៥ សញ្ញានេះបង្ហាញថាចំណងស្នេហារបស់អ្នករឹងមាំ គង់វង្ស និងយូរអង្វែង:

ទំនាក់ទំនងក្នុងរឿងស្នេហារបស់យុវវ័យតែងតែមានរសនិយមច្រើនបែបច្រើនសណ្ឋានទៅតាមចរិតលក្ខណ:របស់បុគ្គលនីមួយៗ ពេលខ្លះផ្អែម ជូរចត់ ហើយពេលខ្លះក៏ល្វីង។ រឿងហេតុទាំងអស់នេះវាអាស្រ័យលើដៃគូចំណាយពេលវេលាស្វែងយល់ពីគ្នាទៅវិញទៅមករយ​:ពេលយូរ​ ឬឆាប់។

ប្រសិនបើទំនាក់ទំនងស្នេហារបស់អ្នកប្រើរយៈពេលវែងជាច្រើនខែឆ្នាំអ្នកអាចកត់សម្គាល់សញ្ញាដែលបង្ហាញថាទំនាក់ទំនងស្នេហារបស់អ្នកនឹងគង់វង្ស រឹងមាំ យូរអង្វែង។

ខាងក្រោមនេះគឺជាសញ្ញាទាំង ៥ ដែលអាចបង្ហាញថាស្នេហាររបស់អ្នកគ្មានថ្ងៃបែកគ្នាបានទេ:

១. អ្នក និងដៃគូរបស់អ្នកមានអារម្មណ៍ថាមានសុភមង្គលនៅពេលនៅក្បែរគ្នា

Cd3b7403812db02ddfb00dd5db8a1ab8

នៅក្នុងដំណាក់កាលដំបូងនៃទំនាក់ទំនងស្នេហា ដៃគូម្នាក់ៗជាធម្មតាតែងតែបង្ហាញពីចំនុចវិជ្ជមានល្អៗរបស់ខ្លួនបង្ហាញចំពោះដៃគូ ហើយព្យាយាមលាក់នូវចំនុចអវិជ្ជមាននៅចំពោះមុខគូស្នេហ៍។ ទោះយ៉ាងណាចំពោះរឿងស្នេហាអ្នកមិនគួរផ្លាស់ប្តូរខ្លួនឯងដើម្បីក្លាយជាមនុស្សម្នាក់ផ្សេងទៀតដើម្បីផ្គាប់ចិត្ដដៃគូរបស់អ្នកនោះទេ។

ប៉ុន្តែពេលខ្លះបើអ្នកទាំងពីរមានអារម្មណ៍សុខស្រួលដោយមិនចាំបាច់ខំប្រឹងផ្លាស់ប្តូរខ្លួនឯងនៅពេលនៅក្បែរគ្នាគឺជារឿងមួយដ៏ល្អ។

២. នៅពេលធ្វើខុស ទទួលស្គាល់កំហុស និងសុំទោសដៃគូ

4336accca717c21b1677a394fff139a7

សុំការអភ័យពីដៃគូទៅវិញទៅមកនៅពេលដែលអ្នកទាំងពីរបានធ្វើខុសគឺជាភាពចាស់ទុំមួយនៅក្នុងទំនាក់ទំនងស្នេហា។ អ្នកទាំងពីរបានដឹងពីកំហុសដែលខ្លួនឯងបានប្រព្រឹត្តលើដៃគូ ឯម្ខាងទៀតក៏ព្រមអភ័យទោសឱ្យដៃគូនៅពេលដៃគូរបស់ខ្លួនបានដឹងពីកំហុស ហើយនិងឲ្យតម្លៃគ្នាទៅលើទំនាក់ទំនងស្នេហាដោយមិនចាំចាប់កំហុសគ្នាទៅវិញទៅមកឡើយ។

៣. ចែករំលែកបទពិសោធន៍នៃគោលដៅជីវិតរួមគ្នា

Tuyet Chieu De Chong Khong Me Nguoi Dan Ba Khac 1633 0935 0757

ការចែករំលែកបទពិសោធន៍ជីវិតជាមួយដៃគូរបស់លោកអ្នកនឹងធ្វើឱ្យជីវិតគូរបស់អ្នកកាន់តែឆាប់ទៅដល់គោលដៅ ព្រមទាំងចុះសម្រុងជាមួយគ្នានៅលើវិថីជីវិតនាពេលបច្ចុប្បន្ន និងអនាគត។ ដូចនេះ អ្នកអាចនឹងមានចំណងស្នេហាដ៏រឺងមាំ រីករាយ សុភមង្គល និង យូរអង្វែង។

៤.​ អ្នកទាំងពីរចូលចិត្តធ្វើអ្វីៗរួមគ្នា

120653676_5161375010554692_1342015707760573552_n

ដៃគូដែលចូលចិត្តធ្វើអ្វីថ្មីៗដូចជា ដើរលេងកន្លែងផ្សេងៗថ្មីជាមួយគ្នា ស្វែងរកអ្វីដែលថ្មីជាមួយគ្នា ឬដើរលេងជាមួយមិត្តភក្តិទៅកន្លែងឆ្ងាយៗក៏អាចបង្ហាញថាទំនាក់ទំនងស្នេហានឹងគង់វង្សរឹងមាំយូរអង្វែងផងដែរ។

៥. ស្មោះត្រង់ចំពោះដៃគូ

120621905_5161374887221371_259580469353815913_n

ដៃគូរបស់អ្នកនៅតែស្មោះត្រង់នឹងអ្នកទោះបីជាគេត្រូវទៅធ្វើការចុះខេត្ត ឬក្រៅប្រទេសក៏គេនៅតែទូរស័ព្ទមករកអ្នក ឈែតមករកអ្នក។ ដៃគូរបស់អ្នកមិនពាក់ព័ន្ធទំនាក់ទំនងស្នេហាជាអ្នកផ្សេងទោះបីជាមានឱកាសនៅជាមួយនារី ឬបុរសដ៏ទៃទៀត អ្នកទាំងពីរតែងតែបង្ហាញភាពស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក៕

អំពីអ្នកសរសេររបស់យើង៖ Vireak007