សប្បាយចិត្ត ឬមិនសប្បាយចិត្ត វាមិនស្ថិតលើមានលុយ ឬអត់លុយនោះទេ តែវាស្ថិតលើចិត្តយើងខ្លួនឯង!

អ្នកខ្លះនិយាយថា បើពេលនេះមានលុយប្រាកដជាសប្បាយចិត្ត ពិតណាស់ មនុស្សកំពុងតែខ្វះខាតលុយកាក់ ប្រាបកដជាពិបាកចិត្ត ដូច្នេះ ប្រសិនបើមានលុយច្រើន អាចធ្វើអ្វីៗបានទើបអាចសប្បាយចិត្តឡើងវិញ។ ប៉ុន្តែវាក៏ខុសគ្នា ខណៈពេលដែលអ្នកគិតថា បើមានលុយប្រាកដជាសប្បាយចិត្ត តែក៏មានមនុស្សខ្លះ បែរជាពិបាកចិត្ត មិនសប្បាយចិត្ត ទាំងដែលខ្លួនមានលុយច្រើនចាយមិនអស់។

0818_WEB_a_Panhandling_t800_h1694b7fcc54c8b718ed89c1b7cedd11246a3954e

ដូច្នេះ អាចសប្បាយចិត្ត ឬមិនសប្បាយចិត្ត វាមិនស្ថិតលើមានលុយ ឬអត់លុយនោះទេ តែវាស្ថិតលើចិត្តរបស់អ្នក ជាមួយនឹងកាលៈទេសៈ និងស្ថានភភាពជាក់ស្ដែង។

អ្នកខ្លះ មានលុយច្រើនចាយមិនអស់ មានការងារធ្វើត្រឹមត្រូវខ្ពង់ខ្ពស់ មានចំណូលចូលហូរហៀរ ជាពិសេសគឺ រស់នៅក្នុងផ្ទះស្ដុកស្ដម្ភទ្រនំខ្ពស់ រស់នៅក្នុងជីវិតដែលល្អប្រសើរ ចង់ទិញអីមានលុយទិញភ្លាមៗ តែបែរជាគ្មានក្ដីសុខ គ្មានភាពកក់ក្ដៅ រស់នៅសែនឯកា ឆ្ងាយគ្រួសារ គ្មានអ្នកណាយល់ចិត្តទៅវិញ ដូច្នេះ លុយមិនអាចទិញក្ដីសុខឱ្យអ្នកបានទេ ទោះអ្នកមានលុយច្រើនប៉ុនណា ក៏មិនអាចទិញសុខភាពដ៏ល្អដើម្បីអ្នកបានដែរ។


ប៉ុន្តែជាក់ស្ដែង សម្រាប់អ្នកដែលខ្វះខាត ស្ថិតក្នុងស្ថានភាពមួយដ៏លំបាក យើប្រាកដជាត្រូវការលុយដើម្បីមកដោះស្រាយហើយ ប៉ុន្តែមានរឿងខ្លះ មិនមែនត្រូវការលុយកាក់ដើម្បីមកសម្រេចទេ តែវាត្រូវការការប្ដេជ្ញាចិត្តឱ្យមុះមុត ភាពស្វាហាប់ ក្លាហាន និងគំនិតដ៏ល្អប្រសើរ ទើបអាចដោះស្រាយបញ្ហាបាន។ តែទោះជាយ៉ាងណា លុយវាមិនសំខាន់ទាំងស្រុង តែវាចាំបាច់ក្នុងកាលៈទេសៈ និងស្ថានភាពមួយចំនួន ជាពិសេសគឺ ក្នុងស្ថានភាពជីវិតជាក់ស្ដែងប្រចាំថ្ងៃរបស់យើងម្នាក់ៗ៕

IStock Handing Cash

ប្រភព ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ