តេស្តមើលគូអនាគត តើតារានិករមួយណាដែលសក្ដិសមជាដៃគូជីវិតសម្រាប់អ្នក អាចផ្ដល់ថាមពលពិសេសដល់អ្នក?

ជ្រើសរើសកាតមួយក្នុងចំណោមកាតទាំង៤ ដើម្បីមើលពីដៃគូអនាគត ដែលអាចផ្ដល់ថាមពលខ្លាំងដល់អ្នក ពួកគេស្ថិតនៅក្នុងក្រុមតារានិករមួយណា?

A. សន្លឹកកាត A

Screen Shot 2020 09 24 At 9.54.20 PM

គូអនាគតរបស់អ្នកជាមនុស្សដែលមានសម្រស់ក្មេងជាង និងមានចរិតក្មេងជាងអ្នក។ គាត់ / នាងអាចមានសម្រស់ និងអាយុតិចជាងអ្នកច្រើនគួរសម។ យ៉ាងណាមិញ ពួកគេជាមនុស្សដែលមានភាពរីករាយ ចេះលេងសើច សុទិដ្ឋិនិយម តែខ្ជិលច្រអូសបន្តិចហើយ ច្រើនតែពឹងផ្អែកលើអ្នកជាបង្គោល។ ដៃគូដែលអាចផ្ដល់ថាមពលដល់អ្នកគឺច្រើនតែស្ថិតនៅក្នុងក្រុមតារានិករ Sagittarius, Aquarius ឬ Gemini ។

B. សន្លឹកកាត B

Screen Shot 2020 09 24 At 9.54.27 PM

គូអនាគតរបស់អ្នក ពិតជាស្ងប់ស្ងាត់ អត់ធ្មត់ ចិត្តធ្ងន់ ចេះមើលថែការពារ ថ្នាក់ថ្នមអ្នក ប្រៀបបាននឹងម្ដាយមើលថែទាំកូនអ៊ីចឹង។ ពួកគេមានភាពទន់ភ្លន់ មានរាងកាយ រូបសម្រស់ទាក់ទាញ មានភាពផ្អែមល្ហែម និងចេះគិតពិចារណាយ៉ាងល្អិតល្អន់ ហើយមានជីវិតខាងក្នុងសម្បូរបែប។ គំរូនេះ គឺជាការតម្រង់ទិសគ្រួសារដែលចូលចិត្តចិញ្ចឹមបីបាច់ មើលថែផ្ទះ និងគ្រួសារតូចមួយជាជាងការជួបជុំសង្គមខាងក្រៅ។ ពួកគេអាចមានវ័យ ឬអាយុចាស់ជាងអ្នក ឬគំនិតចាស់ទុំជាងអ្នក។ ពួកគេច្រើនតែស្ថិតនៅក្នុងក្រុមតារានិករ Capricorn ឬ Pisces ។

C. សន្លឹកកាត C

Screen Shot 2020 09 24 At 9.54.34 PM

ដៃគូអនាគតរបស់ច្រើនជាមនុស្សដែលមានភាពស្ងាត់ស្ងៀម និងចិត្តអត់ធ្មត់បំផុត។ អ្នកប្រហែលជាយល់ថាពួកគេគួរឱ្យធុញទ្រាន់ សាំញុំា និងមិនរ៉ូមែនទិកឡើយ។ ជាការតបស្នងពួកគេមានការប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងមានចិត្តតែមួយជាមួយអ្នក។ ចំណុចនេះគឺជាក់ស្តែងណាស់ ហើយអាចផ្តល់ឱ្យអ្នកនូវស្ថានភាពរាងកាយដ៏មានស្ថេរភាពថែមទៀតផង។ ពួកគេច្រើនស្ថិតក្នុងក្រុមតារានិករ Taurus, Scorpio និង Virgo។

D. សន្លឹកកាត D

Screen Shot 2020 09 24 At 9.54.39 PM

ដៃគូអនាគតរបស់អ្នក គឺជាមនុស្សដែលមានភាពរស់រវើក សកម្ម និងរីកដុះដាល ពួកគេច្រើនតែចូលចិត្តហោះហើរ ដើរលេង ផ្សងព្រេងច្រើន។ ពួកគេអនុវត្តនូវគុណសម្បត្ដិរបស់អ្នកដឹកនាំ ពូកែដឹកនាំ និងខ្លាមងខាងគិតពិចារណា។ ពួកគេមិនមែនជាក្រុមគ្រួសារទេ ប៉ុន្តែជាសាធារណៈ និងសង្គម សហគមន៍មានគំនិតបើកទូលាយ និងទំនើប។ មនុស្សនេះមានបុគ្គលិកលក្ខណៈពិសេស ប្លែក និងគួរឱ្យចាប់អារម្មណ៍មានភាពរឹងមាំ និងមិនដែលទាមទារចង់បានអ្វីពីអ្នកឡើយ។ ពួកគេឱ្យតម្លៃចំពោះភាពឯកជនរបស់អ្នក និងគោរពអ្នកខ្លាំងណាស់ហើយមិនដែលបង្ខំអ្នកឱ្យគោរពពួកគេទេ។ ពួកគេច្រើនតែស្ថិតក្នុងក្រុមតារានិករ Aries, Lion និង Libra ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)