ជណ្តើរដ៏គ្រោះថ្នាក់ ១៦ កន្លែង ដែលធ្វើឱ្យគ្រប់គ្នាខ្លាចរអា មិនហ៊ានឆ្លងកាត់

ជណ្តើរទាំងនេះមានទីតាំងនៅទីកន្លែងផ្សេងៗនៃពិភពលោក។ ខ្លះធ្វើពីថ្ម ឬឈើ ខ្លះធ្វើពីផ្លូវដែក ខ្លះមិនមានទេប៉ុន្តែមានរឿងមួយដែលបានធ្វើឱ្យពួកវាប្លែកអស្ចារ្យ - កម្ពស់និងគ្រោះថ្នាក់ដែលជណ្តើរទាំងនេះកំពុងលាក់ខ្លួននឹងធ្វើអោយគ្រប់គ្នាដកដង្ហើមសឹងមិនដល់គ្នា។

ចង់ដឹងថាជណ្តើរទាំងអស់នេះវាព្រឺព្រួចប៉ុណ្ណា តោះទៅទស្សនាទាំងអស់គ្នា៖

ជណ្តើរឡើងឆ្ពោះទៅកាន់បន្ទាយ Kalavantin Durg (ប្រទេសឥណ្ឌា)

16 Crazy Stairs That Can Make Anyone Get Jittery

© ZnamenateJIb/pikabu

ជណ្តើរនេះជាជណ្តើរមួយក្នុងចំណោមជណ្តើរដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ជណ្តើរដែលមានកាំមិនស្មើគ្នាទាំងនេះត្រូវបានកាត់ចូលទៅក្នុងថ្មដែលមានទីតាំងនៅជិតទីក្រុងបុមបៃ។

វាត្រូវចំណាយពេល ៣ ម៉ោងដើម្បីឡើងជណ្តើរនេះ។ ការត្រឡប់មកវិញចុះក្រោមអាចចំណាយពេលច្រើនព្រោះជណ្តើរតែងតែសើមដោយសារតែអ័ព្ទ។ មិនមានការសង់ផ្លូវដែកជាជំនួយនៅលើជណ្តើរចាស់ទាំងនេះទេដែលជាហេតុធ្វើឱ្យអ្នកទេសចរដែលចូលចិត្តឡើងភ្នំខ្លាំងត្រូវប្រើឧបករណ៍ជួយដើម្បីកុំឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។

ជណ្តើរ zipped

16 Crazy Stairs That Can Make Anyone Get Jittery

© holykash/pikabu, © holykash/pikabu

ថ្មនេះត្រូវបានអ្នកស្រុកហៅថា El Peñón de Guatapé នៅប្រទេស​កូឡុំប៊ីរួមជាមួយជណ្តើរឆ្ពោះទៅរកកំពូលភ្នំរបស់វាត្រូវបានគេប្រៀបធៀបជាមួយរបស់ជាច្រើន។

សម្រាប់មនុស្សមួយចំនួនពួកគេបានមើលទៅដូចជាដុំថ្មនេះត្រូវបានគេដេរភ្ជាប់ជាមួយខ្សែ ហើយមនុស្សផ្សេងទៀតបានឃើញដូចជាខ្សែរ៉ូត ហើយបន្ទាប់មកមានក្រុមមួយផ្សេងទៀតដែលជឿជាក់ថាវានឹងក្លាយជាជំរកដ៏ល្អឥតខ្ចោះក្នុងករណីប្រសិនបើមានខ្មោច Zombie ដូចទៅហ្នឹងរឿង Zombie Apocalypse ។

ទៅដើរលេងនៅប្រទេសចិន និងប៉ះមេឃ

16 Crazy Stairs That Can Make Anyone Get Jittery

© yipjcs88/tripadvisor ,© m_imran_isd/tripadvisor

នេះគឺជាភ្នំ Tianmen ស្ថិតនៅក្នុងខេត្ត Hunan នៃប្រទេសចិន។ ឈ្មោះរបស់វាមានន័យថា "ច្រកទ្វារទៅឋានសួគ៌" រង្វង់ចំហកណ្តាលនៃផ្ទាំងថ្មភ្នំដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការរញ្ជួយដីនៅឆ្នាំ 263 ។

វាត្រូវបានគេជឿជាក់ថាអ្នកដែលបានឡើងដល់កាំជណ្តើរទី ៩៩៩ កាំទៅកាន់ “ ទ្វារទៅឋានសួគ៌” នឹងអាចប៉ះមេឃ ព្រមទាំងទទួលបានសុភមង្គលអស់កល្បជានិច្ច។

និយាយទៅ វាពិបាកណាស់ក្នុងការឈានដល់កាំជណ្តើរចង់ក្រោយ។ វាស្ថិតនៅលើកំពូលភ្នំហើយអ្នកដំណើរ និងអ្នកធ្វើធម្មយាត្រាត្រូវឈានដល់កម្រិតជាក់លាក់មួយដោយប្រើខ្សែកាបហើយបន្ទាប់មកយកឈ្នះលើចម្ងាយ ៧ ម៉ាយតាមឡាននៅលើផ្លូវដែលត្រូវបានគេហៅថា“ 99 turns”។

ជណ្តើរនៅលើភ្នំហាវ៉ៃ

16 Crazy Stairs That Can Make Anyone Get Jittery

© Shenielle/tripadvisor

© AndreiAndrei63/twitter

ជណ្តើរ Haʻikū នៅកោះហាវ៉ៃគឺជាផ្លូវមួយដែលមានប្រជាប្រិយភាពបំផុតសម្រាប់ភ្ញៀវទេសចរដែលស្វែងរកអ្វីដែលផ្សងព្រេង។ ពួកគេព្យាយាមឡើងភ្នំទោះបីជាការពិតដែលថាការឡើងភ្នំត្រូវបានហាមឃាត់ថាមានប៉ូលីសដែលមានកាតព្វកិច្ចនៅដើមដំបូងនៃផ្លូវហើយថាពួកគេអាចទទួលរងនូវការពិន័យដ៏ច្រើនចំពោះការប៉ុនប៉ងឡើងភ្នំ។

មនុស្សជាច្រើនបានមកដល់កោះ Oʻahu យ៉ាងពិសេសដើម្បីមើលជណ្តើរនេះដែលសាងសង់ដោយយោធានៅឆ្នាំ ១៩៤២ សម្រាប់ដាក់ខ្សែធ្វើការទំនាក់ទំនង។ ចាប់តាំងពីឆ្នាំ ១៩៨៧ ជណ្តើរ Haʻikū បានក្លាយជាផ្លូវ“ ស៊ីវិល” សម្រាប់ភ្ញៀវទេសចរដែលចង់ឡើងជណ្តើរ ៣.៩២២ កាំនិងទៅដល់កំពូលភ្នំ។ វាមិនអាចទៅរួចទេក្នុងការឈានដល់គោលដៅនេះប្រសិនបើមនុស្សម្នាក់មិនមានសុខភាពល្អ។

ធ្វើដំណើរតាមគន្លងរបស់ Moses

16 Crazy Stairs That Can Make Anyone Get Jittery

© mirana-travel

នេះគឺជាភ្នំដ៏ល្បីល្បាញនៃ​ Moses ដែលស្ថិតនៅលើឧបទ្វីប Sinai Peninsula ខាងត្បូងប្រទេសអេហ្ស៊ីប។ យោងទៅតាមរឿងព្រេងវាស្ថិតនៅលើកំពូលភ្នំនេះដែល Moses បានតម្រៀបបន្ទះផ្ទាំងថ្ម។ សព្វថ្ងៃវាជាកន្លែងដែលមានអ្នកធ្វើធម្មយាត្រាមកពីប្រទេសផ្សេងៗគ្នានៅលើពិភពលោកមកប្រមូលផ្តុំគ្នា។

ដើម្បីឈានដល់កំពូលភ្នំ Moses អ្នកត្រូវជំនះនូវ“ ជំហ៊ាននៃការដឹងខុស” ។ អ្នកធ្វើធម្មយាត្រាភាគច្រើនឡើងលើភ្នំនៅពេលយប់។ ទី១ វាមិនក្តៅនោះទេ ហើយទី ២ គេអាចមើលឃើញថ្ងៃរះនៅលើកំពូលភ្នំគឺជាអ្វីដែលមិនគួរឱ្យជឿ នេះបើយោងទៅតាមភ្ញៀវទេសចរដែលឡើងទៅដល់កំពូលភ្នំនេះ។

ជណ្តើរវង់ខ្ពស់ ៣០០ ហ្វីត

16 Crazy Stairs That Can Make Anyone Get Jittery

© Nomiss/reddit ,© Imaginechina/Corbis

ជណ្តើរដែលត្រូវបានបង្កើតឡើងជារង្វង់ដែលឈានដល់កម្ពស់ជិត ៣០០ ហ្វីតដែលនាំអ្នកទេសចរទៅដល់កំពូលភ្នំថាំងហាំ។ អ្នកដែលសុខចិត្តឡើងដល់កំពូលភ្នំដែលមានកំពស់ ៣០ ជាន់ត្រូវតែចុះហត្ថលេខាលើឯកសារបញ្ជាក់ថាពួកគេបានដឹងជាមុនពីគ្រោះថ្នាក់ហើយត្រូវមានសុខភាពល្អ និងមិនខ្លាចទីខ្ពស់។

មនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំមិនត្រូវបានអនុញ្ញាតឱ្យឡើងជណ្តើរនេះទេ ពីព្រោះការឡើងមិនងាយស្រួលនិងមានខ្យល់បក់នៅលើកំពូលភ្នំធ្វើឱ្យសំណង់ទាំងមូលរង្គើរនិងរញ្ជួយ។

កំពូលភ្នំ Adam

16 Crazy Stairs That Can Make Anyone Get Jittery

© tinac622/tripadvisor ,© Aruna W/tripadvisor

ទិដ្ឋភាពដ៏អស្ចារ្យនេះកំពុងរង់ចាំអ្នកទេសចរដែលកើតឡើងនៅក្នុងប្រទេសស្រីលង្កាហើយហ៊ានឡើងដល់កំពូលរភ្នំ​ Adam។ ការឡើងភ្នំនេះគឺមានសុវត្ថិភាពទាំងស្រុង ហើយគ្រប់មនុស្សជាច្រើនថែមទាំងក្មេងៗទៀតផង។

អ្នកធ្វើធម្មយាត្រាជាច្រើនបានមកកន្លែងនេះដើម្បីមើលថ្ងៃរះ និងផ្ទាំងថ្មមួយដែលមានស្នាមជើងរបស់ព្រះពុទ្ធ។

បញ្ហាតែមួយគត់គឺអ្នកត្រូវធ្វើដំណើរពេលយប់ពីព្រោះការឡើងជណ្តើរនៅពេលថ្ងៃវាក្តៅខ្លាំងពេក។ ខ្យល់អាកាសនៅពេលយប់ត្រជាក់ហើយស្ងប់ស្ងាត់ហើយមានចង្កៀងគោមតាមជណ្តើរដែលបំភ្លឺផ្លូវទៅដល់កំពូលភ្នំ។

វាគ្រាន់តែជាជណ្តើរ...និងគ្មានអ្វីផ្សេងទៀតទេ

16 Crazy Stairs That Can Make Anyone Get Jittery

© Bevux/twitter ,© Graham Custance

ជណ្តើរដែលមានឈ្មោះថា Voolyberg Tower ត្រូវបានសាងសង់នៅក្នុងខេត្ត Flemish Brabant ប្រទេសប៊ែលហ្សិកដែលនៅមិនឆ្ងាយពីទីក្រុង Tielt-Winge ។ កន្លែងមើលទេសភាពព្រៃឈើមួយត្រូវបានគេប្រើនៅក្នុងកន្លែងនេះ ប៉ុន្តែបន្ទាប់ពីវាត្រូវបានគេដុតបំផ្លាញ ការសម្រេចចិត្តត្រូវបានធ្វើឡើងដើម្បីជំនួសដោយសំណង់ដែក។

ស្ទូឌីយោវិស្វកម្ម Close to Bone បានរចនានិងសាងសង់សំណង់ដែកដែលហាក់ដូចជាអណ្តែតលើអាកាសបង្កើតបានជាជណ្តើរឆ្ពោះទៅកាន់មេឃ។ កម្ពស់នៃសំណង់នេះគឺជិត ៤០ ហ្វីតហើយកំពូលរបស់វាបង្ហាញពីទេសភាពដ៏ល្បីល្បាញរបស់ Hallerbos ដែលជាព្រៃនៃរឿងព្រេងនិទានពិតដែលគ្របដណ្ដប់ដោយកម្រាលព្រំពណ៌បៃតង។

ផ្លូវ​ King’s Pathway សម្រាប់អ្នកដែលចូលចិត្តផ្សងព្រេង

16 Crazy Stairs That Can Make Anyone Get Jittery

© RYT2703/tripadvisor

ផ្លូវភ្នំ El Caminito del Rey ត្រូវបានសាងសង់នៅប្រទេសអេស្បាញនៅដើមសតវត្សរ៍ទី ២០ សម្រាប់ដឹកជញ្ជូនទំនិញរវាងស្ថានីយ៍ថាមពល ២ នៅតាមបណ្តោយជ្រលងភ្នំ El Chorro ។ ផ្លូវនេះមានឈ្មោះដូចសព្វថ្ងៃដោយសារវត្តមានរបស់ស្តេចអាល់ហ្វាន់សូសទី ១២ ទ្រង់ជាអ្នកបើកសម្ពោធ។

ចាប់តាំងពីអ្នកសាងសង់បានប្រើវត្ថុធាតុដើមដែលមានតំលៃថោកបំផុតស្ថានភាពរបស់ El Caminito កាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សហើយបានដាក់ឈ្មោះគួរឱ្យខ្លាចថា "ការស្លាប់" ។ នៅឆ្នាំ ២០០០ បន្ទាប់ពីមរណភាពរបស់អ្នកទេសចរជាច្រើននាក់វាក៏ត្រូវបានគេបិទមិនឱ្យឆ្លងកាត់។ ប៉ុន្តែបន្ទាប់ពីនោះអ្នកស្វែងរកការរំភើបក៏ដូចជាអ្នកឡើងភ្នំមកពីទូទាំងពិភពលោកធ្លាប់ទៅលេងកន្លែងនេះ។ ទោះបីជាមានការពិន័យប្រាក់ ៦០០០ ផោនក៏មិនអាចបញ្ឈប់មនុស្សដែលចូលចិត្តធ្វើការផ្សងព្រេងបានដែរ។


នៅទីបំផុតវាត្រូវបានគេសម្រេចចិត្តកសាងផ្លូវដើរឡើងវិញនិងធ្វើឱ្យមានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។ នៅរដូវផ្ការីកឆ្នាំ ២០១៥  El Caminito ត្រូវបានបើក ឲ្យ គ្រប់គ្នាអាចធ្វើដំណើរឡើងវិញ។

ជណ្តើរចំនួន ៣៥០០ កាំចុះទៅក្នុងទឹក

16 Crazy Stairs That Can Make Anyone Get Jittery

© grannypage/tripadvisor

ជណ្តើរទាំងនេះមានឈ្មោះថា Chand Baori ដែលមានទីតាំងស្ថិតនៅក្នុងភូមិ Abhaneri ត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃបុរាណវត្ថុ និងជ្រៅបំផុតនៅក្នុងប្រទេសឥណ្ឌា។ វាមើលទៅដូចជាពីរ៉ាមីតដែលដាក់បញ្ច្រាសចុះក្រោមដែលមានជម្រៅរហូតដល់ ១០០ ហ្វីត។ នៅផ្នែកខាងក្រោមមានអណ្តូងមួយដែលមានទឹកថ្លា។

អ្នកស្រុកជឿជាក់ថាអណ្តូងនេះត្រូវបានសាងសង់ដោយអារក្ស។ អ្នកប្រវត្តិសាស្ត្របានបង្ហាញពីភាពប្រាកដនិយមជាងមុនហើយនិយាយថាអាងស្តុកទឹកនេះត្រូវបានបង្កើតឡើងសម្រាប់ប្រមូលទឹកភ្លៀង។ វាក៏ធ្លាប់ប្រើដើម្បីការពារមនុស្សពីកំដៅ និងភាពត្រជាក់។

អ្នកអាចជ្រើសរើសជណ្តើរជាច្រើនដើម្បីចុះទៅខាងក្រោម។ រឿងចំបងគឺត្រូវមើលដោយប្រុងប្រយ័ត្ននៅកន្លែងដែលអ្នកបោះជំហានចុះក្រោម ព្រោះមិនមានបង្កាន់ដៃទេ។

“ ផ្លូវទៅកាន់ស្ថានសួគ៌”

16 Crazy Stairs That Can Make Anyone Get Jittery

© laurence6711/tripadvisor ,© Andrew H/tripadvisor

ផ្លូវនេះឆ្ពោះទៅកំពូលភ្នំ​ Hua​ ដែលគេហៅថា“ ផ្លូវទៅកាន់ឋានសួគ៌” ។ ជណ្តើររបស់វាត្រូវបានភ្ជាប់ចូលទៅក្នុងថ្ម រីឯច្រវាក់ដែកដើរតួជាបង្កាន់ដៃ។ មុននេះមានតែអ្នកធ្វើធម្មយាត្រាទេដែលធ្លាប់ឡើងភ្នំនេះ ព្រោះវាជាភ្នំមួយក្នុងចំណោមភ្នំពិសិដ្ឋទាំង ៥ របស់អ្នកកាន់សាសនាតាវក្នុងប្រទេសចិន។ សព្វថ្ងៃផ្លូវទៅកាន់ឋានសួគ៌នេះបើកសម្រាប់ភ្ញៀវទេសចរផងដែរ។

16 Crazy Stairs That Can Make Anyone Get Jittery

© depositphotos.com

អ្នកដែលហ៊ានឡើងដល់កំពូលភ្នំនឹងត្រូវឡើងជាង ៦.៥០០ ហ្វីតឡើងទៅ។ ជណ្តើរចោត ហើយពេលខ្លះប្រែក្លាយទៅជាផ្លូវឈើតូចចង្អៀតដែលព្យួរនៅលើទីខ្ពស់បំផុត។ ការឡើងនេះបានបញ្ចប់ដោយការធ្វើដំណើរទៅកាន់ផ្ទះតៀមតែតូចមួយដែលមានទេសភាពគួរឱ្យចាប់អារម្មណ៍។

ផ្លូវមើលពីក្រោយទឹកជ្រោះ

16 Crazy Stairs That Can Make Anyone Get Jittery

© Proteon/reddit

© César E/tripadvisor

អ្នកអាចទៅដល់ទឹកជ្រោះដែលមានឈ្មោះថា“ Devil’s Cauldron” (Pailon del Diablo) នៅប្រទេសអេក្វាឌ័រដោយឡើងជណ្តើរថ្មពីបុរាណ។ វាមកជិតជ្រោះដែលទឹកហូរដោយកម្លាំងទឹកខ្លាំង។

ជណ្តើរឆ្លងកាត់ផ្លូវរូងក្រោមដីដែលមានជញ្ជាំងរអិលដែលនាំអ្នកផ្សងព្រេងទៅរកទឹកជ្រោះ។

16 Crazy Stairs That Can Make Anyone Get Jittery

© tasha_tsy/tripadvisor

អ្នកទេសចរជាច្រើនដែលបានទៅទស្សនាលើដំបូលតូចមួយនៅខាងក្រោយ“ Devil’s Cauldronស” និយាយថាទិដ្ឋភាពនេះមិនគួរឱ្យជឿទេ។ គ្រាន់តែសាកស្រមៃមើល - ទឹកនៅតែបក់មកលើអ្នក មានទឹកជ្រោះដ៏ធំមួយនៅពីមុខអ្នកហើយអ្នកក៏អាចប៉ះទឹកជ្រោះពណ៌សនេះផងដែរ។

ការដើរទៅកាន់មរណៈ

16 Crazy Stairs That Can Make Anyone Get Jittery

© Cenk M/tripadvisor

ជណ្តើរមិនធម្មតានេះបានក្លាយជាកន្លែងដែលមានទេសភាពដ៏ល្បីល្បាញបំផុតនៃទីក្រុងឌិសស្បឺក ប្រទេសអាល្លឺម៉ង់។ ឈ្មោះរបស់វាគឺមិនធម្មតាផងដែរ -“ ខ្លានិងអណ្តើក។ ”

អ្នកបង្កើតជណ្តើរទាំងនេះផ្តល់ឱ្យមនុស្សនូវឱកាសដើររង្វិលជុំ។ ប្រវែងជណ្តើរគឺ ៧២០ ហ្វីត។

ចំណុចខ្ពស់បំផុតនៃជណ្តើរដែលមានកំពស់ប្រហែល ៤២ ហ្វីតឡើង ដែលមើលទៅកាន់ទេសភាពនៃទីក្រុង។ លើសពីនេះទៀតជណ្តើរត្រូវបានបំភ្លឺនៅពេលល្ងាច។

មិនឱ្យលើសពី ៣០០ នាក់ក្នុងមួយថ្ងៃ!

16 Crazy Stairs That Can Make Anyone Get Jittery

© ManWithGoodHands/YouTube

ដើម្បីឈានដល់កំពូលភ្នំឧទ្យានជាតិ Yosemite ក្នុងរដ្ឋកាលីហ្វ័រញ៉ាមនុស្សម្នាក់នឹងត្រូវជំនះលើផ្លូវដើរមួយចម្ងាយ ៦ ម៉ាយល៍(ជាង ៩ គីឡូមែត្រ) ដែលផ្នែកមួយត្រូវបានប្រើដោយខ្សែកាបធ្វើជាបង្កាន់ដៃ។

បុគ្គលិកឧទ្យានមិនអនុញ្ញាតឱ្យមានមនុស្សច្រើនជាង ៣០០ នាក់ដើរលើវាក្នុងមួយថ្ងៃទេ ហើយភ្ញៀវម្នាក់ៗទទួលបានការអនុញ្ញាតពិសេស។ អ្នកទេសចរតម្រូវឱ្យមានកាយសម្បទារឹងមាំ និងមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីអាចឡើងទៅលើជណ្តើរ 400 កាំនៅលើជណ្តើរមានភ្ជាប់ខ្សែពួរបញ្ឈរស្ទើរតែគ្រប់កន្លែង។

ផ្លូវទៅកាន់ប្រាសាទព្រះចន្ទ

16 Crazy Stairs That Can Make Anyone Get Jittery

© Erika R/tripadvisor

ជណ្តើរថ្មនេះមានទីតាំងនៅប្រាសាទ Machu Picchu មានអាយុប្រហែល ៥០០ ឆ្នាំហើយ។ វាត្រូវបានសាងសង់ឡើងនៅសម័យអាយសាសបុរាណដើម្បីអាចទៅដល់ប្រាសាទព្រះច័ន្ទ។

សព្វថ្ងៃនេះមានមនុស្សច្រើនបំផុតចំនួន ៤០០ នាក់ត្រូវបានអនុញ្ញាតិឱ្យធ្វើដំណើរនៅលើជណ្តើរក្នុងមួយថ្ងៃ។ ការឡើងនឹងចំណាយពេលប្រហែល ២ ម៉ោងហើយអ្នកនឹងត្រូវកាន់ជញ្ជាំងជាប់ជានិច្ច។ ជណ្តើរនិងជញ្ជាំងនៅទីនេះសើមនិងរអិល - ប្រសិនជាអ្នកបោះជំហានខុសអ្នកអាចធ្លាក់ចូលក្នុងអន្លង់ជ្រៅនៃទន្លេ Urubamba ។

ទៅដល់កំពូលបំផុតនៃកន្លែងអង្កេតផ្កាយ

16 Crazy Stairs That Can Make Anyone Get Jittery

© Valeria Silantyeva / realsky

កន្លែងអង្កេតការណ៍មើលផ្កាយនេះមានឈ្មោះថា Pic du Midi មានទីតាំងស្ថិតនៅក្នុង Pyrenees ប្រទេសបារាំង។ ផ្នែកមួយនៃការដំណើរនៅទីនេះអាចត្រូវបានគ្របដណ្ដប់ដោយខ្សែកាប ផ្នែកផ្សេងទៀតអាចត្រូវបានគ្របដណ្ដប់ដោយជណ្តើរ។ ដោយសារនៅតំបន់នេះមានខ្យល់ត្រជាក់ខ្លាំង និងខ្យល់បក់ខ្លាំងនៅលើកំពូលភ្នំអ្នកនឹងត្រូវស្លៀកសម្លៀកបំពាក់ឲ្យបានកក់ក្តៅ។

ថ្មីៗនេះពួកគេបានចាប់ផ្តើមផ្តល់ឱកាសឱ្យស្នាក់នៅទីនេះមួយយប់ - អ្នកវិទ្យាសាស្ត្របានបោសសំអាតបន្ទប់ជាច្រើនសម្រាប់អ្នកដែលត្រូវការសម្រាកបន្ទាប់ពីការធ្វើដំណើរដ៏លំបាកនេះ។

តើជណ្តើរមួយណាដែលអ្នកមិនហ៊ានដើរ? សូមប្រាប់ពួកយើងនៅក្នុងមតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside