ចេះតែជិះហួសមកហួស! ការពិតរីហ្សតនៅជិតបង្កើយនៅក្បែរភ្នំពេញយើងសោះ ទិដ្ឋភាពវិញស្អាតខ្លាំងស្ទើរមិនចង់ព្រិចភ្នែក

កាលមួយរយៈមុន រមណីយដ្ឋាន​ទេសចរណ៍​កំពូល​ពេជ្រ ឬ​អន្លង់​ភ្ញៀវ ​ទទួល​បាន​ប្រជា​ប្រិយ​ភាពខ្លាំងមែនទែន ថាជារមណីយដ្ឋានធម្មជាតិបែបកែច្នៃ ដែលមានសម្រស់ស្រស់ស្អាត  ដោយការកែច្នៃសួនច្បារ ដើមផ្កាចម្រុះពណ៌ អមនឹងជួរភ្នំនៅខាងក្រោយ និងមាន ក្យូស​លម្ហែ​កាយប្រប​តាម​មាត់​ទឹក​លើ​ផ្ទៃដី​ដ៏ធំ​ល្វឹង​ល្វើយគួរជាទីគយគន់ត្រជាក់ចិត្ត។

តែកាន់តែពិសេស ពេលនេះរមណីយដ្ឋាន ដ៏ស្រស់ត្រកាលមានទិដ្ឋភាពធម្មជាតិលំហែរចិត្តមួយនេះ បានកែប្រែរូបរាងក្លាយជា រីហ្ស៊តសម្រាប់ភ្ញៀវទេសចរណ៍អាចមកលេងថតរូបកម្សាន្តក៏បាន  ហើយមកស្នាក់នៅមួយយប់លំហែរអារម្មណ៍បំបាត់ក្តីនឿយហត់ក៏បាន  ដោយប្រែឈ្មោះថា « កំពូលពេជ្រ រីស៊ត KompulPech Resort »។

87430110_878420812614633_4363681051839561728_o

« កំពូលពេជ្រ រីស៊ត» មិនត្រឹមតែរក្សាសោភណ្ឌភាពរមណីយដ្ឋានឱ្យស្រស់ស្អាតដដែលនោះទេ  តែថែមទាំងមានការរចនាសួនច្បារ សួនផ្កា មានការកែច្នៃទីតាំងកាន់តែច្រើនជាងមុនដែលជាទីពេញនិយមថតរូបស្អាតៗ មានទាទឹកជិះលេងកម្សាន្ត មានកញ្ចុះមាត់ទឹកអាចអង្គុយលេង  ឬទទួលទានអាហារ ជាមួយនឹងបាយម្ហូបកុម្ម៉ង់ឆ្ងាញ់ៗជាច្រេីនមុខក្នុងតម្លៃសមរម្យ  មានសួនទឹកធំសម្រាប់ក្មេងៗងូតលេងកម្សាន្ត ពិសេសគឺមានបន្ទប់បឹងហ្គាឡូសម្រាប់ស្នាក់នៅផងដែរ អមដោយទិដ្ឋភាពពណ៌បៃតងស្រងាត់ កណ្តាលហ្វូងភ្នំដ៏ស្រស់ត្រកាលនៃខេត្តតាកែវ​ប្រទេសកម្ពុជាយើងតែម្តង។

87818671_878420869281294_3777704838146555904_o

119841665_1286936181641705_8191389833935868329_o

គួរឱ្យដឹងផងដែរថា ដើម្បីធ្វើដំណើរទៅដល់ «កំពូលពេជ្រ រីស៊ត» លោកអ្នកត្រូវធ្វើដំណើរ​តាមផ្លូវ​ជាតិ ៤១ បត់​ស្ដាំ​តាម​ផ្សារ​ត្រពាំង​អណ្ដើក (បើ​បត់​ឆ្វេង​ផ្សារ​អង្គតាសោម) ចម្ងាយ​ប្រមាណ ១៥ គីឡូម៉ែត្រ ផុត​ផ្លូវ​ជាតិ​ចូល​ផ្លូវ​លំ នឹងទៅដល់រីស៊តនោះហើយ ដែលមានទីតាំងស្ថិត​ក្នុង​ភូមិ​អន្លង់​ភ្ញៀវ ឃុំ​ត្រពាំង​គ្រញូង ស្រុកត្រាំកក់ ខេត្ដ​តាកែវ ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង និងតម្លៃនៃការស្នាក់នៅបឹងហ្គាឡូ សូមទំនាក់ទំនងទៅកាន់ក្រុមការងាររីហ្សត កំពូលពេជ្រ តាមរយៈលេខទូរស័ព្ទ 066826789/012942270៕

119932857_1286937058308284_2452372885851139187_o

119987913_1286937191641604_2743485976933843140_o

119860297_1286936958308294_187848891732713690_o

អត្ថបទកែសម្រួលដោយ៖ ក្នុងស្រុក

រូបថតដោយ៖ Anajak អាណាចក្រ

#តើលោកអ្នកកំពុងតែស្វែងរកអ្នកដែលមានជំនាញដើម្បីផ្តិតយកទិដ្ឋភាពនៃកំរងរូបភាព និងខ្សែវីដេអូដែលមានភាពច្នៃប្រឌិតខ្ពស់​ ដើម្បីផ្សព្វផ្សាយលើរមណីយដ្ឋាន និងរីស៊តរបស់លោកអ្នកមែនទេ? ទាក់ទងមកឥទ្បូវនេះដើម្បីទទួលការប្រឹក្សាយោបល់ Anajak Event (098 45 7778, 076 55 77778)៕

120082092_1286937288308261_5992935452652307892_o

120100805_1286937124974944_4838468557330515136_o

120064800_1286936934974963_2309467348274038647_o

119992718_1286936778308312_2565607998788287868_o

119943175_1286937081641615_6403698742564600916_o

120082593_1286937038308286_4930637427660972175_o

120071535_1286936674974989_9183079643117589647_o

119792622_1286936514975005_6919482998136048259_o

120048017_1286936501641673_6027425244372985341_o

119927082_1286936218308368_4125184361635906097_o

119990269_1286936178308372_8991581558848577257_o

120034179_1286936568308333_699292588313742969_o

120042527_1286936351641688_8467574523030147731_o

119857480_1286936691641654_154713419701623145_o

120074218_1286936711641652_2020236127606367283_o

119791249_1286936814974975_809885238730635034_o

119944283_1286937314974925_2166788383041148593_o

119941637_1286937001641623_4328981938006758302_o

119949062_1286936981641625_3275146418751820218_o

អំពីអ្នកសរសេររបស់យើង៖ Writers