នេះនែ! រូបមន្តបុរាណអាថ៌កំបាំងថែរក្សាស្បែករបស់ជនជាតិថៃពិសេស ៥យ៉ាង ដែលជួយឱ្យស្រីៗ និងតារាថៃមានផ្ទៃមុខ ស ទន់ ម៉ដ្ឋរលោងស្អាតគ្មានមុន

នៅក្នុងប្រទេសថៃ ប្រជាជននិយមទទួលទានបន្លែផ្លែឈើ និងអាហារដែលមានជាតិហឹរខ្លាំង ដែលជាគន្លឹះជួយឱ្យពួកគេមានសុខភាពល្អ។ ហើយនៅក្នុងនោះ ប្រជាជនថៃ ក៏មានអាថ៌កំបាំងថែរក្សាសម្រស់ពីបុរាណផងដែរ ​ដែលជួយឱ្យផ្ទៃមុខរបស់ពួកគេ ​ស ម៉ដ្ឋ រលោងស្អាត និងគ្មានមុនថែមទៀតផង។

ថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពី អាថ៌កំបាំងទាំង ៥ ដែលប្រជាជនថៃនិយមអនុវត្តន៍ដើម្បីជួយថែរក្សាសុខភាពស្បែកដែលរួមមានដូចជា៖

52970926_785498898504110_3496612379813216256_n

១. រមៀត

រមៀតជួយសម្អាតផ្ទៃមុខអោយបានស្អាតល្អ ដោយអ្នកត្រូវលាយម្សៅរមៀតជាមួយនឹងទឹកឱ្យសមល្មម រួចកូរចូលគ្នាឱ្យសព្វល្អ ​។ បន្ទាប់មកយកម៉ាស់រមៀតមកលាបលើផ្ទៃមុខរួចទុក ៥នាទី ចាំធ្វើការលាងសម្អាតចេញ។

ការធ្វើបែបនេះវានឹងធ្វើឲ្យស្បែកភ្លឺថ្លា ម៉ដ្ឋរលោង ព្យាបាលស្បែកដែលរលាក ឬស្បែកដែលមានបញ្ហាបានថែមទៀតផង។

T1

២. ផ្លែល្ហុងទុំ

យក ផ្លែល្ហុងទុំទៅកិន ​ឬក្រឡុកឱ្យហ្មត់ចំនួន ២ស្លាបព្រាបាយរួចយកមកលាបលើផ្ទៃមុខទុកចោល ១០ នាទី ទៅ១៥នាទី រួចចាំធ្វើការលាងសម្អាតចេញជាមួយទឹកត្រជាក់ជាការស្រេច។

T2

៣. អំពិល

ត្រាំអំពិលទុំ ជាមួយទឹក (ខ្វេះគ្រាប់ចេញផង) រួចយកទៅកិនឱ្យហ្មត់ បន្ទាប់មកអ្នកអាចយកអំពិលដែលកិនម៉ត់នោះទៅលាបលើស្បែកមុខ និងខ្លួនជាការស្រេច ។ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព អ្នកអាចលាយអំពិលជាមួយនឹងទឹកដោះគោជូរ (yogurt) បន្ថែមទៀតក៏បានដែរ។ វិធីនេះជួយឱ្យស្បែកទន់ ស ម៉ដ្ឋ និងភ្លឺរលោងពីក្បាលដល់ចុងជើង។

T3

៤. ប្រេងដូង

ប្រេងដូងនេះជាគ្រឿងផ្សំល្បីល្បាញជាងគេ ដែលស្រ្តីនៅប្រទេសថៃនិយមប្រើប្រាស់ដើម្បីថែរក្សាស្បែក ​ធ្វើឱ្យស្បែកទន់ និងមានសំណើមបានពេញមួយថ្ងៃ ដោយវិធី២យ៉ាង៖

- អ្នកអាចយកប្រេងដូងទៅចម្អិនអាហារជាប្រចាំ ។

-យកប្រេងដូងលាបទៅលើស្បែករបស់អ្នក និងក្រោមភ្នែកអ្នកមុនពេលងូតទឹក។

T4

៥. ផ្លែឈើ

ផ្លែឈើស្រស់ៗ មិនត្រឹមតែជួយថែរក្សាសុខភាព តែក៏អាចធ្វើឱ្យស្បែករបស់អ្នក ​ភ្លឺ ទន់ ម៉ដ្ឋរលោង និងស្រស់ថ្លាពីខាងក្នុងខ្លួនផងដែរ។ អ្នកអាចទទួលផ្លែឈើស្រស់ៗ ឬទឹកផ្លែឈើស្រស់ៗក៏បាន ​គឺសុទ្ធតែមានប្រសិទ្ធភាពដូចគ្នា៕

Fruit And Vegetables Juices

អំពីអ្នកសរសេររបស់យើង៖ Writers