កាយវិការសាមញ្ញៗរបស់មនុស្សប្រុស ដែលតែងតែប៉ះលើរាងកាយត្រង់កន្លែងមួយចំនួនរបស់សង្សារ បង្ហាញថា គាត់ស្រឡាញ់អ្នកខ្លាំង

ការបង្ហាញពីកាយវិការ និងការប៉ះពាល់ត្រង់ចំណុច៤កន្លែងនេះ លើរាងកាយរបស់អ្នក នោះបង្ហាញឱ្យឃើញថា គាត់ពិតជាស្រឡាញ់ ថ្នាក់ថ្នម ចំពោះខ្លាំងបំផុតហើយ។

១. ដៃ

Screen Shot 2020 10 16 At 2.50.09 PM

នៅពេលដែលមនុស្សប្រុសម្នាក់ ហ៊ានកាន់ដៃអ្នកក្នុងចំណោមហ្វូងមនុស្សជាច្រើន នោះមានន័យថា គាត់ចង់ឱ្យគេដឹងថា គាត់ មានទំនាក់ទំនងស្និទ្ធខ្លាំងជាមួយនឹងអ្នក ក៏ដូចជាបង្ហាញថា គាត់នឹងកាន់ដៃអ្នកបែបនេះរហូតទៅ មិនថាទៅដល់ទីណាទេ ហើយក៏មិនខ្វល់ពីក្រសែភ្នែកអ្នកណាដែរ។

២. សក់

Screen Shot 2020 10 16 At 2.50.22 PM

គាត់តែងតែសម្លឹងមើលអ្នកដោយក្រសែភ្នែកកក់ក្តៅ បន្ទាប់មកក៏អង្អែលក្បាល អង្អែលសក់របស់អ្នកមានន័យថា គាត់កំពុងបង្ហាញភាពទន់ភ្លន់ និងសេចក្ដីស្រឡាញ់ចំពោះអ្នកដ៏ធំធេង។ ជាធម្មតាបុរសបង្ហាញការបញ្ចេញមតិដ៏រឹងមាំ និងស្ងប់ស្ងាត់ ប៉ុន្តែនៅពេលដែលគាត់ប៉ះសក់របស់អ្នកថ្នមៗ ឬអង្អែលក្បាលរបស់អ្នក គាត់អាចឱ្យអ្នកមើលឃើញពីចំណុចសុភាពរាបសារ ផ្អែមល្ហែមចេញពីខាងក្នុងរបស់គាត់។

៣. ថ្ពាល់

Screen Shot 2020 10 16 At 2.50.27 PM

ប្រសិនបើគាត់ប៉ះថ្ពាល់អ្នកច្រើនដង នោះហើយជាពេលដែលគាត់ឃើញថាអ្នកគួរឱ្យស្រលាញ់ណាស់។ វាដូចជាការបញ្ជាក់យ៉ាងម៉ឺងម៉ាត់ដែលគាត់ផ្តល់ឱ្យអ្នក ហើយមិនមែននរណាម្នាក់ផ្សេងទៀតទេ។ ការប៉ះថ្ពាល់អ្នកច្រើនតែបង្ហាញថា អ្នកដូចជាក្មេងស្រីតូចគួរឱ្យស្រឡាញ់ម្នាក់ដែលគាត់ស្រឡាញ់ និងចង់ការពារជាប់ជានិច្ច។

៤. ចង្កេះ

Screen Shot 2020 10 16 At 2.50.33 PM

ការដាក់ដៃលើចង្កេះរបស់អ្នកគឺជាសកម្មភាពបង្ហាញពីភាពស្និទ្ធស្នាលរបស់គាត់ចំពោះអ្នក ទាំងផ្លូវកាយ និងផ្លូវចិត្ត។ បុរសដែលពិតជាស្រឡាញ់អ្នកងែតែចូលចិត្តប៉ះចង្កេះរបស់អ្នកជានិច្ច។ នេះគឺជាសកម្មភាពបង្ហាញពីក្តីស្រឡាញ់របស់គាត់ចំពោះក្មេងស្រីដែលគាត់ស្រឡាញ់ និងជាពិសេសបុរសស្មោះត្រង់ដែលមានទម្លាប់ទាំងនេះ។

ប្រសិនបើគាត់ឱបអ្នកជាទៀងទាត់ពីខាងក្រោយប៉ះចង្កេះរបស់អ្នក ត្រូវបានធានាចំពោះភាពស្មោះត្រង់របស់គាត់។ ប្រាកដជាគ្មាននរណាម្នាក់នៅក្នុងបេះដូងរបស់គាត់ក្រៅពីអ្នកឡើយ៕

ប្រភព ៖ phunutoday.vn / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)