ថ្មីទៀតហើយពី ព្រះនាងតូច នរោត្តម​ ជេនណា និង 12Me « ប្តូរអាយុវិញ»​ ពិរោះប្លែក ហើយអត្ថន័យចាក់ដោតខ្លាំង​ (មានវីដេអូ)

ជាថ្មីម្តងទៀតហើយ​ ព្រះនាងតូច​នរោត្តម​ ជេនណា​  ដែលជាសែរាជវង្សដែលពោរពេញដោយទេពកោសល្យសិល្បៈស្ទើរគ្រប់ទម្រង់​ ពេលនេះទ្រង់បានបង្ហាញសមត្ថភាពជាថ្មី​ តាមរយៈស្នាដៃបទចម្រៀងថ្មី​មានចំណងជើងថា​​ «ប្តូរអាយុវិញ»​ ដែលច្រៀងរួមគ្នាជាមួយនឹងតារាចម្រៀងរ៉េបបរទេសលោក 12Me ពិតជាពិសេស​ និងពិរោះរណ្តំណាស់។

117113106_2836476366582177_2034712372686860367_o

Screen Shot 2020 10 16 At 11.47.25 PM

«ប្តូរអាយុវិញ»​ ដែលជាបទចង្វាក់សម័យថ្មីនេះ​ មានលក្ខណៈពិរោះប្លែកតាមបែបយុវវ័យ ដែលរៀបរាប់អំពីជីវិតមនុស្សធំដែលមានបញ្ហាស្មុគស្មាញខ្លាំងនៅក្នុងជីវិតបែរជាចង់ក្លាយជាកូនក្មេងវិញ តែចំណែកកូនក្មេងបែរជាមានគំនិតចង់ធ្វើអ្វីដែលខ្លួនចង់ធ្វើដូចជាមនុស្សធំ​ ដោយបទចម្រៀងនេះហាក់ចាក់ដោតខ្លាំងចំពោះមនុស្សបច្ចុប្បន្ននេះ​។​

Screen Shot 2020 10 16 At 11.48.00 PM

Screen Shot 2020 10 16 At 11.49.02 PM

Screen Shot 2020 10 16 At 11.48.12 PM

ហើយរួមផ្សំនឹងទឹកដមសំឡេងព្រះនាងតូច នរោត្តម ជេនណា ដែលពិរោះប្លែក​ ជាមួយនឹងកាយវិការក្រមិចក្រមើមតាមបទចម្រៀងផងនោះ​ បានធ្វើឱ្យបទ «​ប្តូរអាយុវិញ»​ មួយនេះ​ ស្តាប់មើលទៅពិរោះម្យ៉ាង​ និងជាបទដែលស្តាប់ហើយមានអារម្មណ៍ស្រស់ស្រាយខ្លាំងថែមទៀតផង។

Screen Shot 2020 10 16 At 11.48.37 PM

Screen Shot 2020 10 16 At 11.48.54 PM

ដើម្បីជ្រាបច្បាស់ សូមទស្សនាវីដេអូចម្រៀង ​« ប្តូរអាយុវិញ»​ ពីព្រះនាងតូច នរោត្តម ជេនណា និង 12Me  ខាងក្រោមនេះទាំងអស់គ្នា​៖

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ Writers