ផ្កាប្រាប់ពីសំណាង! តើក្នុងរយៈពេលឆាប់ៗខាងមុខនេះ អ្នកអាចមានសំណាងបានសម្រេចបំណងប្រាថ្នារបស់អ្នកដែរឬទេ?

ជ្រើសរើសផ្កាមួយ ក្នុងចំណោមទាំង៤នេះ ដើម្បីដឹងថា តើក្នុងរយៈពេលឆាប់ៗខាងមុខនេះ អ្នកអាចមានសំណាងបានសម្រេចបំណងប្រាថ្នារបស់អ្នកដែរឬទេ?

A. ផ្កា A

Screen Shot 2020 09 28 At 10.25.55 AM

ប្រសិនបើអ្នកជ្រើសយកផ្កា A នេះមានន័យថា បំណងប្រាថ្នារបស់អ្នក អាចជោគជ័យបានត្រឹមតែមួយផ្នែកប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណា វាក៏មិនមែនជាបញ្ហា ឬដំណឹងអាក្រក់អីនោះដែរ ព្រោះថាអ្នកកំពុងតែបោះជំហានដ៏ត្រឹមត្រូវ មិនថារឿងការងារ ឬជីវិតនោះឡើយ។ ដូច្នេះវាមានន័យថា អ្នកនៅមិនឆ្ងាយពីគោលដៅដែលអ្នកចង់បាននោះទេ។​ ឧទាហរណ៍ អ្វីដែលអ្នកចង់បានគឺលុយ ដូច្នេះវានឹងលេចចេញជាយថាហេតុ មានតែអ្នកត្រូវតែព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីទទួលបានទាំងស្រុង បើមិនដូច្នេះទេវាដូចជាខ្យល់រសាត់អ៊ីចឹង។

B. ផ្កា B

Screen Shot 2020 09 28 At 10.26.03 AM

ប្រសិនបើអ្នកជ្រើសយកផ្កា B នេះមានន័យថា អ្នកមិនមែនជាមនុស្សដែលមានសំណាងច្រើននោះទេ។ ទោះបីជាអ្នកតែងតែខិតខំធ្វើការជាងអ្នកដទៃក៏ដោយ ប៉ុន្តែយ៉ាងណាក៏ដោយ ចុងបញ្ចប់នៅតែជូរចត់ដដែល។ មិននិយាយពីពេលថ្មីៗនេះទេ អ្នកក៏មានអារម្មណ៍ថប់បារម្ភ និងអាក់អន់ស្រពន់ចិត្តក្នុងការធ្វើការ ដូច្នេះខ្ញុំខ្លាចថាអ្វីដែលអ្នកប្រាថ្នានឹងមិនក្លាយជាការពិតទេ។ អ្នកងឿងឆ្ងល់នឹងសំណួរថា ហេតុអ្វីបានជាអ្នកមិនមានសំណាង និងបរាជ័យ ដូច្នេះចូរគិតឱ្យបានម៉ត់ចត់ប្រហែលជាឱកាសមិនទាន់មកដល់ ឬមូលហេតុពិតប្រាកដមកពីអ្នកខ្លួនឯងទៅវិញទេ។

C. ផ្កា C

Screen Shot 2020 09 28 At 10.26.10 AM

ប្រសិនបើអ្នកជ្រើសយកផ្កា C នេះមានន័យថា អ្វីដែលអ្នកប្រាថ្នាចង់បាននឹងក្លាយជាការពិត សូម្បីតែអ្នកមិនដែលរំពឹងទុកក៏ដោយ។ អាចនិយាយបានថា អ្នកពិតជាមានសំណាងណាស់ ប៉ុន្តែមិនអាចបដិសេធពីចំនួនតំណក់ញើស និងទឹកភ្នែកដែលអ្នកត្រូវចំណាយ ដើម្បីប្ដូរយកភាពជោគជ័យឡើយ។ នៅក្នុងចិត្តអ្នកពោរពេញដោយការតស៊ូខ្ពស់ និងការប្តេជ្ញាចិត្តដ៏មុះមុត អ្នកកំពុងធ្វើការទាំងយប់ទាំងថ្ងៃដោយព្យាយាមធ្វើឱ្យខ្លួនអ្នកល្អឥតខ្ចោះ។ ហេតុដូច្នេះមិនថាដើម្បីលុយ ឬស្នេហា ជឿថារបស់ល្អ ៗ ទាំងអស់នឹងមករកអ្នកជាមិនខាន។

D. ផ្កា D

Screen Shot 2020 09 28 At 10.26.15 AM

ប្រសិនបើអ្នកជ្រើសយកផ្កា D នេះមានន័យថា ប្រហែលជាដោយសារខ្លួនអ្នកត្រូវបានបំពេញដោយក្តីប្រាថ្នាជាច្រើន ទោះបីជាវានឹងក្លាយជាការពិតឆាប់ក៏ដោយក៏មិនប្រាកដថាអ្នកពេញចិត្តនោះដែរ។ ជាមួយនឹងបំណងប្រាថ្នាដែលបានកំណត់ជាមុន អ្នកមានចំណេះដឹង និងថាមពលដើម្បីធ្វើឱ្យវាក្លាយជាការពិត។ ក្រៅពីនេះ ក៏មានសេចក្តីប៉ងប្រាថ្នាអរូបី និងការវិវឌ្ឍន៍ជាច្រើនដូចជា វាសនា បន្ទាប់មកអ្នកនឹងពិបាកក្នុងការមានវា។ ប៉ុន្តែសូមព្យាយាមបន្ត ព្រោះប្រហែលជានៅក្នុងដំណើរនៃការសម្រេចបំណងប្រាថ្នាមួយ អ្នកនឹងទាក់ទាញកត្តាដែលមិននឹកស្មានដល់ជាច្រើន៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)