មិននឹកស្មានថា ភេសជ្ជៈទឹកល្ហុង​១កែវ​​ងាយៗ​មិនត្រឹមឆ្ងាញ់ តែផ្តល់គុណប្រយោជន៍សុខភាព និងសម្រស់ច្រើនម្លឹង

ផ្លែល្ហុង​ គឺជាប្រភេទផ្លែឈើ ដែលមិនសូវជាចំណូលចិត្តរបស់មនុស្សជាច្រើន​ ដោយសារតែវាមានរសជាតិមិនសូវឆ្ងាញ់​ និងមានរូបរាងមិនសូវល្អនោះទេ តែយ៉ាងណាការពិតទៅផ្លែឈើមួយនេះ​ ត្រូវគេដឹងថាសម្បូរទៅដោយសារសារធាតុចិញ្ចឹម​ វីតាមីន និងសារធាតុរ៉ែជាច្រើនមុខ ជួយដល់សុខភាពច្រើនយ៉ាង​ទាំងខាងក្នុង និងសុខភាពស្បែកខាងក្រៅទៀតផង។

យ៉ាងណាក្តី ទោះបីជាការទទួលទានស្រស់ៗមិនសូវឆ្ងាញ់​ និងមិនសូវមានរសជាតិ​ ការច្នៃល្ហុងទុំ ធ្វើជាភេសជ្ជៈមិនត្រឹមតែមានរសជាតិឆ្ងាញ់​ ថែមទាំងជំនួយដល់សុខភាពជាច្រើនស្ទើរតែមិនគួរឱ្យជឿ។

Household Treasures Papayas Antioxidants And Nourishments

តោះ​មកដឹងពីវិធីធ្វើភេសជ្ជៈពីផ្លែល្ហុងទុំ និងគុណប្រយោជន៍សុខភាពជាច្រើនដូចខាងក្រោម​៖

#វិធីធ្វើភេសជ្ជៈពីល្ហុងទុំ

គ្រឿងផ្សំ

-ល្ហុងទុំ ៥០០ ក្រាម

Unnamed

-ទឹកក្រូចច្របាច់ស្រស់​ ១កែវ

Glass Of Orange Juice With Oranges 1589917191

-ទឹកក្រូចឆ្មារស្រស់ ៣ ស្លាបព្រាបាយ

Strawberry Cucumber Limeade 1 3

-ទឹកឃ្មុំ ១ ស្លាបព្រាបាយ

Surprising Science Honey

វិធីធ្វើ៖ យកគ្រឿងផ្សំខាងលើក្រឡុកចូលគ្នាឱ្យហ្មត់​ រួចទទួលទានជាការស្រេច។

Ddd7dd52 A6a3 47e4 8fd4 Cd1656c63e34

64066419 Ad7c 40c6 8455 Ac15c69ed807

#គុណប្រយោជន៍

១. ការពារ​ និងព្យាបាលមហារីក៖​ វីតាមីន និងសារធាតុពិេសសៗដែលមាននៅក្នុងទឹកល្ហុង​ជួយការពារ​ និងបង្ការការដុះឡើងនូវដុំសាច់អាក្រក់ ដែលបង្ករជាមេរោគមហារីក។

២. ជំនួយស្បែក៖ ទឹកមួយកែវនេះជំនួយសុខភាពពីខាងក្នុង ជួយធ្វើឱ្យស្បែកហ្មត់​ ភ្លឺ​រលោងពីខាងក្នុង ពិសេសការពារ​ និងព្យាបាលការកកើតមុន រួមទាំងបញ្ហាស្បែកមុខផ្សេងៗជាច្រើនមុខ។

Best Korean Beauty Skincare Moisturisers For Glowing Skin E1514257036891

៣. ជំនួយក្រពះពោះវៀន៖ សារធាតុពិសេសនៅក្នុងល្ហុង សម្បូរទៅដោយជាតិកាកសរសៃហ្វៃបឺ ដែលជំនួយដល់ការរំលាយអាហារឱ្យល្អជាងមុន​​ ល្អបំផុតសម្រាប់សុខភាពក្រពះ និងពោះវៀន។

៤. ជំនួយបេះដូង៖ សម្បូរសារធាតុសំខាន់ៗ​ អាចការពារការឡើងសម្ពាធឈាម និងបង្ការការកើតជំងឺដាច់សរសៃឈាមខួរក្បាល​ រួមទាំងបញ្ហាជំងឺបេះដូងបានច្រើនយ៉ាងទៀត។

៥. ព្យាបាលបញ្ហារដូវមិនទៀង៖ ការទទួលទានទឹកល្ហុងនេះ​​​ អាចជួយឱ្យស្ត្រីមានសុខភាពល្អ និងព្យាបាលការមករដូវមិនទៀងទាត់ទៀតផង។

Ab88c85562b8bae9451bf94ae6

៦. ជួយឱ្យប្រព័ន្ធការពាររាងកាយ៖ ការទទួលទានទឹកល្ហុង១ថ្ងៃជារៀងរាល់ថ្ងៃ អាចជួយការពារបញ្ហារលាករាងកាយ​​​ បញ្ហាផ្លូវដង្ហើម ពិសេសជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំការពាររាងកាយកាន់តែរឹងមាំ ជួយព្យាបាលបញ្ហាគ្រុនក្តៅ ការពារជំងឺផ្តាសាយ​ និងបង្ការការកើតជំងឺផ្សេងៗជាច្រើនមុខទៀត។

៧. ជួយសម្រកទម្ងន់៖ ល្ហុងមានជាតិកាឡូរីទាប​ សម្បូរជាតិកាកសរសៃហ្វៃបឺ ធ្វើឱ្យរាងកាយមានថាមពល​ រក្សារាងឱ្យស្វែលស្អាត និងគ្រប់គ្រងទម្ងន់​ ជួយដល់អ្នកដែលធាត់ចង់សម្រកទម្ងន់ទៀតផង៕

1033 10 Amazing Benefits Of Papaya Juice Papita Ras

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers