បុរសល្អ! មិនមែនល្អសម្រាប់តែភរិយា ឬជាឪពុកល្អរបស់កូនទេ តែត្រូវតែជាកូនកត្តញ្ញូសម្រាប់ឪពុកម្ដាយផងដែរ

ក្នុងនាមជាមនុស្សប្រុស ជាស្វាមី ជាឪពុក ជាបង្គោល និងសសរគ្រឹះដ៏រឹងមាំសម្រាប់គ្រួសារ អ្នកត្រូវតែដឹង និងមានទំនួលខុសត្រូវចំពោះតួនាទី ភារកិច្ចរបស់អ្នក។ អ្នកមិនត្រឹមតែត្រូវធ្វើជាប្ដីល្អ ឪពុកល្អសម្រាប់កូន និងប្រពន្ធអ្នកទេ តែអ្នកត្រូវតែបំពេញនូវតួនាទីជាកូនប្រុសកត្តញ្ញូសម្រាប់មាតាបិតា និងអ្នកមានគុណរបស់អ្នកផងដែរ។

យ៉ាងណាមិញ នៅក្នុងដួងចិត្តរបស់មនុស្សប្រុស គឺគាត់ស្រឡាញ់ ដឹងគុណ និងបារម្ភខ្វាយខ្វល់ពីឪពុកម្ដាយរបស់គាត់ជាខ្លាំង គ្រាន់តែធម្មជាតិនៃមនុស្សប្រុសគឺ សោះកក្រោះ សម្ដីមិនពីរោះនោះឡើយ។ ម្យ៉ាងវិញទៀត នៅពេលដែលគាត់មានការបារម្ភខ្វាយខ្វល់ពីឪពុកម្ដាយដែលចាស់ជរា គាត់តែងតែហាមនេះហាមនោះ មិនចង់ឱ្យឪពុកម្ដាយធ្វើអ្វីច្រើនទេ ព្រោះគាត់ខ្លាចមានគ្រោះថ្នាក់ ដួល ឬជួបបញ្ហាណាមួយកើតឡើង។ ដូច្នេះ ពាក្យសម្ដីរបស់គាត់ អាចនឹងធ្ងន់ ពិបាកស្ដាប់ តែយ៉ាងណា ចិត្តគំនិត និងក្ដីបារម្ភរបស់គាត់ គឺផ្ដោតខ្លាំងទៅលើម្ដាយឪពុកចាស់ៗនេះហើយ។

Screen Shot 2020 09 29 At 12.06.31 PM

ខាងក្រោមនេះ ជាភាសាទាំង១០ប្រយោគ ដែលបុរសជាកូនកត្តញ្ញូ គាត់មិននិយាយទៅកាន់ឪពុកម្ដាយគាត់ជាដាច់ខាត ៖

១. “ គ្រប់គ្រាន់ហើយ! កុំរំខានខ្ញុំ! ខ្ញុំហត់! ខ្ញុំធុញ! ខ្ញុំរវល់ណាស់ ” ។

២. “ តើមានអ្វីទេ? បើគ្មាន​បញ្ហា ខ្ញុំត្រូវទៅ ” ។

៣. "កុំសួរខ្ញុំច្រើនពេក ព្រោះពុកម៉ែនឹងមិនយល់អ្វីទេ" ។

៤. “ ខ្ញុំបានប្រាប់ច្រើនដងហើយ ឱ្យឈប់ធ្វើវា ពីព្រោះប៉ាម៉ាក់ចាស់ហើយ ធ្វើមិនបានល្អ!” ។

៥. "គំនិត វិធីសាស្រ្តឪពុកម្តាយហួសសម័យហើយ គ្មានអ្នកណាប្រើវាទៀតទេ" ។

៦. “ ខ្ញុំបានប្រាប់ម៉ាក់ / ប៉ាហើយ កុំឱ្យរៀបចំបន្ទប់របស់ខ្ញុំឱ្យសោះ។ ឥឡូវខ្ញុំមិនអាចរកអ្វីដែលខ្ញុំត្រូវការបានទេ!រញ៉េរញ៉ៃលើសដើម” ។

៧. “ ខ្ញុំនឹងញុំាអ្វីដែលខ្ញុំចង់ញុំា។ កុំបង្ខំខ្ញុំឱ្យញុំានេះ ញុំានោះ គួរឱ្យធុញណាស់”

៨. “ ខ្ញុំបានប្រាប់ម៉ាក់ / ប៉ាកុំបរិភោគអាហារដែលនៅសល់។ តើអ្នកមិនយល់ទេឬ?

៩. "ខ្ញុំដឹងពីការងាររបស់ខ្ញុំ កុំប្រាប់ខ្ញុំពីអ្វីដែលត្រូវធ្វើ" ។

១០. “ ខ្ញុំបានប្រាប់អ្នកឱ្យបោះចោល ហេតុអ្វីបានជាវានៅទីនេះទៀត? ”៕

Screen Shot 2020 09 29 At 12.10.10 PM

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក ​(ក្នុងស្រុក)