៦ វិធីបែបធម្មជាតិបំបាត់ស្នាមជាំ អុជខ្មៅនៅលើក្លៀក សស្អាតដូចប្រើជ័រលុប

ភាពមិនធម្មតានៃក្លៀកខ្មៅគឺកម្រនឹងមានការព្រួយបារម្ភអំពីសុខភាពធ្ងន់ធ្ងរ ហើយជារឿយៗបណ្តាលមកពីស្ថានភាពស្បែកដែលគេស្គាល់ថា acanthosis nigricans (AN) ដែលក្រាស់ និងធ្វើឱ្យស្បែកខ្មៅ។ ទោះយ៉ាងណាក៏ដោយក្លៀកខ្មៅអាចធ្វើឱ្យមានការខ្មាស់អៀន និងអាម៉ាស់មុខប្រសិនបើអ្នកចង់ពាក់អាវវាលក្លៀក ឬរីករាយនៅលើឆ្នេរនៅក្នុងឈុតងូតទឹករបស់អ្នក។

778734545aab09b804c4cc1839

យោងតាមគេហទំព័រ Brightside បានធ្វើការបង្ហាញជូនពីវិធីតាមបែបធម្មជាតិដែលអ្នកអាចរកបានយ៉ាងងាយស្រួលនៅក្នុងផ្ទះរបស់អ្នកក្នុងការបំបាត់ស្នាមខ្មៅនៅលើក្លៀករបស់អ្នកឱ្យបាត់គ្មានសល់។

1. ទឹកខ្មេះផ្លែប៉ោម + ម្សៅ baking soda

0700335653a92327b55b901de1

អ្វីដែលអ្នកត្រូវការ៖

- ទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាកាហ្វេ

- ម្សៅ baking soda​ ២ ស្លាបព្រាកាហ្វេ

អ្វីដែលអ្នកត្រូវធ្វើ៖ លាយទឹកខ្មេះផ្លែប៉ោមជាមួយម្សៅ baking soda។ កូររហូតដល់ឡើងពពុះ។ នៅពេលដែលបាត់ពពុះយកល្បាយនេះលាបនៅលើក្លៀកហើយទុកឱ្យស្ងួត។ នៅពេលស្ងួតសូមទុករយៈពេលពីរបីនាទីទៀតហើយបន្ទាប់មកលាងទឹកត្រជាក់ និងជូតក្លៀកឱ្យស្ងួត។

ការអនុវត្តន៍៖ ធ្វើបែបនេះ ៣ ដងក្នុងមួយសប្តាហ៍។

2. ទឹកផ្កាកុលាប + ម្សៅ baking soda

D46eec52e59c59429f0821016d

អ្វីដែលអ្នកត្រូវការ៖

- ទឹកផ្កាកុលាប

- ម្សៅ baking soda​ ២ ស្លាបព្រាកាហ្វេ

អ្វីដែលអ្នកត្រូវធ្វើ៖ ចាក់ទឹកផ្កាកុលាបល្មមទៅក្នុងម្សៅ baking soda កូរលាយរហូតដល់ឡើងស្អិតអន្ធិលៗ។ លាបល្បាយនេះលើក្លៀករបស់អ្នកហើយទុកវាចោលរយៈពេល ១០ នាទី។ ១០ នាទីក្រោយលាងសម្អាតចេញដោយប្រើទឹកត្រជាក់រួចជូតក្លៀកឱ្យស្ងួត។

អនុវត្តន៍៖ ពីរដងក្នុងមួយសប្តាហ៍។

3. ទឹកដោះគោ + រមៀត + ទឹកឃ្មុំ

62913050d0ae241de9549db555

អ្វីដែលអ្នកត្រូវការ៖

- ទឹកដោះគោ ១ ស្លាបព្រាបាយ

- ម្សៅរមៀត ១ ស្លាបព្រាកាហ្វេ

- ទឹកឃ្មុំ ១ ស្លាព្រាកាហ្វេ

អ្វីដែលអ្នកត្រូវធ្វើ៖ លាយគ្រឿងផ្សំទាំងបីមុខចូលគ្នាឱ្យបានសព្វល្អហើយយកល្បាយនេះលាបនៅលើក្លៀករបស់អ្នក ទុកឱ្យវាស្ងួតហើយបន្ទាប់មកលាងជំរះចេញដោយទឹកត្រជាក់។

អនុវត្តន៍៖ រៀងរាល់ ៣ ដងក្នុងមួយសប្តាហ៍។

4. ស្ករត្នោត + ប្រេងអូលីវ

Ca3d5f5e429308cf91ac147248

អ្វីដែលអ្នកត្រូវការ៖

- ស្ករត្នោត ៣ ស្លាបព្រាកាហ្វេ

- ប្រេងអូលីវសុទ្ធ ២ ស្លាបព្រាកាហ្វេ

អ្វីដែលអ្នកត្រូវធ្វើ៖ លាយគ្រឿងផ្សំទាំងពីរមុខចូលគ្នាឱ្យបានសព្វល្អ។ យកល្បាយនេះលាបនៅលើក្លៀករបស់អ្នកប្រហែល ២ នាទីបន្ទាប់មកទុកឱ្យស្ងួតរយៈពេល ៥ នាទី។ បន្ទាប់ពី ៥ នាទីលាងសម្អាតក្លៀករបស់អ្នកដោយប្រើទឹកក្តៅឧណ្ហ ៗ រួចប្រើកន្សែងទន់ជូតឱ្យស្ងួត។

អនុវត្តន៍៖ ពីរដងក្នុងមួយសប្តាហ៍។

5. ដំឡូង

E571275af287e68c83d19ac651

អ្វីដែលអ្នកត្រូវការ៖

- ដំឡូងតូចមួយ

អ្វីដែលអ្នកត្រូវធ្វើ៖ ជិតសំបកដំឡូងចេញ និងកាត់វាចំណិតតូច។ កិនដំចំណិតដំឡូងយកតែទឹក។ លាបទឹកដំឡូងនេះនៅលើក្លៀករបស់អ្នក។ ទុកវាចោលរយៈពេល ១៥ នាទីរួចលាងជម្រះដោយប្រើទឹកត្រជាក់។

អនុវត្តន៍៖ ពីរដងក្នុងមួយថ្ងៃ: ម្តងនៅពេលព្រឹក និងម្តងមុនពេលចូលគេងពេលយប់។

6. ប្រេងដើមតែ + ទឹក

904b535b40bcfa8dc1dc8af02a

អ្វីដែលអ្នកត្រូវការ៖

- ៤ ឬ៥ ដំណក់ប្រេងដើមតែ

- ទឹកមួយពែង

អ្វីដែលអ្នកគួរធ្វើ៖ ចាក់ទឹកមួយពែងចូលនៅក្នុងដបបាញ់។ បន្ទាប់មកបន្ថែមប្រេងដើមតែ ៤-៥ ដំណក់ចូលទៅក្នុងដបហើយក្រឡុងឱ្យបានសព្វល្អ។ បាញ់វាលើក្លៀករបស់អ្នកហើយទុកឱ្យស្ងួត។

អនុវត្តន៍៖ រៀងរាល់ថ្ងៃ។

តើអ្នកធ្លាប់មានអារម្មណ៍ខ្មាស់អៀនដោយសារតែក្លៀករបស់អ្នកខ្មៅដែរឬទេ? សូមអនុវត្តន៍វិធីព្យាបាលបែបធម្មជាតិខាងលើឱ្យបានទៀងទាត់ទើបឆាប់ទទួលបានប្រសិទ្ធភាព។ ស៊ែរចែករំលែកអត្ថបទល្អនេះទៅកាន់មិត្តភ័ក្តិ!

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ ​Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007