បាន​កត់​ត្រា​ក្នុង​កំណត់​ត្រា​ទាហានបាញ់​ស៊ីប​អាល្លឺម៉ង់​ក្រោយ​សង្គ្រាម​បញ្ចប់ទៅ។ ទាហានលបបាញ់សូវៀត​មាន​សមត្ថភាព​ដិយ​មិន​អាច​ថ្លឹងថ្លែងបាន​ហើយ​ទីបញ្ចប់ អាល្លឺម៉ង​ដែលមានកាំភ្លើង​ទំនើប​និង​ល្អបំផុត​ នៅ​តែ​ចាញ់សូវៀតដដែល។

WWII German Sniper 4 770

ទាហានបាញ់​ស៊ីបអាល្លឺម៉ង់ល្បីៗក្នុង​សង្គ្រាមលោក​លើក​ទី​២​មាន​៖ Matthias Hetzenauer (345នាក់), Josef Sepp Allerberg (257នាក់) និង Bruno Sutkus (209នាក់)។ ខាង​ក្រោម​ជា​ព័ត៌មានខ្លះៗ​នៃកាំភ្លើងបាញ់​ស៊ីប​ដ័​ខ្លាំងរបស់​អាល្លឺម៉ង់ Mauser Kar 98 Kurz Sniper ៖

ប្រភេទបាញ់៖ រុញគ្រាប់ជាមួយនឹង​ស្នូលដែកទំហំគ្រាប់កាំភ្លើង៖ 7.92x57mm IS (៧.៩២x៥៧មីលីម៉ែត្រ

បង់ផ្ទុកគ្រាប់៖ ៥​គ្រាប់ក្នុងមួយបង់បំពង់ផ្ទុកគ្រាប់ប្រវែង៖ 23.6 inches, 1-9.4 inch RH groove (២៣.៦អ៊ីង ទំហំរង្វង់ ១-៩.៤អ៊ីង)

ប្រវែងសរុប៖ 43.7 inches(១.១ម៉ែត្រ)

ទម្ងន់៖ 8.3 pounds without optic (៣.៧គីឡូក្រាមបូកជាមួយកែវឆ្លុះអុបទិក)

ស្វ័យ៖ ឈើកុងផ្លាកេ​ឬ​ប្រភេទឈើខ្លឹម

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN