រ៉យទ័រ៖ អេហ្វប៊ីអាយ (FBI) នឹងបើកការិយាល័យនៅទីស្នាក់ការនគរបាលជាតិកម្ពុជា ចំពេលដែលទំនាក់ទំនងកម្ពុជា និងអាម៉េរិកមានភាពតានតឹង

ភ្នំពេញ៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិក (FBI) នឹងបង្កើតការិយាល័យមួយនៅក្នុងទីស្នាក់ការនគរបាលជាតិរបស់ប្រទេសកម្ពុជាដើម្បីជួយតាមរកឧក្រិដ្ឋជនអាមេរិក នៅពេលដែលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្តារទំនាក់ទំនងដែលមានភាពតានតឹងកន្លងមកជាមួយកម្ពុជាដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រ Reuters

FILE PHOTO: Police Officers Stand Guard Near The Supreme Court Of Phnom Penh

រូបភាព: មន្រ្តីប៉ូលីសឈរយាមនៅក្បែរតុលាការកំពូលនៃប្រទេសកម្ពុជាថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៧ ។ Credit: REUTERS/Samrang Pring/File Photo

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថាការិយាល័យនេះនឹងបម្រើដល់ប៉ូលីសកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនជនជាតិអាមេរិកដែលរត់គេចខ្លួន និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានប្រាប់សារព័ត៌មានរ៉យទ័រ (Reuters) ថា៖

“ កន្លងមកប្រទេសយើងទាំងពីរបានសហការគ្នាជាមួយនឹងករណីជាក់ស្តែង ហើយនៅពេលនេះយើងមានការិយាល័យដើម្បីសហការធ្វើការជាមួយគ្នាក្នុងគោលដៅដើម្បីធ្វើការឱ្យបានលឿនជាមុន” ។

លោកឧត្តមសេនីយ៍មានប្រសាសន៍បន្ថែមថា:

"លោកមិនទាន់ដឹងច្បាស់អំពីពេលវេលាដែលការិយាល័យ FBI នេះនឹងត្រូវបើកនៅក្នុងពេលណានោះទេ។"

នៅក្នុងលិខិតផ្ញើរតាមអ៊ីមែលទៅកាន់សារព័ត៌មានរ៉យទ័របានឱ្យដឹងថា ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការិយាល័យ FBI ទេប៉ុន្តែបាននិយាយថាស្ថាប័នទាំងពីរមានទំនាក់ទំនងគ្នាបើកការិយាល័យនេះ។

“ ក្រុមការងារនគរបាលជាតិកម្ពុជាសហការគ្នាជាមួយអេសប៊ីអាយ (FBI) បានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងកុមារ ការលាងលុយកខ្វក់ និងបទឧក្រិដ្ឋហិរញ្ញវត្ថុបច្ចុប្បន្ននេះកំពុងដំណើរការ។ កិច្ចសហប្រតិបត្តិការពង្រឹងច្បាប់របស់យើងធ្វើឱ្យប្រទេសយើងទាំងពីរមានសុវត្ថិភាព” ។

ស្ថានទូតអាម៉េរិកបានបន្ថែមថា កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងកាលពីឆ្នាំមុនដើម្បីបង្កើតក្រុមការងារដែលនឹងដោះស្រាយផងដែរនូវឧក្រិដ្ឋកម្មដែលបានរៀបចំការលាងលុយកខ្វក់ និងស្វែងរកជនរត់គេចខ្លួនអន្តរជាតិ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Reuters