ពេលខ្លះយើងត្រូវការអ្នកស្តាប់ ជាជាងអ្នកផ្តល់ជំនួយ! កុំធុញទ្រាន់ពេលមានមិត្តអ្នកចង់និយាយរឿងគេប្រាប់អ្នក

#ត្រូវការអ្នកស្តាប់?

ការពិតទៅ...នៅពេលដែលយេីងចែករំលែករឿងរ៉ាវរបស់យេីងឱ្យមិត្តភក្តិយេីងបានដឹង​ឮ យេីងពិតជាមិនបានរំពឹងចង់បានការបកស្រាយ​ ការផ្តល់យោបល់​ ឬទទួលជំនួយពីមិត្តយេីងទាំងស្រុងដែរ...ពេលខ្លះយេីងក៏គ្រាន់តែចង់បានមនុស្សទុកចិត្តម្នាក់នៅក្បែរ​អាចស្តាប់រឿងរ៉ាវក្នុងចិត្តរបស់យេីងនោះ​ យេីងក៏មានអារម្មណ៍ថាសប្បាយចិត្តណាស់ និងអាចរំសាយទុក្ខសោកបានខ្លះទៅហេីយ!

ដូច្នេះពេលមានមនុស្សណាម្នាក់​ មកចែករំលែក​ ឬប្រាប់រឿងរ៉ាវរបស់គេដល់អ្នក​ សូមបេីកចិត្តទទួលស្តាប់ដោយសុទ្ធចិត្ត​ ហេីយកុំគិតថាពួកគេចង់ឱ្យអ្នកជួយ​ ឬផ្តល់ដំណោះស្រាយអី​ ព្រោះត្រឹមតែបាននៅចាំស្តាប់យ៉ាងស្ងៀមស្ងាត់​ ស្មោះត្រង់​ និងរក្សាការសម្ងាត់ដល់គេ​ វាក៏ជាការផ្តល់ជំនួយដ៏អស្ចារ្យទៅហេីយ...តែបេីមានអ្វីដែលអ្នកអាចជួយបាន​ ក៏ជួយខ្លះរឹតតែប្រសេីរ!

118234998_108601387632284_1048199053500568412_o

ជាចុងក្រោយ​ មិនថាអ្នកជាមិត្ត​ ឬជាគូស្នេហ៍ទេ​ បេីអាច​ សូមផ្តល់ពេលវេលា​ សួរនាំ​ សួរសុខទុក្ខ​ បេីឃេីញមិត្ត​ ឬគូស្នេហ៍អ្នកមានភាពមិនប្រក្រតី​....! ឬ​ បេីគេត្រូវការចង់ប្រាប់រឿងរ៉ាវរបស់គេដល់អ្នក​ សូមមេត្តាស្តាប់ពួកគេដោយយកចិត្តទុកដាក់​ និងនៅធ្វេីជាមនុស្សម្នាក់ដែលយ៉ាងហោចណាស់នៅក្បែរគេពេលគេមានបញ្ហា...ពួកគេប្រហែលជាកំពុងតែត្រូវការអ្នកបំផុត...ហេីយការស្តាប់រឿងរ៉ាវ​ ឬបញ្ហារបស់គេនោះ​ អ្នកប្រហែលជាកំពុងតែបានផ្តល់ជំនួយដ៏ធំដល់ពួកគេ​នៅស្ថានការនោះ​ ឬថាមិនបាន...អ្នកអាចនឹងកំពុងតែជួយសង្គ្រោះជីវិតមនុស្សម្នាក់ដែលកំពុងតែជួបបញ្ហា​ ហេីយគិតអ្វីមិនចេញ​ ឬ​ មោហ៍បាំងរហូតដល់ចង់បញ្ចប់ជីវិតខ្លួនឯងក៏បាន៕

#អរគុណអ្នកដែលនៅត្រង់នេះ

#អរគុណសម្រាប់ការស្តាប់ដ៏ស្មោះត្រង់

#អរគុណមនុស្សល្អទាំងឡាយ

119664716_727956581091145_733958150515220257_n

អត្ថបទ៖​ #ចែធំ​ Page #កវីលាក់ស្នេហ៍ប្រលោមលោក

អំពីអ្នកសរសេររបស់យើង៖ Writers