ជ្រើសរើសដើមឈើតាមរដូវកាលដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើពណ៌អ្វី ដែលនាំលាភសំណាងដល់អ្នក?

តោះ! សាកល្បងធ្វើតេស្តកម្សាន្តទាំងអស់គ្នា ដោយគ្រាន់តែជ្រើសរើសរូបដើមឈើណាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើពណ៌អ្វីដែលសក្តិសម និងនាំលាភសំណាងដល់អ្នក។

ក. ដើមឈើអក្សរ -​ ក

Screen Shot 2020 09 15 At 11.30.24 AM

បើអ្នកជ្រើសយករូបដើមឈើនៅអក្សរ ក នេះមានន័យថា ពណ៌ដែលនាំមកនូវសំណាងដល់អ្នក គឺពណ៌បៃតង ព្រោះវាតំណាងឱ្យភាពរឹងមាំ និងស្វាហាប់ ឈ្នះអស់កល្បល្បិចជានិច្ច។ យោងទៅតាមវិទ្យាសាស្រ្ត ពណ៌បៃតងនាំមកនូវការលួងលោម និងសន្តិភាពនៃចិត្ត ប្រសិនបើអ្នកជារឿយៗមានអារម្មណ៍តានតឹង បន្ទាប់មកទម្លាក់ខ្លួនអ្នកទៅក្នុងទីធ្លាដែលមានធម្មជាតិពណ៌បៃតង ដូចជាសួនច្បារ ព្រៃភ្នំជាដើម នោះអារម្មណ៍អ្នកនឹងបានប្រសើរឡើងវិញ។ វាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកផ្ទាល់ អ្នកនឹងមានអារម្មណ៍រីករាយ និងស្រឡាញ់កាន់តែច្រើន ដោយហេតុនេះមានទស្សនៈវិជ្ជមានចំពោះអ្វីៗគ្រប់យ៉ាងដែលនៅជុំវិញអ្នក។

ខ. ដើមឈើអក្សរ - ខ

Screen Shot 2020 09 15 At 11.30.30 AM

បើអ្នកជ្រើសយកដើមឈើនៅអក្សរ ខ នោះមានន័យថា ពណ៌ដែលនឹងនាំសំណាងដល់អ្នកគឺពណ៌ខៀវ។ ប្រាកដណាស់យើងភាគច្រើនចូលចិត្តថតរូបឱ្យជាប់នឹងផ្ទៃមេឃ ឬគ្រាន់តែក្រឡេកមើលទៅលើមេឃដោយមិនដឹងខ្លួន ហើយមានអារម្មណ៍ថាព្រលឹងរបស់យើងវង្វេងស្មារតី។ មិនថាខៀវចាស់ ឬខៀវស្រាលទេ វាតែងតែជួយបន្ថយភាពតានតឹង និងស្ត្រេសធ្វើឱ្យមនុស្សកាន់តែស្ងប់អារម្មណ៍។ ទោះបីជាវាអាចត្រូវបានគេមើលឃើញថាជាកូនក្មេងបន្តិចក៏ដោយ អ្នកគួរតែរៀបចំរបស់របរពណ៌ខៀវបន្ថែមទៀត ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង និងបញ្ហានានារបស់អ្នក។ ភាពស្អាតស្អំនៅក្នុងរបៀបនៃជីវិត ក៏ដូចជាព្រលឹងនឹងធ្វើឱ្យអ្នករីករាយជាងមុន។

គ. ដើមឈើអក្សរ - គ

Screen Shot 2020 09 15 At 11.30.34 AM

បើអ្នកជ្រើសយកដើមឈើនៅអក្សរ គ នោះមានន័យថា ពណ៌សម្រាប់សំណាងរបស់អ្នក គឺពណ៌ស្វាយ។ នៅពេលនិយាយអំពីពណ៌នេះ មនុស្សនឹងគិតអំពីអ្វីដែលរ៉ូមែនទិក និងស្រើបស្រាលដូចជារបៀបហៅសុបិនពណ៌ស្វាយ ប៉ុន្តែវាជាពណ៌ក្តៅខ្លាំងណាស់នៅក្នុងឆ្នាំនេះ។ សម្រាប់អ្នកផ្ទាល់ ពណ៌ស្វាយនឹងជួយបក់បោកខ្យល់ និងពន្លឺរស្មីថ្មីចូលក្នុងជីវិតរបស់អ្នក។ ពណ៌មួយដែលអ្នកមិនធ្លាប់ព្យាយាមពាក់ពីមុន ឬមានវត្ថុពាក់ព័ន្ធនឹងវាកុំខ្លាចផ្លាស់ប្តូរខ្លួនឯងអី។ ភាពស្រស់ស្រាយនឹងនាំមកនូវការលើកទឹកចិត្តកាន់តែច្រើននៅក្នុងជីវិត ហើយប្រហែលជាសំណាងនឹងចូលមកក្នុងជីវិតរបស់អ្នកកាន់តែច្រើនថែមទៀតផង។

ឃ. ដើមឈើអក្សរ - ឃ

Screen Shot 2020 09 15 At 11.30.39 AM

បើអ្នកជ្រើសយកដើមឈើនៅអក្សរ ឃ នោះមានន័យថា ពណ៌ដែលនាំសំណាងដល់អ្នកគឺជាពណ៌ក្រហម វាជាពណ៌ដ៏រឹងមាំដែលអាចជ្រើសរើសបានសម្រាប់មនុស្សដែលចូលចិត្ត ព្រោះវាបង្ហាញពីភាពខ្លាំង និងភាពរីករាយបំផុត។ ប៉ុន្តែពណ៌ក្រហម​ក៏បន្ថែមការលើកទឹកចិត្តដល់អ្នកដែលពាក់សម្លៀកបំពាក់ពណ៌នេះផងដែរ។ ប្រសិនបើអ្នកប្រើវត្ថុដែលមានពណ៌ក្រហម អ្នកនឹងមានអារម្មណ៍ថាខ្លួនអ្នកពោរពេញទៅដោយភាពរឹងមាំ និងទំនុកចិត្តដើម្បីក្លាយជាមនុស្សរឹងមាំនៅក្នុងការងារ និងជីវិតប្រចាំថ្ងៃ។ ដូច្នេះ​ប្រសិនបើអ្នកមានភាពរីករាយ និងរឹងមាំគ្រប់គ្រាន់ហើយនោះ សំណាងទាំងអស់ក៏នឹងចូលមកក្នុងជីវិតរបស់អ្នកដូចគ្នាដែ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)