រឿងអប់រំ!មានពេលអានបន្តិចទៅ! រឿង 👡👠”ស្បែក​ជើង​ប្រពន្ធ​នៅ​មាត់​ស្រះ” 👸👰

មាន​ប្ដី​ម្នាក់​បាន​អន់​ចិត្ត​នឹង​ប្រពន្ធ​ ដែល​នៅ​ផ្ទះ​មើល​តែ​កូន ​មិន​បាន​ធ្វើ​ការ​នៅ​ខាង​ក្រៅ ដោយ​យល់​ថា​នាង​មិន​មាន​ចំណែក​ក្នុង​ការ​រក​ចំណូល​ដល់​គ្រួសារ។ ប្ដី​ចេះ​តែ​ក្រពុល​មុខ​នឹង​ប្រពន្ធ រហូត​ថ្ងៃ​មួយ​ធ្លោយ​ពាក្យ​សម្ដី​ចេញ​មក។ ប្រពន្ធ​អន់​ចិត្ត ក៏​ដើរ​ចេញ​ពី​ផ្ទះ​បាត់។

33114988_2047974618856947_5064804127557550080_n

ពេល​ប្រពន្ធ​អត់​នៅ​ផ្ទះ បុរស​ជា​ប្ដី​ក៏​ស្វែងរក​អ្នក​​ធ្វើការ​តាម​ផ្ទះ តាម​រយៈ​អ្នក​ស្គាល់​គ្នា។ នារីជា​អ្នកធ្វើការតាមផ្ទះ​ដែលបុរសជាប្ដីទាក់ទងទៅ សុទ្ធ​តែ​ទារ​ថ្លៃ​ឈ្នួល​ថ្លៃ​រហូត​ដល់​គាត់​​មិន​អាច​រ៉ាប់រង​បាន ហើយ​គេ​សុំ​ធ្វើ​ការ​ត្រឹម​ម៉ោង​៧​ព្រឹក​ដល់​ម៉ោង​៥​ល្ងាច និង​សុំ​សម្រាក​ថ្ងៃ​សៅរ៍​អាទិត្យ។

បុរស​ជា​ប្ដី​ក៏​ដឹង​ថា ការ​ពិត​ការងារ​ផ្ទះ​ជា​ការងារ​ស្រួល​​មែន តែ​គ្មាន​បុរស​ណា​ចង់​ធ្វើ​ឡើយ ហើយក៏​​គ្មាន​នារី​​​ណា​ស្ម័គ្រ​ចិត្ត​ធ្វើ ដោយ​មិន​ទាមទារ​ប្រាក់ខែ ក្រៅ​ពី​ប្រពន្ធ​នោះ​ដែរ។ នាង​ធ្វើ​ការ​ងារ​ផ្ទះ​ដោយ​មិន​ទាមទារ​ប្រាក់​ខែ ហើយ​​មិន​បាន​កំណត់​ម៉ោង។ តែ​ចុង​បញ្ចប់ នាង​មិន​បាន​ទទួល​គុណ​បំណាច់​អ្វី​ទាំង​អស់​ក្រៅ​ពី​ពាក្យ​ថា «នៅ​តែ​ផ្ទះ​មិន​ធ្វើ​អី» ឬ​ក៏ «ដេក​ស៊ី​ដោយ​សារ​ប្ដី» 

បុរស​ជា​ប្ដី​ចាប់​ផ្ដើម​យល់​ពី​ផល​លំបាក​របស់​ប្រពន្ធ។ គាត់ដឹង​ខុស ហើយ​ក៏​តាម​រក​ប្រពន្ធ។ គាត់​បាន​ទៅ​ដល់​មាត់​ស្រះ​មួយ ស្រាប់​តែ​ឃើញ​ស្បែក​ជើង​ប្រពន្ធ​នៅ​ទីនោះ តែ​មិន​ឃើញ​មនុស្ស​ឡើយ។ គាត់ខូចចិត្តខ្លាំងណាស់ ព្រោះ​អ្វីៗ​ហួស​ពេល​អស់​ទៅហើយ គ្មាន​វត្តមាន​របស់​ប្រពន្ធ​នៅ​ទី​នោះ​ទៀត​ទេ។

33100593_2047974585523617_3172477258182950912_n

រំពេច​នោះ​ស្រាប់​តែ​មាន​សំឡេង​មួយ​លាន់​ឡើង៖


«បង​ធ្វើ​អី​នៅ​ទីនេះ?»

បុរស​ជា​ប្ដី​ងាក​ទៅ​ឃើញ​ប្រពន្ធ។ ប្ដី​មិន​ឆ្លើយ។ ប្រពន្ធ​ក៏​ប្រាប់​បន្ថែម៖

«អូន​ភ្លេច​ស្បែក​ជើង​នៅ​ទីនេះ ក៏​ដើរ​មក​យក​វិញ! បងទៅផ្ទះមុនទៅ អូន​ទៅ​ផ្សារ​ទិញ​ម្ហូប​សិន នឹង​អាល​ហួស​ទៅ​យក​កូន​ចេញ​ពី​រៀន!»

ឃើញ​អត់? សូម្បី​តែ​ត្រូវ​គេ​ថា​ឱ្យ ក៏​សុខ​ចិត្ត​មក​តូច​ចិត្ត​នៅ​មាត់​ស្រះ​រហូត​ភ្លេច​ស្បែក​ជើង តែ​មិន​ព្រម​ភ្លេច​ប្ដី កូន និង​តួនាទី​របស់​ខ្លួន​ឡើយ។

នេះហើយប្រពន្ធដែលដេកស៊ីដោយសារប្ដី នៅតែផ្ទះមិនធ្វើអី!

ប្រភព​៖  Iread Publisher / ណាត