ជីវិតដែលខ្ញុំបានឆ្លងកាត់កន្លងមក  រួមទាំងបទពិសោធន៍ដែលខ្ញុំបានជួបប្រទះ បានធ្វើឱ្យខ្ញុំដឹងថា!

ជីវិតដែលខ្ញុំបានឆ្លងកាត់កន្លងមក  រួមទាំងបទពិសោធន៍ដែលខ្ញុំបានជួបប្រទះ បានធ្វើឱ្យខ្ញុំដឹងថា៖

ខ្ញុំបានដឹងថា - ទោះបីជាអ្នកជាមនុស្សល្អ និងប្រឹងធ្វើល្អប៉ុណ្ណាក៏ដោយ ក៏នៅតែមានមនុស្សនិយាយដើមអ្នក និងនិយាយអាក្រក់ពីអ្នកដដែល

ខ្ញុំបានដឹងថា - មិត្តពិត គឺខុសគ្នាពីមិត្តជិតស្និទ្ធ ដែលនេះហើយជាមូលហេតុដែលអ្នកមានមិត្តច្រើនប៉ុណ្ណាក៏ដោយ  តែដែលសំខាន់តើអ្នកមានមិត្តល្អពិតប្រាកដប៉ុន្មាននាក់ទៅ?

ខ្ញុំបានដឹងថា - អ្នកត្រូវផ្តល់អាទិភាពដល់សុភមង្គលផ្ទាល់ខ្លួនជាមុនសិន មុននឹងគិតគូពីក្តីសុខ និងសុភមង្គលរបស់អ្នកដទៃ។

911cdda5eaed9cfc58fc5d9b8a98a04c

ខ្ញុំបានដឹងថា - អ្វីៗសុទ្ធតែត្រូវការពេលវេលាដើម្បីបន្តទៅមុខទៀត ដែលពេលខ្លះយើងត្រូវការពេលវេលាដើម្បីជាសះស្បើយពីមុខរបួស ផ្សេងៗ ហើយពេលខ្លះយើងក៏ត្រូវការពេលវេលាដើម្បីបំភ្លេចនរណាម្នាក់ ដែលអ្នកគិតថាអ្នកមិនអាចរស់នៅបានដោយគ្មានគេ។

ខ្ញុំបានដឹងថា - អ្នកមិនអាចអង្វរនរណាម្នាក់ឱ្យរស់នៅក្នុងជីវិតរបស់អ្នកបានទេ ប្រសិនបើពួកគេចង់ចាកចេញពួកគេនឹងទៅ សុំកុំអង្វរ  ឬសុំដោយគេនៅអី។ តែអ្នកដែលចង់នៅហើយ ទោះបីជាអ្នកជាអ្វី  អ្នកជាអ្នកណា ឬស្ថិតនៅក្នុងស្ថានការណ៍បែបណាគេនឹងតែងតែនៅជានិច្ច ។

ខ្ញុំបានដឹងថា - អ្នកប្រហែលជាត្រូវការពេលវេលាជាច្រើនឆ្នាំលើសពីមួយឆ្នាំ  ដើម្បីទុកចិត្តនរណាម្នាក់  តែអ្នកប្រហែលជាអាចនឹងបាត់បង់ទំនុកចិត្តលើនរណាម្នាក់ម្នាក់ដែលប្រើពេលមិនដល់១វិនាទីផង។

119864896_105284521330326_8544201815520504193_n

ខ្ញុំបានដឹងថា - ការពិតទៅនៅក្នុងជីវិតមនុស្សម្នាក់ៗមិនសំខាន់ទេថាអ្នកកំពុងតែមានអ្វីខ្លះនៅក្នុងជីវិត ព្រោះដែលសំខាន់បំផុត  តើអ្នកកំពុងតែមាននរណាម្នាក់នៅក្នុងជីវិត ដែលគេម្នាក់នោះគឺជាមនុស្សសំខាន់  ដែលអាចឱ្យអ្នកមានអ្វីគ្រប់យ៉ាងបានទៅវិញទេ

ខ្ញុំបានដឹងថា - ក្តីខកបំណង ដែលធ្វើឱ្យអ្នកអស់សង្ឃឹមខ្លាំងនោះ គឺបណ្តាលមកពីអ្នកមានការរំពឹងខ្លាំងពេក

ខ្ញុំបានដឹងថា - កុំមានសង្ឃឹមខ្លាំងពេក រំពឹងខ្លាំងពេក និងជឿជាក់ថាគ្មានអ្វីប្រែប្រួល នៅពេលដែលនោះជាស្ថានភាពដែលមិនទាន់នឹងន  ឬគ្រាន់តែជារឿងបណ្តោះអាសន្ន

ខ្ញុំបានដឹងថា - អ្នកមិនគួរប្រៀបធៀបខ្លួនអ្នកទៅនឹងអ្នកដទៃទេ ព្រោះមនុស្សម្នាក់ៗមានភាពពិសេសខុសប្លែកពីគ្នា  ហើយអ្នកគឺជាអ្នក  ទោះអ្នកមិនមានអ្វីដែលអ្នកដទៃគ្មាន  តែអ្នកអាចនឹងមានអ្វីពិសេសដែលអ្នកដទៃគ្មានដូចគ្នា  សូមធ្វើជារបស់ Best Version ដែលជាខ្លួនអ្នកផ្ទាល់។

ខ្ញុំបានដឹងថា - លុយមិនសំខាន់ទេ  ដែលសំខាន់គឺជាក្តីសុខ និងសុភមង្គល។ តែក៏មិនមែនថាលុយមិនសំខាន់សោះដែរ  អ្នកអាចរកល្មមៗសម្រាប់ខ្លួនឯង និងគ្រួសារ  រស់នៅមិនពិបាក រស់នៅមិនជំពាក់ទេ  ដែលសំខាន់រកល្មមៗដែលអាចមានពេលវេលារកក្តីសុខដល់ខ្លួនឯងផង។

ខ្ញុំបានដឹងថា - ភាពចាស់ទុំ និងការដឹងខុសត្រូវ មិនមែនសំដៅទៅលើអាយុនោះទេ  គឺបានមកពីការចេះគិត និងបទពិសោធន៍ជីវិតដែលទទួលបាន

ខ្ញុំបានដឹងថា - គ្មានអ្វីបានមកដោយងាយស្រួលនោះទេ ដូច្នេះទោះបីវាមានការលំបាកប៉ុណ្ណាសម្រាប់អ្នក ដើម្បីឈានដល់កម្រិតកំពូលនៃភាពជោគជ័យក៏ដោយអ្នកនៅតែត្រូវបន្តដំណើរទៅមុខទៀត ឱ្យតែមានការតស៊ូច្បាស់ណាស់នឹងជៅគជ័យជាមិនខាន កុំឆាប់បាក់ទឹកចិត្ត ឬអស់សង្ឃឹមអី។

ខ្ញុំបានដឹងថា - បទពិសោធន៍ពីអតីតកាលរបស់អ្នក អាចជះឥទ្ធិពលដល់ស្ថានភាពរបស់អ្នកនាពេលបច្ចុប្បន្ន  រហូតធ្វើឱ្យអ្នកប្រែប្រួលក្លាយជាអ្វី  ឬជានរណានៅពេលនេះ។

ខ្ញុំបានដឹងថា - ការនៅលីវមិនមែនមានន័យថា អ្នកមិនសប្បាយចិត្តនោះទេ  ព្រោះការមានដៃគូ  ឬមានស្នេហាក៏មិនប្រាកដថាមានក្តីសុខ​ ជាងពេលអ្នកគ្មាននរណាដែរ។

ខ្ញុំបានដឹងថា - ត្រូវចាំថា ជីវិតរបស់អ្នកគឺជារបស់អ្នក ទោះបីជាមានអ្នកខ្លះអាចនឹងជួយអ្នក ជ្រោមជ្រែងអ្នកពីក្រោយខ្លះក៏ដោយ  តែការពិតទៅគ្មាននរណាម្នាក់អាចជួយអ្នកបានខ្លាំងជាងអ្នកខ្លួនឯងឡើយ។

ខ្ញុំបានដឹងថា - ជីវិតមនុស្សម្នាក់ៗ គឺដូចជាល្បែងមួយ ពេលខ្លះអ្នកអាចនឹងឈ្នះ  ពេលខ្លះអ្នកអាចនឹងចាញ់  តែបើអ្នកសម្រេចចិត្តប្រឡូកនឹងល្បែងជីវិតមួយនេះហើយ មិនថាលទ្ធផលបែបណា  អ្នកត្រូវតែតស៊ូប្រយុទ្ធ និងប្រឹងប្រែងជាបន្តទៅទៀត។

Fc5d4f01939210d71f5cac3c0302b351

ខ្ញុំបានដឹងថា - ចំណាត់ថ្នាក់  ឬកម្រិតការសិក្សាមិនអាចបញ្ជាក់ពីភាពឆ្លាតវៃនោះទេ  ដែលសំខាន់នោះតើអ្នកមានសមត្ថភាពសិក្សាកម្រិតថ្នាក់នោះក៏អត់ប៉ុណ្ណោះ។

ខ្ញុំបានដឹងថា - ភាពជោគជ័យ មិនមែនបានមកពីក្តីសុបិនដែលអ្នកចង់សម្រេចបាននោះទេ  ភាពជោគជ័យគឺបានមក ពីវិធី និងការប្រឹងប្រែងទាំងឡាយដែលអ្នកតស៊ូធ្វើវាដើម្បីសម្រេចបាន។

ខ្ញុំបានដឹងថា - អ្នកត្រូវតែឱបក្រសោបគុណវិបត្តិរបស់អ្នកឱ្យជាប់ ដោយកែប្រែវាឱ្យបានល្អប្រសើរជាងមុន ហើយអ្នកត្រូវតែស្រឡាញ់មនុស្សដែលអ្នកឃើញនៅខាងក្នុងកញ្ចក់ដែលជាមនុស្សម្នាក់តែងតែកំដរអ្នកគ្រប់ស្ថានការណ៍មិនថាអ្នកជាមនុស្សបែបណានោះទេ។

ខ្ញុំបានដឹងថា - រឿងខ្លះ អ្នកមិនចាំបាច់ផ្លាស់ប្តូរទាំងស្រុងទេ ព្រោះអ្នកអាចចាប់ផ្តើមអ្វីៗគ្រប់យ៉ាងឡើងវិញបាន វាមិនទាន់យឺតពេលនោះគឺក្នុងការចាប់ផ្តើមជាថ្មី។

ខ្ញុំបានដឹងថា - អ្នកប្រហែលជាឃើញមនុស្សខ្លះតែងតែជោគជ័យ តែងតែឈ្នះ តែងតែមានក្តីសុខ  ឬមានភាពមានបាន តែវាមិនមែនជាបញ្ហាដែលអ្នកត្រូវខ្វល់ ឬច្រណែនឈ្នានីសទេ  ព្រោះអ្វីៗវាមិនទៀងទាត់ឡើយ  ហើយពេលខ្លះអ្នកប្រហែលមិនបានឃើញផ្នែកខ្លះនៃជីវិតគេទាំងស្រុងនោះទេ។ ដូច្នេះកុំខ្វល់ពីអ្នកណា សំខាន់ព្យាយាមអភិវឌ្ឍន៍ខ្លួនឯងប្រសើរជាង។

7371f2ac809d36accd3921cbaaf9795e

ខ្ញុំបានដឹងថា - ស្នេហាពិត មិនសំខាន់ទៅលើ  អាយុ  រូបរាង  និងស្ថានភាពរបស់គេនោះទេ  ឱ្យតែស្នេហាពិតមកដល់ អ្វីៗក៏លែងសំខាន់ដែរ។

ខ្ញុំបានដឹងថា - មនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក មិនប្រាកដថាជាល្អចំពោះអ្នកគ្រប់គ្នាទេ  គេអាចនឹងមានអំណាចធ្វើបាបអ្នកបាន មនុស្សពិតជាគួរឱ្យខ្លាចណាស់  ហេតុនេះហើយជាមូលហេតុដែលអ្នកត្រូវតែចេះការពារខ្លួនឯងជានិច្ច៕

អត្ថបទប្រែសម្រួលជាខេរមភាសាដោយ៖ ចែធំ Page កវីលាក់ស្នេហ៍-ប្រលោមលោក

អំពីអ្នកសរសេររបស់យើង៖ Writers