ប្រការ ១០ យ៉ាងដែលនារីៗ មិនគួរធ្វើលើសក់របស់ខ្លួនឡើយ បើមិនចង់ស្តាយក្រោយ!

ស្រ្តីគ្រប់គ្នាចង់ទទួលបានសម្រស់ស្រស់ស្អាត សក់រឹងមាំ និងភ្លឺចែងចាំង។ ទោះបីជាវិធីសំខាន់ដើម្បីសំរេចគោលដៅនេះគឺជារបបអាហារដែលមានតុល្យភាពល្អ និងថែរក្សាសក់អោយបានល្អក៏ដោយ ហើយខាងក្រោមនេះគឺជាវិធី ១០ យ៉ាង ដែលនឹងបង្ហាញអ្នកនូវរឿងមួយចំនួនដែលអ្នកអាចនឹងធ្វើមិនត្រឹមត្រូវចំពោះសក់ដោយមិនដឹងខ្លួន និងគួរតែចៀសវាងដើម្បីថែរក្សាសក់ឱ្យមានសុខភាពល្អ។

1. កុំទុកសក់ដល់វែងពេកបានកាត់ ឬតម្រឹម

The 16 Worst Things You Can Do to Your Hair

© depositphotos

ប្រសិនជាសក់របស់អ្នកមិនត្រង់ រឺសំពោង នោះអ្នកគួរតែទៅហាងកាត់សក់ជាប្រចាំដើម្បីកាត់តម្រឹមសក់ រឺសក់ណាដែលដុះសំពីងសំពោងចេញ។ កុំចាំរហូតដល់វាវែងចាំកាត់ វាអាចធ្វើអោយសម្រស់របស់អ្នកធ្លាក់ចុះបាន។

ដំណោះស្រាយ: ទៅហាងថែរក្សាសក់ដើម្បីកាត់សក់ជាប្រចាំ។

2. កុំលាបសក់ដោយខ្លួនឯង

The 16 Worst Things You Can Do to Your Hair

© depositphotos

កុំព្យាយាមសន្សំលុយដោយមិនហ៊ានចូលហាងធ្វើសក់ដើម្បីអោយអ្នកជំនាញលាបពណ៌សក់ជូនអ្នក ព្រោះថាប្រសិនជាអ្នកមិនមានជំនាញសម្រាប់ថ្នាំពណ៌សក់ និងរបៀបនៃការលាបសក់ឱ្យបានត្រឹមត្រូវទេនោះ វានឹងធ្វើអោយសក់របស់អ្នកខូច រឺមិនស្អាត ដែលត្រូវចំណាយច្រើនជាងមុនទ្វេដង។

3. កុំសិត រឺធ្វើម៉ូតសក់នៅពេលសក់របស់លោកអ្នកសើម

The 16 Worst Things You Can Do to Your Hair

© depositphotos

នៅពេលដែលសក់របស់អ្នកសើម ការសិត រឺធ្វើសក់អាចធ្វើអោយសក់ងាយនឹងខូច បាក់ដាច់ខ្លាំងណាស់។ ដូច្នេះអ្នកគួរតែសម្ងួតសក់ រឺប្រើម៉ាស៊ីនផ្លុំសក់សម្ងួតសិន រួចប្រើប្រាស់ផលិតផលការពារសក់ បន្ទាប់មកចាំអ្នកសិត រឺធ្វើម៉ូតសក់ដែលអ្នកស្រលាញ់ពេញចិត្ត ទើបប្រសើរដល់សុខភាពសក់របស់លោកអ្នក។

4. កុំប្រើក្រាស់សិតសក់ដែលគគ្រិច ឬចាស់

The 16 Worst Things You Can Do to Your Hair

© depositphotos

នៅពេលដែលអ្នកសិតសក់ប្រាកដជាមានសក់ជ្រុះតោងជាប់នឹងក្រាស់ជាក់ជាមិនខាន។ សក់ដែលជ្រុះនោះជាជំរកដ៏ល្អសម្រាប់មេរោគ ឬបាក់តេរីផ្សេងៗដើម្បីលាក់ខ្លួនរស់នៅ។ ដូច្នេះអ្នកគួរតែលាងសំអាតក្រាស់អោយបានស្អាតជាញឹកញាប់។

5. កុំកក់សក់ញឹកញាប់ពេក និងកុំងូតជាមួយទឹកក្តៅ

The 16 Worst Things You Can Do to Your Hair

© depositphotos

ក្រពេញស្បែកក្បាលរបស់យើងផលិតប្រេងធម្មជាតិដែលចាំបាច់សម្រាប់ការធ្វើឱ្យមានសុខភាពល្អ បើអ្នកងូតទឹកក្តៅនឹងធ្វើឱ្យប្រេងធម្មជាតិក្នុងស្បែកក្បាលចេញអស់ ធ្វើឱ្យសក់របស់អ្នកស្ងួត និងផុយ។ នៅទីបំផុតការខ្ជះខ្ជាយនឹងធ្វើដូចគ្នា។ អ្នកជំនាញថែរក្សាសក់ណែនាំឱ្យកក់សក់របស់អ្នកពីរដង ឬបីដងក្នុងមួយសប្តាហ៍។

ចំណាំ: សូមកុំឧស្សាហ៍កក់សក់របស់អ្នករៀងរាល់ថ្ងៃ និងងូតទឹកត្រជាក់ធម្មតា។

6. កុំប្រើក្រេមបន្ទន់សក់ ជំនួសអោយសាប៊ូកក់សក់

The 16 Worst Things You Can Do to Your Hair

© depositphotos

សាប៊ូកក់សក់និងក្រេមបន្ទន់សក់គឺជាផលិតផលខុសគ្នាទាំងស្រុងដែលត្រូវបានប្រើក្នុងគោលបំណងផ្សេងៗគ្នាហើយមិនអាចជំនួសគ្នាបានទេ។ សាប៊ូកក់សក់ធ្វើឱ្យសក់ស្អាត ចំណែកក្រេមបន្ទន់សក់ផ្តល់សំណើមដល់សក់។

ចំណាំ៖ ត្រូវប្រើប្រាស់ទាំងពីរ ដំបូងកក់សក់ដោយសាប៊ូកក់សក់ បន្ទាប់មកចាំប្រើក្រេមបន្ទន់សក់។

7. មិនប្តូរផលិតផលថែរក្សាសក់ នៅពេលដែលសុខភាពសក់មានការផ្លាស់ប្តូរ

The 16 Worst Things You Can Do to Your Hair

© depositphotos

សព្វថ្ងៃនេះមានផលិតផលថែរក្សាសក់ផ្សេងៗគ្នាជាច្រើននៅលើទីផ្សារ - សម្រាប់ប្រភេទសក់ស្តើង ពណ៌សក់ សក់ខូច និងមានច្រើនទៀត។ ផលិតផលទាំងអស់នេះមានគ្រឿងផ្សំខុសៗគ្នាអាស្រ័យលើប្រភេទសក់របស់ស្រ្តី។ ប្រសិនបើសក់របស់អ្នកបានផ្លាស់ប្តូរដូច្នេះផលិតផលថែរក្សាសក់ក៏គួរតែផ្លាស់ប្តូរដូចគ្នាដើម្បីជ្រើសរើសឱ្យត្រូវតាមប្រភេទសក់របស់អ្នក។

8. កុំសិតសក់ចេញពីគល់សក់ញឹកញាប់ពេក

The 16 Worst Things You Can Do to Your Hair

© depositphotos

ប្រសិនបើអ្នកសិតសក់របស់អ្នកពីគល់សក់នោះវានឹងទាក់ដាច់សក់របស់អ្នកចេញជាច្រើន។ ការធ្វើបែបនេះក៏ធ្វើឱ្យគល់ចុះខ្សោយផងដែរ។ ដូច្នេះចាប់ផ្តើមសិតសក់របស់អ្នកពីចុងសក់សិនហើយចាំសិតពីគល់សក់បន្តិចម្តងៗ ហើយកុំសិតពីគល់សក់ច្រើនដងពេក ។

9. កុំចងសក់តឹងញឹកញាប់ពេក

The 16 Worst Things You Can Do to Your Hair

© depositphotos

ប្រសិនបើអ្នកចងសក់របស់អ្នកតឹងញឹកញាប់បែបនេះ វានឹងធ្វើឱ្យសក់របស់អ្នកខូច ពីព្រោះវាធ្វើឱ្យតឹងចាប់ពីគល់សក់របស់អ្នក ព្រមទាំងធ្វើឱ្យសក់របស់អ្នកមិនរឹងមាំទៀតឡើយ ដែលអាចបណ្តាលអោយ បាក់ដាច់ និងជ្រុះសក់បាន។ ដូច្នេះសូមចងសក់របស់អ្នកឲ្យតឹងល្មមបានហើយ។

10. កុំអោយសក់របស់អ្នកត្រូវកម្តៅព្រះអាទិត្យយូរពេក

The 16 Worst Things You Can Do to Your Hair

© depositphotos

ជាធម្មតាកាំរស្មីអ៊ុលត្រាវីយូឡេរបស់ព្រះអាទិត្យអាចបំផ្លាញសក់របស់អ្នកបាន ប្រសិនជាអ្នកនៅក្រោមកម្តៅព្រះអាទិត្យក្នុងរយះពេលយូរ។ ដូច្នេះអ្នកគួរតែប្រើប្រាស់ ក្រែមសម្រាប់ការពារសក់របស់អ្នកពីរស្មីកាំរស្មី UV បានប្រសិនបើការងាររបស់អ្នកចាំបាច់នៅក្រោមកម្តៅថ្ងៃអ្នកគួរតែពាក់មួកការពារកម្តៅថ្ងៃ។

ចែករំលែកអត្ថបទល្អនេះ និងផ្តល់មតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside