នៅពេលធ្វើដំណើរកម្សាន្ត មានវត្ថុអនុស្សាវរីយ៍៥ប្រភេទ ដែលអ្នកមិនគួរទិញយកទៅផ្ទះទេ បើមិនដូច្នេះ អ្នកនឹងជួបគ្រោះអាក្រក់នាំឱ្យអ្នកផ្ទះថែមទៀតផង

សូមប្រយ័ត្ននៅពេលដែលអ្នកធ្វើដំណើរកម្សាន្ត ហើយគិតថាចង់ទិញរបស់របរអនុស្សាវរីយដើម្បីយកត្រឡប់មកផ្ទះវិញ បើមិនដូច្នេះទេ វានឹងនាំគ្រោះមកលើខ្លួនអ្នក ឬនាំរឿងអាក្រក់ដល់គ្រួសារអ្នកថែមទៀតផង។ យកល្អគួរតែចៀសវាងការទិញរបស់ទាំង ៥ នេះ ៖

១. តុក្កតាប្រពៃណីជប៉ុន

Vn_15bebfebb97a3f1c19cc3167t092825ab 1010

យោងទៅតាមពាក្យចចាមអារាមជាច្រើនបានឱ្យដឹងថា តុក្កតាជប៉ុនពេញមួយឆ្នាំនៅក្នុងផ្សែងដ៏ពិសិដ្ឋ ដូច្នេះពួកគេក៏មានអាថ៌កំបាំងខាងវិញ្ញាណជាក់លាក់ផងដែរ។ ទោះបីជាគេហទំព័រទេសចរណ៍ជាច្រើនលក់តុក្កតាបែបប្រពៃណីរបស់ជប៉ុនក៏ដោយវាជារឿងល្អបំផុត ដែលអ្នកមិនគួរទិញវា ព្រោះវត្ថុនេះត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់នាំមកនូវសំណាងអាក្រក់យ៉ាងខ្លាំង។

២. កន្សែងដៃ

4251_do_luu_niem_2_jpxn 1012

យើងមិនគួរទិញកន្សែងដៃជាអំណោយទេ ទោះបីកន្លែងជាច្រើនលក់កន្សែងដៃស្រស់ស្អាត និងប្លែកៗក៏ដោយ។ កន្សែងដៃ គឺជានិមិត្តរូបនៃការបំបែក ជំនួសឱ្យការលាគ្នា។ ការផ្តល់កន្សែងដៃ ក៏បង្ហាញពីភាពមិនសប្បាយចិត្តនៃទំនាក់ទំនងផងដែរ។ មនុស្សគ្រប់រូបគួរកត់សម្គាល់ ដាច់ខាតគួរចៀសវាងការទិញកន្សែងដៃទុកជាកាដូ អំណោយ ជាវត្ថុអនុស្សាវរីយ

៣. រូបសំណាកព្រះពុទ្ធ ឬគ្រឿងសក្ការៈបូជា

X3a3cRRNDu

យោងទៅតាមទំនៀមទម្លាប់ប្រជាប្រិយអស់ជាច្រើនជំនាន់ នៅពេលនេះរូបសំណាកព្រះពុទ្ធត្រូវបានប្រជាជនគោរព និងចាត់ទុកថាជាវត្ថុសក្ការៈបូជា។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរទិញរូបសំណាកព្រះពុទ្ធ ឬព្រះពុទ្ធដោយបំពានទេ ពីព្រោះអ្វីៗទាំងអស់ដែលទាក់ទងនឹងភាពខាងវិញ្ញាណគួរតែតម្កល់ទុកនៅកន្លែងខ្ពង់ខ្ពស់ ប្រៀបដូចជានៅប្រាសាទជាដើម។

៤. ដាវ / កាំបិត

Knife Gift Orig

ក៏មានមនុស្សជាច្រើនដែលទិញកាំបិតទៅផ្ទះ ដើម្បីធ្វើជាអំណោយ ប៉ុន្តែគួរកត់សម្គាល់ថា ដាវ ឬកាំបិត គឺជាវត្ថុនៃការខូចខាត ពេលខ្លះការផ្តល់អំណោយអាច "កាត់ផ្តាច់" សំណាង និងភាពជោគជ័យរបស់អ្នកទទួល។ ទោះបីជាអ្នកនៅតែប្រើវាក៏ដោយ វាក៏អាចបញ្ចេញចេតនាសម្លាប់ដែលបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិ សមាជិកគ្រួសារ អាចនឹងឈឺថែមទៀតផង។

៥. អាហារក្នុងតំបន់​ដែលយើងមិនស្គាល់ប្រភពច្បាស់

4248_do_luu_niem_4_zoxk 1012

ជាធម្មតា រាល់ពេលដែលយើងធ្វើដំណើរចេញទៅក្រៅ យើងប្រាកដជាចង់ទទួលបានបទពិសោធន៍ថ្មីៗ វប្បធម៌ប្លែកៗ យើងក៏រីករាយជាមួយនឹងភាពពិសេសនៃតំបន់នោះផងដែរ។

ប៉ុន្តែកុំចំពោះការទទួលទានអាហារប្រចាំតំបន់ ដែលយើងពុំស្គាល់ប្រភពជាក់លាក់ វាពិតជាគ្រោះថ្នាក់សម្រាប់សុខភាពយើងណាស់។ សម្រាប់អាហារខ្លះ ប្រសិនបើអ្នកមិនបានសាកល្បង វាអ្នកមិនអាចដឹងពីរសជាតិរបស់វាទេ ប៉ុន្តែទោះជាយ៉ាងណា យើងក៏មិនគួរហ៊ានប្រថុយ ចំពោះអាហារណាដែលមិនច្បាស់លាស់ដែរ ​ចៀសវាងការខាតបង់លុយកាក់ ខ្ជះខ្ជាយ​និងហេតុនាំឱ្យមានបញ្ហាដល់សុវត្ថិភាពសុខភាពយើង៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)