អាហារ ៦ មុខដែលអាចកាត់បន្ថយស្នាមមុន ពីលើផ្ទៃមុខរបស់អ្នក

ស្នាមមុនអាចធ្វើឱ្យខូចស្បែក និងជាលិកានៃស្បែក។ រាងកាយរបស់មនុស្សយើងព្យាយាមព្យាបាលការខូចខាតនេះហើយផលិតកូឡាជែន (collagen) ។ ប្រសិនបើរាងកាយផលិតកូឡាជែនតិចពេក ឬច្រើនពេកនោះស្លាកស្នាមនឹងលេចឡើង។ នៅក្នុងឧស្សាហកម្មកែសម្ផស្សបានរកឃើញវិធីជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងស្នាមមុន ប៉ុន្តែវិធីងាយបំផុត និងតាមបែបធម្មជាតិបំផុតគឺត្រូវព្យាបាលខ្លួនអ្នកដោយញ៉ាំអាហារដែលមានរសជាតិឆ្ងាញ់ និងមានសុខភាពល្អ។

របបអាហារមានជីវជាតិ និងមានតុល្យភាពគឺជាកត្តាមួយចម្បងដែលជាកូនសោរដើម្បីធ្វើឱ្យស្បែកភ្លឺថ្លា។ ហើយខាងក្រោមនេះគឺជាអាហារឆ្ងាញ់ ៗ មួយចំនួនដែលនឹងជួយអ្នកកាត់បន្ថយស្នាមមុន និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពអ្នក។

1. ល្ពៅ

7 Foods That Will Reduce Acne Scars

© Depositphotos.com © Karalina S. / Unsplash

មូលហេតុដែលមានប្រសិទ្ធភាព៖ ល្ពៅគឺជាប្រភពដ៏អស្ចារ្យនៃសារជាតិចិញ្ចឹម Niacin folate វីតាមីន A និង B និងស័ង្កសី។

ប្រសិទ្ធភាព៖ សារជាតិចិញ្ចឹមNiacin និង folate បង្កើនចរាចរឈាម ធ្វើអោយប្រសើរឡើងនូវការបង្កើតឡើងវិញនៃកោសិកា និងមានអត្ថប្រយោជន៍ក្នុងការព្យាបាលមុន។ គ្រាប់ល្ពៅមានផ្ទុកជាតិស័ង្កសីដែលជួយគ្រប់គ្រងកម្រិតអរម៉ូន និងការផលិតប្រេង និងជួយព្យាបាលស្បែក។ វីតាមីន A ជួយកាត់បន្ថយស្នាមមុន។

2. ស្លឹកខាត់ណា

7 Foods That Will Reduce Acne Scars

© Shutterstock.com © Ronit Shaked / Unsplash

ហេតុអ្វីមានប្រសិទ្ធភាព៖ ខាត់ណាសម្បូរទៅដោយវីតាមីន C និង K ហើយក៏ជាប្រភពដ៏ល្អនៃជាតិទង់ដែង និងដែក។

ប្រសិទ្ធភាព៖ វីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងខាត់ណាកាត់បន្ថយការឡើងសម្ពាធឈាម និងជួយធ្វើឱ្យស្បែករលោង។ វីតាមីន K មានប្រសិទ្ធភាពកាត់បន្ថយចំណុចអុចខ្មៅលើស្បែករបស់អ្នក។ ជាតិដែកជួយបង្កើនល្បឿននៃការជាសះស្បើយស្នាមរបួស រួមទាំងស្នាមមុន និងស្នាមជាំ។

3. ក្រូចឆ្មា

7 Foods That Will Reduce Acne Scars

© Shutterstock.com © Sarah Gualtieri / Unsplash

ហេតុអ្វីមានប្រសិទ្ធភាព៖ ទឹកក្រូចឆ្មារគឺជាគ្រឿងទេសធម្មជាតិ។ វារឹតបន្តឹងស្បែក និងប្រយុទ្ធប្រឆាំងនឹងស្នាមជាំ។

ប្រសិទ្ធភាព៖ សំបកក្រូចឆ្មាមានផ្ទុកសារជាតិ flavonoids ដែលមានឥទ្ធិពលការពារ និងប្រឆាំងនឹងមេរោគ anticarcinogenic លើស្បែករបស់អ្នក។ ការចាប់ផ្តើមថ្ងៃថ្មីរបស់អ្នកជាមួយនឹងការផឹកទឹកក្តៅមួយកែវជាមួយទឹកក្រូចឆ្មា ឬប្រើវាក្នុងអាហារប្រចាំអាចជួយអ្នកឱ្យទទួលបានស្បែកមានសុខភាពល្អ និងភ្លឺថ្លា។

4. ដំឡូងផ្អែម

7 Foods That Will Reduce Acne Scars

© Nastasya Day / Pexels © Depositphotos.com

មូលហេតុមានប្រសិទ្ធភាព៖ ដំឡូងជ្វាមានផ្ទុកសារជាតិ Retinol និង Beta-carotene ។

ប្រសិទ្ធភាព៖ រាងកាយរបស់អ្នកបំប្លែង Beta-carotene ទៅជាវីតាមីន A។ វីតាមីននេះមានប្រសិទ្ធភាពជារបាំងការពារស្បែកប្រឆាំងនឹងការប្រែពណ៌ ការរលាក និងរន្ធញើសដែលបណ្តាលមកពីរ៉ាឌីកាល់សេរី។ សារជាតិ Retinol គឺជាកូនសោរនៃធាតុផ្សំដ៏សំខាន់ៗនៅក្នុងការផលិតផលិតផលថែរក្សាសម្រស់ជាច្រើននៅលើទីផ្សារ ក៏ដូចជាវាប្រឆាំងនឹងរោគលើសឈាម មុន ស្នាមមុន និងស្នាមជាំ។ ជំនួសឱ្យការទិញផលិតផលដែលមានតំលៃថ្លៃ អ្នកអាចរីករាយនឹងទម្រង់ដើមនៃ Retinol ដោយបន្ថែមដំឡូងផ្អែមទៅក្នុងអាហាររបស់អ្នក។

5. ល្ហុង

7 Foods That Will Reduce Acne Scars

© Diana Oborska / Unsplash © Shutterstock.com

ហេតុផលមានប្រសិទ្ធភាព៖ ផ្លែល្ហុងសំបូរទៅដោយអង់ស៊ីមរំលាយអាហារមួយហៅថា papain ។

ប្រសិទ្ធភាព៖ Papain ជួយធ្វើឱ្យកោសិកាស្បែកងាប់ សម្អាតរន្ធញើស និងបំបាត់មុន។ វាក៏ជួយឱ្យស្បែករបស់អ្នកមានសំណើម និងការពារការខូចខាតនាពេលអនាគតផងដែរ។

6. ផ្កាខាតណា

7 Foods That Will Reduce Acne Scars

© Eric Prouzet / Unsplash

ហេតុផលមានប្រសិទ្ធភាព៖ ផ្កាខាត់ណាគឺជាប្រភពនៃវីតាមីន C និងអាស៊ីតអាមីណូដ៏មានឥទ្ធិពលហៅថា Histidine។

ប្រសិទ្ធភាព៖ Histidine ការពារស្បែករបស់អ្នកពីកាំរស្មីយូវីដែលបង្កគ្រោះថ្នាក់ដែលអាចធ្វើឱ្យមានចំណុចខ្មៅដែលមានស្រាប់កាន់តែអាក្រក់។ វីតាមីន C ប្រយុទ្ធប្រឆាំងនឹងការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរី ព្រមទាំងជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែក និងជួយព្យាបាលស្នាមរបួស និងស្លាកស្នាម។

តើអាហារមួយណាដែលអ្នកចូលចិត្តជាងគេ? ចែករំលែក និងផ្តល់មតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007