អបអរសាទរ! កណ្តុររកមីននៅកម្ពុជា ទទួលមេដាយវីរភាពខ្ពស់បំផុត

យោងតាម កាសែត The Guardian ( អង់គ្លេស ) បានចេញផ្សាយនៅថ្ងៃ សុក្រ ទី ២៥ កញ្ញា ២០២០ ឱ្យដឹងថា កណ្ដុររកមីននៅកម្ពុជា Magawa ទទួលបានមេដាយវីរភាពខ្ពស់បំផុត។

គួរបញ្ជាក់ផងដែរថា Magawa ជាពូជកណ្តុរ នៅអាហ្វ្រិក ហើយដែលត្រូវបានយកមកប្រើដើម្បីរកមីននៅកម្ពុជា ទើបត្រូវបានគេប្រគល់មេដាយមាស PDSA Gold Medal (PDSA : People’s Dispensary for Sick Animal) ដែលជាប្រភេទមេដាយខ្ពស់បំផុតសំរាប់សត្វណាដែលបានប្រថុយជីវិតខ្លួនជួយមនុស្ស ឬ សត្វ និង ចំពោះសត្វណាដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុត ។

ក្នុងពេលបំពេញភារកិច្ចរបស់ខ្លួន Magawa បានសម្អាតមីនលើផ្ទៃដីចំនួន ១៤១ ០០០ ម៉ែត្រក្រឡា ពោលគឺស្មើនឹងតារាងបាលទាត់ ២០ ។ Magawa ដែលពេលនេះជិតចូលនិវត្តន៍ហើយនោះ អាចរកមីនលើផ្ទៃក្រឡាដីស្មើនឹងតារាងតេនីសក្នុងរយៈពេល ៣០ នាទី ក្នុងពេលដែលមនុស្សម្នាក់ប្រើឧបករណ៍រាវមីនត្រូវប្រើពេល ៤ ថ្ងៃ៕

120008511_3469942749732193_684178942128947551_n

ប្រភព ៖ ឯកឧត្តម ខៀវ កាញ៉ារិទ្ធិ (Kanharith Khieu)