អាជីពជាកីឡាករបាល់​ទាត់តែ​បេះដូងសប្បុរសធម៌របស់​កីឡាករ ៨ ​រូប​នេះ​ ពិតមិន​អាច​កាត់ថ្លៃបាន

វា​មិន​មែន​ជា​រឿងថ្មី​នោះ​ទេ ដែលកីឡាករ​បាល់​ទាត់​បាន​បង្ហាញ​ចិត្តសប្បុរសធម៌របស់​ខ្លួន ក្នុង​ការ​ជួយ​អ្នក​ដទៃ ជា​តួរយ៉ាង​ដូច​ជា Marcus Rashford, Mesut Ozil....ជាដើម។

121341221_2796058813949529_6417697298143247875_o

ពិត​ណាស់​! កីឡាករបាល់​ទាត់​ក្នុង​ពិភពលោកមាន​ច្រើន​នាក់ណាស់​ដែល​មាន​ចិត្តសប្បុរសធម៌ ចំណាយ​លុយ​ប្រាក់​ឈ្នួលរបស់​ខ្លួនមក​បង្វែរធ្វើ​ជាមូលនីធិ ជួយជនក្រីក្រ កុមារ មន្ទីរពេទ្យ ជំរំភៀសខ្លួន​ដោយ​សារ​សង្គ្រាម និងគ្រោះមហន្តរ៉ាយធម្មជាតិជាដើម។ ខាង​ក្រោម KNONGSROK នឹង​លើក​យក​កីឡាករ​៨​នាក់​មក​បរិយាយត្រួសៗ​អំពី​កម្មវិធីសប្បុរសធម៌របស់​ពួក​គេ៖

1- Marcus Rashford 

NINTCHDBPICT000550732467

ជា​អ្នក​បង្កើត​និង​ផ្ដើម​គំនិត រៃអង្គាសន៍លុយ​បាន​២០​លានផោន​ដើម្បី​យក​ទៅ​ទិញ​ម្ហូបនិងប្រដាប់​ប្រើ​ប្រាស់ដល់​កុមារ​អត់ឃ្លាន​ជាង​៣លាន​នាក់​ដែល​គ្មានផ្ទះសម្បែងរស់នៅ។ ចិត្តដ៏​សប្បុរសធម៌នេះបាន​ធ្វើ​ឲ្យ​គាត់​មាន​ឈ្មោះ​ល្បី​បន្ថែម​ពី​អាជីព​កីឡាបាល់​ទាត់​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន គាត់​ទទួល​បាន​មេដាយកិត្តិយស​ពី​មហាក្សត្រអង់គ្លេស​លើ​សកម្មភាពសប្បុរធម៌របស់​គាត់។

2- Mohamed Salah

Aaaf9ae3d2ba4ae1

ខ្សែប្រយុទ្ធ Liverpool រូបនេះបានសាងសង់មន្ទីរពេទ្យមួយក្នុងនៅក្នុងភូមិមួយក្នុង​តំបន់ Nagrig ប្រទេស​អេហ្ស៊ីប សាលារៀន មជ្ឈមណ្ឌលយុវជន អង្គភាពរថយន្តសង្គ្រោះបន្ទាន់ រោងចក្រប្រព្រឹត្តកម្មទឹក(រោងចក្របំឡេងទឹកស្អាត)មានតម្លៃ ៤៥០.០០០ ដុល្លារ និងបានផ្តល់ថវិកាចំនួន ២,៥ លានអឺរ៉ូដល់មជ្ឈមណ្ឌលកម្ចាត់មហារីកអេហ្ស៊ីប​ទៀត​ផង។

3-Didier Drogba 

27129350 0 Image A 3_1586771954297

អតីតខ្សែប្រយុទ្ធក្លិប Chelsea រូបនេះគឺ​ជាបុគ្គលម្នាក់​ដែល​បាន​ចូល​រួម​បញ្ឈប់សង្គ្រាមស៊ីវិល​ក្នុង​ប្រទេស​ដែល​អូសបន្លាយ​អស់​ពេល​៥​ឆ្នាំនៅ​កូដឌីវ័រ សាងសង់មន្ទីរពេទ្យ៥កន្លែង ក្នុង​ប្រទេស និង​ចំណាយ​លុយ​រាប់​លាន​ដុល្លារ​ជួយកុមារ​ក្នុង​ទ្វីបអាហ្រ្វិក។

4-Mesut Ozil 

NINTCHDBPICT000578360466

អតីតកីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់រូបនេះ​បានយក​ប្រាក់​រង្វាន់​របស់​គាត់​ដែលបាន​មកពីការ​ឈ្នះ​​ពាន World Cup 2014 ទៅ​បរិច្ចាគដល់​កុមារប្រេស៊ីល២៣​នាក់ដែល​ត្រូវ​ការ​វះកាត​ជាបន្ទាន់។ សហការ​ជាមួយប្រពន្ធរបស់​គាត់អ្នក​ស្រី Amine បាន​យក​លុយ​ចំណងដៃក្នុង​ថ្ងៃរៀបការ​ទៅ​ទិញ​ម្ហូបចែក​ដល់​មនុស្ស១ម៉ឺន​នាក់ដែល​គ្មាន​ផ្ទះ​នៅ​ជំរំជនភៀសខ្លួន១៦កន្លែង។ លើសពី​នេះ​គាត់​ចំណាយ​លុយ​ជួយកុមារ១ពាន់​នាក់​ដែល​ត្រូវ​ការ​វះកាត់ឲ្យ​រស់​រៀន​មាន​ជីវិតឡើង​វិញ។

5-Sadio Mane

Maxresdefault

សាងសង់សាលារៀនមួយកន្លែងមាន​តម្លៃ២៧ម៉ឺនអឺរ៉ូ មន្ទីរពេទ្យមួយនិង​កីឡដ្ឋានបាល់​ទាត់​មួយក្នុង​ភូមិរបស់​គាត់នៅ Bambali ព្រម​ទាំង​ផ្ដល់​ប្រាក់​ប្រចាំ​ខែ​៧០ដុល្លារដល់​ក្រុមគ្រួសារ​នាន​ក្នុង​ភូមិរបស់​គាត់​និង​ចែកចាយសម្លៀកបំពាក់ដល់​កុមារ​ទាំងអស់។

6-Lionel Messi 

Resize

មូលនិធិរបស់គាត់ផ្តល់ជំនួយ ព្រមទាំងអ្នក​ឧបត្ថម្ភដទៃ​ទៀតដែលមានចំនួនសរុប ១០០ លានអឺរ៉ូក្នុងមួយឆ្នាំ ជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកកុមារក្នុងប្រទេសអាហ្សង់ទីន។

7-Kylian Mbappe 

_110586403_gettyimages 1145535724

បរិច្ចាគប្រាក់​រង្វាន់ឈ្នះពាន World Cup របស់​គាត​ចំនួន៥៥ម៉ឺនដុល្លារ​ជួយក្នុង​ចលនាសប្បុរសធម៌​ទៅ​កាន់​មន្ទីរពេទ្យផ្នែកកីឡាមួយ។

8-Cristiano Ronaldo

Ronaldo 3

បរិច្ចាគប្រាក់៥៥០០០ផោន​សម្រាប់​ការ​វះកាត់ខួរក្បាល និង​បរិច្ចាគ​លុយ​រង្វាន់​ដែល​បាន​មក​ពី​ការ​ឈ្នះ​ពាន​បុគ្គល UEFA Team of the Year បាន៨៩០០០ផោន លក់ស្បែកជើងមាសនៃ​ពានរង្វាន់ European Golden Boot ដោយ​ដាក់​ដេញ​ថ្លៃសម្រាប់​សប្បុរសធម៌ រៃអង្គាសន៍​បាន​លុយ១.២លានផោន​សាងសង់សាលា​ក្នុង​តំបន់​​ Gaza នៃ​ជម្លោះប៉ាឡេស្ទីន​និង​អ៊ីស្រាអែល បរិច្ចាកលុយ​៥លាន​ផោន​សម្រាប់​ជួយជនរងគ្រោះក្នុង​គ្រោះរញ្ជួយដី​នៅ​នេប៉ាល់ បន្ទាប់​ពី​គ្រោះធម្មជាតិ​នេះបានសម្លាប់​មនុស្ស៩០០០នាក់៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក