ស្មារតីទទួលខុសត្រូវគួរឱ្យសរសើរ! បើកឡានកៀរបុរសម្នាក់រហូតរបួសតែមិនរត់គេចថែមទាំងជូនទៅពេទ្យ តែប៉ះចំគ្រួសារចិត្តព្រះមិនរករឿងទៀត

រឿងគ្រោះថ្នាក់ចរាចរណ៍ គឺជារឿងដែលមិនអាចមើលឃើញមុនទេ  សំខាន់ពេលជួបប្រទះគ្រោះថ្នាក់បើរឿងតូចតាចគួរតែសម្រួលគ្នា  បើធ្ងន់ធ្ងរគួរកុំរត់គេចក្នុងស្មារតីជាមនុស្សជាតិ ដោយការសម្របសម្រួល រកខុសរកត្រូវ និងជួយយកអាសារគ្នាប្រសិនជាមានករណីគ្រោះថ្នាក់រងគ្រោះធ្ងន់ ឬស្រាលជាដើម។

នៅក្នុងនោះផងដែរ  ថ្មីៗនេះបុរសម្នាក់ដែលយកឡានទៅសាកនៅផ្លូវ ៦០ម៉ែត្រស្រាប់តែធ្វេសប្រហែសកៀរបុរសម្នាក់ឱ្យរបួស តែមិនរត់គេចឡើយតែបែរជាយកអាយុជីវិតមនុស្សជាធំជួយយកអាសារជនរងគ្រោះទៅពេទ្យជាមុនសិន។ ដោយអំពើល្អបែបនេះទាំងអ្នករងគ្រោះ និងក្រុមគ្រួសារមិនរងរឿងឡើយ  ទើបគេហៅថាមនុស្សល្អប៉ះមនុស្សចិត្តព្រះពិតមែន។

តាមរយៈគណនីហ្វេសប៊ុក Sara Vuth បានរៀបរាប់ពីរឿងរ៉ាវទាំងស្រុងថា៖ « បន្ទាប់ពីយកឡានទៅជួសជុលរួចខ្ញុំក៏បានយកឡាននោះទៅសាកនៅផ្លូវ៦០ម៉ែត ដោយសារការទ្វេសប្រហេសរបស់ខ្ញុំ ខ្ញុំក៏បានកៀរបងប្រុសម្នាក់បណ្តាលអោយដួលបាក់ដងកាំបិត និងប្រះឆ្អឹងប្រអប់ជេីងបន្តិច 😣

119977734_1480800522093718_5190153799210852590_o

នេះជាលេីកទី១របស់ខ្ញុំដែលមានបញ្ហាបែបនេះ ខ្ញុំភ័យ ភ័យខ្លាំងនោះគឺគាត់យ៉ាងមិចទៅហេីយ 🥺ភ្លាមៗនោះដោយសារតែល្បឿនឡានខ្ញុំលឿនខ្ញុំក៏ជ្រុលទៅហួសគាត់ប្រហែលប្រហែល300ម៉ែត ខ្ញុំក៏រត់ត្រលប់មកមេីលគាត់វិញ ពេលទៅដល់ខ្ញុំឃេីញគាត់រលាត់ដៃជេីងស្ទេីរពេញខ្លួន 😣 ខ្ញុំក៏សួរទៅកាន់ បងមានឈឺកន្លែងណាខ្លាំងអត់បង អោយខ្ញុំសុំទោសផងបង គាត់ក៏ឆ្លេីយថា មិនអីទេ 🥺 តែគាត់មានអារម្មណ៍ថាបាក់ដៃខាងស្តាំបាត់ទៅហេីយ ខ្ញុំក៏សុំគាត់ថា បងចាំយេីងដោះស្រាយគ្នាតាមគ្រោយបានអត់ សំខាន់ខ្ញុំចង់យកបងទៅពេទ្យសិន គាត់ក៏ព្រមតាមខ្ញុំ ហេីយខ្ញុំក៏បានយកទូរសព្ទ័ពីរគាត់ថតសកម្មភាពកន្លែងកេីតហេតុនោះទុកអោយគាត់ ហេីយប្រញាប់ជូនគាត់ទៅមន្ទីរពេទ្យលាងរបួស និងថតx-ray ហេីយអស់ ទេីបដឹងថាគាត់បានបាក់ដងកាំបិតជា៣បំនែកផ្សេងគ្នា និងប្រះឆ្អឹងកែងជេីង 😖

Screen Shot 2020 09 24 At 7.54.44 PM

បងប្អូនរបស់គាត់ក៏មកដល់ ខ្ញុំក៏ប្រាប់ហេតុការណ៍ទៅគ្រួសារគាត់ត្រួសៗ ហេីយអ្វីដែលខ្ញុំហួសចិត្តនោះគឺបងប្រុសដែលរងគ្រោះនោះ និយាយទៅសាច់ញាតិគាត់ថា កុំអោយរករឿងខ្ញុំ 😑😭 ប៉ុន្មានម៉ោងក្រោយមកគាត់ក៏ធ្វេីការវះកាត់រួច ខ្ញុំក៏ដេីរទៅជិតគ្រួសាររបស់គាត់ហេីយសំពះសុំទោសគាត់ម្តងទៀត និងនិយាយថាបងខ្ញុំជ្រុលជាខុសទៅហេីយតេីយេីងគួរដោះស្រាយគ្នារបៀបមិច? ពេលនោះគ្រួសាររបស់គាតយកដៃមកគោះស្មាររបស់ខ្ញុំ ហេីយនិយាយថា គ្រោះថ្នាក់គ្មាននរណាមេីលឃេីញទេ កុំបន្ទោសខ្លួនឯងខ្លាំងពេក ហេីយក៏មិនបាច់សងសំណងអ្វីដែរ កុំធ្វេសប្រហែសបែបនេះទៀត ចេញតែថ្លៃព្យាបាលទៅ 😣 ខ្ញុំគាំងមួយសន្ទុះ ខ្ញុំនិយាយអីអត់ចេញ ដែលមកជួបមនុស្សចិត្តព្រះដូចជាគ្រួសារគាត់ ❤️🙏🏻 ភ្លាមនោះខ្ញុំក៏មានអារម្មណ៍ថាខ្ញុំជំពាក់គាត់ហេីយ 🙏🏻

120061505_1480793418761095_2656566743069274219_o

ក្រោយមកទៀតពួកយេីងក៏ចាប់ផ្តេីមនិយាយគ្នាលេង រហួតដល់ខ្ញុំលេងសូវមានសំពាធ ទៅជាកក់ក្តៅទៅវិញ 🥰

ទាំងនេះបានសរបញ្ជាក់អោយឃេីញថា ការទទួលខុសត្រូវគឺធំធេងខ្លាំងណាស់ មិនមែនលុយអាចដោះស្រាយអ្វីគ្រប់យ៉ាងបាននោះទេ ❤️ និងសូមអរគុណដល់ក្រុមគ្រួសារបងប្រុសម្តងទៀត 🙏🏻 Athena Yong អុី ស៊ុនហេង Kanika Yong

120091420_1480800488760388_317301495689759585_o

120014624_1480800558760381_2195981424583475031_o

សូមបេីកបរដោយមានការប្រុងប្រយត្ន័ និងទំនួលខុសត្រូវខ្ពស់​»៕

51596397_1008916582615450_8079467807495946240_n