ស្រីៗគួរយកចិត្តទុកដាក់​! នេះជាមូលហេតុចម្បង ដែលធ្វើឱ្យមនុស្សស្រីមានមុខមាត់ ឬសម្រស់ចាស់ជាងអាយុ

ស្រីៗគួរយកចិត្តទុកដាក់​! នេះជាមូលហេតុចម្បង ដែលធ្វើឱ្យមនុស្សស្រីមានមុខមាត់ ឬសម្រស់ចាស់ជាងអាយុ

ជាការពិតណាស់ មនុស្សស្រីក្នុងសម័យនេះ អ្នកត្រូវតែចេះស្រឡាញ់ និងថែរក្សាសម្រស់របស់ខ្លួនឯង ដាច់ខាតកុំឱ្យមានភាពជ្រីវជ្រួញចាស់ជាងអាយុខ្លាំងពេក។ ដូច្នេះខាងក្រោមនេះ ជាមូលហេតុមួយចំនួនដែលធ្វើឱ្យអ្នកមានភាពចាស់ មុខជ្រីវជ្រួញជាងវ័យ ឬអាយុរបស់អ្នក។

១. រវល់តែរិះគន់អ្នកដទៃ

ស្ត្រីដែលមានប្រាជ្ញា មិនដែលជេរប្រមាថ ឬឈ្លោះប្រកែកជាមួយអ្នកដទៃឡើយ។ វាជាការសំខាន់ណាស់ ដែលត្រូវដឹងថាអ្វីដែលមិនល្អចំពោះខ្លួនអ្នក ហើយបន្ទាប់មកអ្នកគួរតែរកវិធីដើម្បីផ្លាស់ប្តូរ។ ដូច្នេះកុំធ្វើជាមនុស្សល្ងីល្ងើក្នុងការរិះគន់អ្នកដទៃ សូមលើកស្ទួយខ្លួនឯងជាមុនសិន សម្លឹងមើលខ្លួនឯង ថែរក្សាខ្លួនឯងឱ្យបានល្អទើបប្រសើរ។

Dan Ong Noi Doi 2018 10 31 16 59 Sfbh 0748

២. ភ្លេចថែរក្សាស្បែក សម្រស់ និងរាងកាយ

ប្រសិនបើស្ត្រីភ្លេចអំពីរឿងសំខាន់នេះ ពួកគេប្រាកដជាក្លាយជាមនុស្សអាក្រក់ លែងស្អាត ហើយឆាប់ចាស់ជាងមុន។ នៅពេលអ្នកនៅក្មេង អ្នកមានស្បែកទន់រលោង ដូច្នេះសូមផ្តល់សុខភាព និងពេញចិត្តចំពោះវា និងព្យាយាមថែរក្សាវាផង។

ទោះជាយ៉ាងណាក៏ដោយ កុំភ្លេចធ្វើឱ្យប្រសើរឡើងនូវរាងកាយរបស់អ្នកជារៀងរាល់ថ្ងៃ។ មនុស្សយើងមិនអាចមានវ័យឋិតថេរ ឬសាច់ស្បែកនៅស្អាតជានិរន្តិ៍ទេ ប៉ុន្តែទាន់នៅមានឱកាស ទាន់ស្បែកយើងនៅខ្ចី អ្នកមិនគួរព្រងើយកន្តើយក្នុងការថែរក្សាម្រស់ខ្លួនឯងនោះទេ។

៣. ការហូបចុកលឿន និងខ្វះគុណភាព


សង្គមមានការរីកចម្រើនក្នុងល្បឿនយ៉ាងលឿន ដូច្នេះមនុស្សក៏តែងតែរវល់ និងមមាញឹកជាមួយអាជីព ការងារ ការរកស៊ីរបស់ខ្លួនផងដែរ។ នោះហើយជាមូលហេតុដែលការបរិភោគនិ ងការហូបចុករបស់អ្នកត្រូវបានខ្ជះខ្ជាយ មិនសូវយកចិត្តទុកដាកទេ។ ស្ត្រីជាច្រើនគ្រាន់តែញុំា និងផឹកទៅតាមការឃ្លាន ដោយមិនខ្វល់ពីគុណភាព ឬអត្ថប្រយោជន៍នោះឡើយ។ មូលហេតុនេះហើយ ដែលធ្វើឱ្យរាងកាយរបស់អ្នកខ្វះនូវសាធាតុចិញ្ចឹមជាច្រើនដល់សុខភាព និងសម្រស់របស់អ្នកផងដែរ។ កង្វះគុណភាពនឹងធ្វើឱ្យស្បែករបស់អ្នកកានតែជ្រីវជ្រួញ និងគ្មានជីវជាតិ។ រាងកាយរបស់អ្នកនឹងចុះខ្សោយនៅពេលដែលអ្នកបំពេញមិនបានត្រឹមត្រូវ។

Screen Shot 2020 09 15 At 11.59.41 AM

៤. សន្សំសំចៃខ្លាំងពេកជាមួយខ្លួនអ្នក

ស្ត្រីគឺជាមនុស្សល្ងីល្ងើបំផុត ក្នុងការសន្សំប្រាក់ច្រើនពេកជាមួយខ្លួនឯង។ សូមចាំថាជីវិតនេះមានតែមួយទេ កុំរស់នៅលើខ្លួនឯងពេក។ អ្នកខំប្រឹងណាស់ប្រសិនបើអ្នករកលុយសូមវិនិយោគលើខ្លួនឯងខ្លះផង។ អ្នកកាន់តែវេទនាអ្នកនឹងបាត់បង់យុវវ័យរបស់អ្នកយ៉ាងឆាប់រហ័ស។

៥. គិតច្រើនហួសហេតុ

មនុស្សស្រីដែលឆ្លាត ណាងនឹងគិតតែរឿងដែលគួរគិតតែប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់មនុស្សស្រីមួយចំនួន ហាក់យកចិត្តទុកដាក់ និងខ្វាយខ្វល់ពីបញ្ហាច្រើនលើសលប់ សូម្បីតែរឿងអត់ប្រយោជន៍ក៏នាងគិតដែរ។ ជីវិតកាន់តែស្មុគស្មាញ អ្នកនឹងកាន់តែមិនសប្បាយចិត្ត អ្នកគ្រាន់តែរស់នៅសាមញ្ញ ធម្មតា ជីវិតនឹងមានសន្តិភាព និងរីករាយពេកហើយ។ ពេលខ្លះ ជីវិតនេះ មិនទាមទារឱ្យមានការគិតច្រើនពេកនោះទេ ជីវិតសុំត្រឹមតែមានការរស់នៅឱ្យមានក្ដីសុខ ជាមួយនឹងភាពសាមញ្ញៗ គឺគ្រប់គ្រាន់ណាស់ហើយ៕

ប្រភព ៖ phunutoday.vn ​/ ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)