មនុស្សស្រីចង់បានបំផុតគឺភាពច្បាស់លាស់ពីបុរសដែលខ្លួនស្រលាញ់ តែបើមិនគិតប្រាកដជាមួយនាងទេដោះលែងនាងទៅ

#ភាពច្បាស់លាស់

-បេីស្រលាញ់សូមប្រាប់ខ្ញុំថាស្រលាញ់ខ្ញុំពិត​ ត្រូវការខ្ញុំពិត​ ចង់រស់នៅ​ និងសាងអនាគតជាមួយខ្ញុំច្បាស់លាស់

-បេីចង់ឱ្យខ្ញុំរង់ចាំ​ សូមនិយាយឱ្យច្បាស់​ ថា​ ឱ្យខ្ញុំរង់ចាំ? ពេលណា​ ខែ​ ណា​ ឆ្នាំណា​ ? ឱ្យតែអ្នកច្បាស់លាស់ជាមួយខ្ញុំមិនថា​ ១​ ឆ្នាំ​ ៣​ ឆ្នាំ​ ៥​ ឆ្នាំ​ ឬ​ ១០​ ឆ្នាំ​ ខ្ញុំក៏ស្ម័គ្រចិត្តចាំ​ បេីពេលវេលាមួយនោះអាចឱ្យយេីងរស់នៅជាមួយគ្នា​ និងសាងអនាគតដ៏មានសុភមង្គលមួយជាមួយគ្នាបាន!

7b27c9d1225df914c47b394ad6e07cdd

តែ....សូមកុំស្ងៀមស្ងាត់​ មិននិយាយអ្វីសោះ​ ធ្វេីហីៗ​ មិនផ្តល់ទំនុកចិត្តឱ្យខ្ញុំ​ ទុកឱ្យខ្ញុំរង់ចាំទាំងងងឹតងងល់​ ស្រលាញ់គ្នាជាមួយអ្នកទាំងមិនច្បាស់លាស់​ គ្មានទិសដៅ! ស្រលាញ់ដេីម្បីតែស្រលាញ់​ នៅជាមួយគ្នាកំដរតែពេលវេលា...កុំឱ្យខ្ញុំរង់ចាំទាំងល្ងង់ខ្លៅទៀតអី!

បេីអ្នកច្បាស់នឹងខ្ញុំសុំប្រាប់ខ្ញុំឱ្យច្បាស់ពោរពេញដោយភាពជឿជាក់​ ថាខ្ញុំនឹងអាចផ្ញេីវាសនា​ អនាគតលេីអ្នកដោយភាពកក់ក្តៅ...តែបេីគ្រាន់តែស្រលាញ់ដេីម្បីស្រលាញ់​ ស្រលាញ់ដេីម្បីលេងសេីច​ ស្រលាញ់ដេីម្បីកំដរភាពអផ្សុក​ ស្រលាញ់ដេីម្បីបំភ្លេចបញ្ហា​ ឬអ្នកចាស់...សុំដោះលែងខ្ញុំទៅ​ឱ្យមានសេរីភាព​ ដេីរចេញពីខ្ញុំទៅ​ ឱ្យខ្ញុំដឹងខ្លួនភ្ញាក់ខ្លួន​ លែងបន្តរង់ចាំ​ និងមានជំនឿចំពោះក្តីស្រលាញ់នេះខ្លាំងពេក...ឱ្យខ្ញុំទៅរកមនុស្សថ្មី​ ដែលស្រលាញ់ខ្ញុំពិត​ ត្រូវការខ្ញុំពិត​ និងផ្តល់តម្លៃឱ្យក្តីស្រលាញ់ស្មោះស្ម័គ្ររបស់ខ្ញុំ!

Cfc82a326bc68d1d19260ffb0025f9ac

ឈប់មកធ្វេីជាស្និទ្ធស្នាល​ ស្រលាញ់​ ហួងហែង​ និងតាមមករកខ្ញុំទៀត​ ប្រសិនជាអ្នកគ្រាន់តែចង់លេងសេីចជាមួយបេះដូងនារីទុរគតកម្សត់ម្នាក់នេះ...មេត្តាទៅ​ លេីកលែងឱ្យនាងទៅ​ កុំធ្វេីបាបនាង​ កុំធ្វេីឱ្យនាងឈឺចាប់​ កុំធ្វេីឱ្យនាងយល់ច្រលំ​ នូវទង្វេីរបស់អ្នក​ តែមិនធ្លាប់គិតចង់ច្បាស់លាស់ជាមួយនាងអី៕

ដោយ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក

22231d14713f447376de2646f657f6cc

អំពីអ្នកសរសេររបស់យើង៖ Writers