ជិះកង់យូរហើយ តិចមកខូចសុខភាពដោយសារតែដបទឹកទៅ! តោះ រួមគ្នាបញ្ឈប់ការផឹកទឹកដែលមានជាតិជ័រ​

#ចំណេះដឹងអំពីដបទឹកជិះកង់​

បេីអត្ថបទនេះចេញទៅធ្វេីអោយប៉ះពាល់ដល់បងៗអាជីវករលក់ដូរ​ អោយខ្ញុំសុំទោសជាមុនផង​ ហេីយខ្ញុំមកនេះមិនមែនមកលក់ដបទឹកទេ​ មកចែករំលែក​ចំណេះដឹងប៉ុណ្ណោះ​..!!

បងប្អូនជិះកង់យេីងតែងតែយល់ច្រឡំថា​ ដបទឹកដូចតែគ្នាជ័រដូចតែគ្នា​ ម្លោះហេីយថោកកាលណាល្អកាលនោះ​ ស្អាតកាលណាល្អកាលនោះ​ តែបងប្អូនក្រឡេកមកមេីលដបទឹក​ Specialized Purist water bottle បន្តិចគឺថា ទុកហាលថ្ងៃចោលមួយឆ្នាំយកមកផឹកវិញក៏អត់ធំក្លិនប្លាស្ទិចដែរ។

ព្រោះតែដបនេះមិនមែនធ្វេីពីប្លាស្ទិចទេ​ គឺធ្វេីពីសារធាតុម្យ៉ាងឈ្មោះ​ “Purist” ដោយសារតែនេះជាបច្ចេកវិទ្យាទំនេីបរបស់ក្រុមហ៊ុន​អញ្ចឹងគេលាក់ការអំពីវត្ថុធាតុដេីម​បន្តិច​ ខ្ញុំ Research អត់ឃេីញសោះបេីបងប្អូនដឹងជួយប្រាប់ខ្ញុំវិញផង​ គ្រាន់តែគេបង្ហេីបថា​ធ្វេីពី​ Food (អាហារ) ចំណែកទឹកថ្នាំ Print ឡេីងជាមួយនឹងសារធាតុស្រដៀងគ្នា​ដែរ​ ដែលវាធ្វេីអោយដបទាំងមូល​ គឺ​ BPA free គ្មានក្លិនប្លាស្ទិកអីនោះទេ​ និង​ បច្ចេកវិទ្យាចុងក្រោយផុតលេខរបស់​ Specialized និង​ ដំបូងបង្អស់លេីលោក​ គឺ​ Purist Insulation Chromatek. គឺធ្វេី 2ជាន់​ រក្សារទឹកក្នុងដបអោយត្រជាក់ប្រៀបបាននឹង​ ធុងក្លាសេ​។

120131883_154689959622761_6080923266407177665_o

120195578_154689949622762_161894895728771040_n

មិនតែប៉ុណ្ណោះ​ទោះទុកហាលថ្ងៃក៏មិនបាត់ភាពត្រជាក់ដែរ​ ចំណែកមាត់ដបមិនបាច់បិតបេីកទេ​ គឺ​ ច្របាច់កាលណាចេញទឹកច្រូចៗ​ កាលនោះ​ តែជាអកុសលដបរបស់​ Specialized មិនមានលក់សោះឡេីយនៅ​ ទ្វីបអាសុី​ ព្រោះរោងចក្រនៅ​ Canada និងមិនមានគម្រោងមកដាក់នៅចិនទេ​ ខ្លាចបែកធ្លាយរូបមន្តវត្ថុធាតុដេីម​ ដែលធ្វេីអោយមានលុយក៏ពិបាកទិញ។ បេីមានបងប្អូននៅស្រុកគេ​អោយគាត់កម្មង់អោយទៅ​ហេីយវាមិនថ្លៃទេ​ purist ធម្មតា​ ខ្ទង់​ 10$ និង​ purist​Chromatek ខ្ទង់​ 20$ “ជិះកង់ដេីម្បីសុខភាព​ តែ ប្រយ័ត្នខូចសុខភាពដោយសារដបទឹក” ព្រោះដបទឹកខ្លះប្រេីរាប់ខែ​ ខ្លះប្រេីដល់រាប់ឆ្នាំក៏មាន​ ។


តែបេីមិត្តៗ​ សួរវិញថាចុះបេីខ្ញុំប្រេីអាផ្លាស្ទិកយ៉ាងមិចដែរ​ ព្រោះអានោះពិបាករកទិញណាស់​ សូមបងប្អូនក្រឡេកមេីលគូទដប​ រឺ​ ចំហៀងដប​ របស់បងប្អូន​ បេីគេមានដាក់សញ្ញាដូចក្នុងរូប​ “លេខ 5” គឺអាចប្រេីបានកន្លះឆ្នាំជាងអីដែរ​ តែបេីលេខ 4 ប្រេីបានខ្ទង់ខែ​ តែបេីរង្វង់នោះលេខ​ 1 រឺ​ 2 សូមបងប្អូនយកដៃចាប់កាន់កំប៉ុងនោះ​ រួចគប់សំដៅទៅធុងសម្រាម​ ជាការស្រេច។ ព្រោះលេខ​ នេះប្រេីបានតែម្ដងៗប៉ុណ្ណោះ​ មិនអាចប្រេីច្រេីនដងបានទេ​។ សូមប្រេីដបផ្លាស្ទិកជាមួយនឹងការយកចិត្តទុកដាក់ដេីម្បីសុខភាព​យេីងទាំងអស់គ្នា៕

រក្សាសិទ្ធប្រភពអត្ថបទ៖ Panha Rith Chea

120241816_154690016289422_492124374634409001_n

120195520_2592230297744792_4731549638144809849_n

120240788_154689982956092_2510017722154699594_o

120261301_154689966289427_3255723727094424850_o