រវាងស្នេហា និងអាជីពការងារ មួយណាមានអាទិភាពជាងគេសម្រាប់អ្នក?

ជ្រើសរើសនិមិត្តសញ្ញាមួយដែលអ្នកពេញចិត្តជាងគេ ដើម្បីធ្វើតេស្តមើលថា តើរវាងស្នេហា និងអាជីពការងារ មួយណាសំខាន់ និងមានអាទិភាពជាងគេសម្រាប់អ្នក។

1. និមិត្តសញ្ញាទី 1

Screen Shot 2020 09 24 At 8.50.02 PM

បើអ្នកជ្រើសរើសយករូបទី 1 នេះមានន័យថា អ្នកមានគោលបំណងលើអាជីព និងភាពជោគជ័យ។ ការមានជំហរល្អនៅក្នុងសង្គម គឺសំខាន់ណាស់សម្រាប់អ្នក។ អ្នកមានគោលដៅជាក់លាក់ ហើយដឹងពីរបៀបដើម្បីសម្រេចគោលដៅទាំងនោះ។ អ្នកនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់អ្នកតាមរបៀបដែលលឿនបំផុត។

2. និមិត្តសញ្ញាទី 2

Screen Shot 2020 09 24 At 8.50.10 PM

អាទិភាពរបស់អ្នកគឺស្នេហា អ្នកផ្តោតសំខាន់លើគ្រួសារ និងមិត្តភក្តិរបស់អ្នក។ មនុស្សដូចជាអ្នកត្រូវបានគេគោរពយ៉ាងខ្លាំងនៅក្នុងសង្គម ចំពោះសមត្ថភាពរបស់អ្នកក្នុងការស្វែងរកសំឡេងរួមគ្នាជាមួយអ្នកដទៃ។ នេះមិនមានន័យថាអ្នកចាប់យកការងារ និងអាជីពការងារជាគោលសំខាន់នោះទេ តែវាគ្រាន់តែជាការសំខាន់ដើម្បីបង្ហាញពីអារម្មណ៍របស់អ្នក ដូច្នេះ សម្រាប់អ្នកនៅក្នុងជីវិតនេះ គ្រួសារ និងមនុស្សជាទីស្រឡាញ់ រួមទាំងមិត្តជិតស្និទ្ធ គឺសុទ្ធតែសំខាន់ណាស់សម្រាប់អ្នក។

3. និមិត្តសញ្ញាទី 3

Screen Shot 2020 09 24 At 8.50.19 PM

អ្នកកំពុងផ្តោតលើការលូតលាស់ផ្ទាល់ខ្លួនជាចំណុចគោល។ នេះអាចមានទាំងរាងកាយខាងក្រៅ និងស្នូលខាងក្នុង។ អ្នកព្យាយាមស្តាប់បេះដូងរបស់អ្នក ហើយធ្វើអ្វីដែលវាប្រាប់អ្នក។ អ្នកគិតថាមានតែពេលអ្នកបាន "ធ្វើឱ្យប្រសើរឡើង" និងកែលម្អខ្លួនឯងទេ ដែលអាចជួយអ្នកឱ្យមានដើមទុនដើម្បីអភិវឌ្ឍអាជីពរបស់អ្នក ហើយចំណាយពេលវេលា និងថាមពលលើស្នេហា និងមនុស្សដែលអ្នកស្រឡាញ់៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)