នៅពេលដែលចាស់ទៅ តើអ្វីដែលអ្នកមិនចាំបាច់ត្រូវខ្វល់បារម្ភច្រើន?

ជ្រើសរើសអាហារសម្រន់មួយដែលអ្នកចូលចិត្ត ដើម្បីដឹងថា តើពេលដែលចាស់ទៅ អ្វីដែលអ្នកចាំបាច់ត្រូវខ្វល់ និងបារម្ភច្រើន?

ក. ប្រាក់

១

នៅពេលអ្នកចាស់ ឬអាយុច្រើន រឿងដែលអ្នកអាចមានមោទកភាពបំផុតគឺលុយច្រើន។ អ្នកមិនដែលព្រួយបារម្ភអំពីការខ្វះខាតប្រាក់ក្នុងការចំណាយទេ ពីព្រោះក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកបានខិតខំធ្វើការសន្សំប្រាក់បានច្រើន។ អ្នកជាមនុស្សឆ្លាត ឧស្សាហ៍ព្យាយាម និងខិតខំហើយអ្នកអាចទទួលជោគជ័យបានយ៉ាងងាយស្រួលក្នុងអ្វីដែលអ្នកធ្វើ។ លើសពីនេះ អ្នកក៏ចេះគ្រប់គ្រងចំណាយរបស់អ្នក និងមានគម្រោងរក្សាទុកទ្រព្យសម្បត្តិ ដូច្នេះអ្នកនឹងមានជីវិតរុងរឿង មានលុយច្រើនអាចទិញអ្វីដែលអ្នកចង់បាន។

ខ. សេចក្តីទុក្ខ

២

ក្នុងវ័យចំណាស់ អ្នកនឹងមិនចាំបាច់ខំធ្វើការ ឬព្រួយបារម្ភឡើយ។ អ្វីដែលអ្នកអាចធ្វើបាននៅពេលនោះគឺដើរលេងប្រកបដោយផាសុកភាព និងរីករាយជាមួយពេលវេលាកម្សាន្ត និងពេលទំនេរនេះ។ អ្នកជាមនុស្សម្នាក់ដែលមិនមានបំណងប្រាថ្នា ឬមហិច្ឆិតាហើយក៏មិនមានតម្រូវការខ្ពស់នៅក្នុងជីវិតដែរ។ អ្នកគ្រាន់តែចង់មានផាសុកភាពរាល់ថ្ងៃ រស់នៅដោយសុខសន្តិភាព និងសប្បាយរីករាយ។ ទោះបីនៅក្មេងអ្នកនឹងរវល់ជាមួយក្រុមគ្រួសារ និងការងារ ប៉ុន្តែនៅពេលចាស់ទៅអ្នកនឹងទទួលបានរង្វាន់ដ៏សក្តិសមរស់នៅក្នុងសន្តិភាព និងមនុស្សជាទីស្រឡាញ់ និងធ្វើដំណើរកម្សាន្ត។


គ. ឯកោ គួរឱ្យធុញទ្រាន់

៣

ក្នុងវ័យចំណាស់ អ្នកមិនគួរខ្វាយខ្វល់ពីការរស់នៅតែម្នាក់ឯង ទំនេរ ក្រៀមក្រំ ដោយគ្មានអ្វីត្រូវធ្វើឡើយ។ អ្នកត្រូវតែជាមនុស្សដែលធ្វើការជាបន្តបន្ទាប់ និងមានសមត្ថភាពពេញលេញ។ នៅពេលអ្នកនៅក្មេងអ្នកតែងតែស្វាហាប់ ក្លាហាន និងចូលចិត្តដើរគោលដៅជាច្រើន។ អ្នកមានចំណង់ចំណូលចិត្ត និងមហិច្ឆតាតែងតែស្របនឹងក្តីសុបិនរបស់អ្នក។ អ្នករីករាយនឹងជីវិតរវល់របស់អ្នកសកម្មភាព និងកិច្ចការជាច្រើនដែលត្រូវធ្វើជាមួយគ្រួសារ និងមិត្តភក្តិនៅជុំវិញអ្នក។ ជាមួយមនុស្សដែលមានចំណង់ខ្លាំងដូចជាអ្នក មិនថាក្មេង ឬចាស់អ្នកនឹងមានជីវិតអ៊ូអរជានិច្ចដោយមានរបស់ជាច្រើនដែលត្រូវស្វែងយល់។ បន្ទាប់ពីនេះអ្នកនឹងមានគំនរចៅ ៗ រស់នៅសប្បាយរីករាយប្រមូលផ្តុំជាមួយអ្នក។ អ្នកក៏មានមិត្តចាស់ដែលមានចំណាប់អារម្មណ៍ និងសេចក្តីប្រាថ្នាស្រដៀងគ្នាដែលព័ទ្ធជុំវិញដោយមនុស្សដូចអ្នកដែរ។ ជីវិតរបស់អ្នកនឹងពោរពេញទៅដោយសំណើច និងភាពរីករាយគ្រប់ពេលវេលា។

ឃ. អកុសល

៤

នៅពេលអ្នកចាស់អ្នកមិនចាំបាច់ព្រួយបារម្ភថាអ្នកនឹងមិនសប្បាយចិត្ត ឬមានបញ្ហាដោយធ្លាក់ក្នុងស្ថានភាពដែលគ្មាននរណាម្នាក់អាចជួយអ្នកបាននោះឡើយ។ ដោយសារតែអ្នកជាមនុស្សដែលចាស់ជរា កាន់តែមានពរកាន់តែច្រើននឹងមានអ្នកគាំទ្រជានិច្ច។ នេះគឺជារង្វាន់ដែលអ្នកទទួលសម្រាប់សប្បុរសធម៌របស់អ្នក។ ក្នុងយុវវ័យអ្នកធ្លាប់ជួយមនុស្សក្រីក្រ និងវេទនាជាច្រើន។ ដូច្នេះបុណ្យដែលអ្នកបានសាងឡើង និងជួយអ្នកវិញ។ មិនត្រឹមតែមានមនុស្សជាច្រើនដែលស្រលាញ់អ្នក ឬគាំទ្រអ្នកទេ កូន ៗ និងចៅ ៗ របស់អ្នកក៏ជាមនុស្សគួរឱ្យស្រលាញ់ដែរហើយនឹងមើលថែអ្នកយ៉ាងល្អទៀតផង៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)