៧ ហេតុផលដែលធ្វើឱ្យអ្នកមានអារម្មណ៍ធុញទ្រាន់ ល្វើយអស់កំលាំង និងវិធីព្យាបាល!

មានហេតុផលជាច្រើនដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាងងុយគេងពេញមួយថ្ងៃ ទោះបីជាអ្នកគេងលក់ស្កប់ស្កល់គ្រប់គ្រាន់ក៏ដោយ។ វាអាចជាស្ថានភាពមួយហៅថារោគសញ្ញាអស់កម្លាំងរ៉ាំរ៉ៃ។ ប៉ុន្តែយើងអាចកែប្រែស្ថានភាពធ្ងន់ធ្ងរនេះដោយរារាំងវាបានយ៉ាងងាយដោយប្រកាន់ខ្ជាប់នូវទម្លាប់មានសុខភាពល្អ។ ឧទាហរណ៍: អ្នកត្រូវផ្លាស់ប្តូររបបអាហាររបស់អ្នក ឬដោយគ្រាន់តែញ៉ាំទឹកបានច្រើនគ្រប់គ្រាន់។

1. អ្នកមិនបរិភោគអាហារឱ្យត្រឹមត្រូវ

7 Reasons You Always Feel Tired (and What You Can Do About It)

នៅពេលអ្នកបរិភោគអាហារពេលព្រឹកដូចជាធញ្ញជាតិ នំឃុកឃី ប៉ាស្តា ឬភីហ្សា ដែលមានជាតិចម្រាញ់កាបូអ៊ីដ្រាតធ្វើឱ្យជាតិស្ករក្នុងឈាមរបស់អ្នកឡើងខ្ពស់ ហើយអ្នកមានអារម្មណ៍ថាមានថាមពល។ ទោះយ៉ាងណានៅពេលដែលកំរិតជាតិស្ករក្នុងឈាមរបស់អ្នកធ្លាក់ចុះអ្នកនឹងចាប់ផ្តើមអស់កំលាំងម្តងទៀត។ ហើយប្រសិនបើអ្នកបន្តញ៉ាំអាហារសម្រន់ដែលមានជាតិចម្រាញ់កាបូអ៊ីដ្រាតអ្នកនឹងមានអារម្មណ៍នឿយហត់ពេញមួយថ្ងៃ។

ព្យាយាមញ៉ាំស្ករឱ្យបានតិច និងជាតិកាបូនអ៊ីដ្រាតកែច្នៃ ហើយញ៉ាំជំនួសវិញដោយអាហារដែលសំបូរទៅដោយជាតិសរសៃដូចជា ស្រូវសាលី គ្រាប់ធញ្ញជាតិ និងបន្លែ។

2. អ្នកមិនសកម្មគ្រប់គ្រាន់

7 Reasons You Always Feel Tired (and What You Can Do About It)

អ្នកប្រហែលជាគិតថាប្រសិនបើអ្នកត្រលប់មកផ្ទះវិញអស់កំលាំងបន្ទាប់ពីការងារ ដេកសម្រាកនៅលើសាឡុងអាចជួយអ្នកសន្សំសំចៃថាមពល និងធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពលឡើងវិញ។ វាចាំបាច់ណាស់ក្នុងការហាត់ប្រាណយ៉ាងហោចណាស់ពីរបីដងក្នុងមួយសប្តាហ៍ ហើយវានឹងជួយឱ្យអ្នកមានអារម្មណ៍ថាបាត់ការនឿយហត់គ្រប់ពេល។ ការសិក្សាឆ្នាំ ២០០៨ បានបង្ហាញថាយុវជនពេញវ័យដែលធ្វើលំហាត់ប្រាណត្រឹមតែ ២០ នាទី ៣ ដងក្នុងមួយសប្តាហ៍មានកម្រិតថាមពលខ្ពស់ និងកម្រិតនៃការអស់កម្លាំងទាប។

3. គេងមិនគ្រប់គ្រាន់

7 Reasons You Always Feel Tired (and What You Can Do About It)

© face to face/FaceToFace/REPORTER / East News

អ្នកប្រហែលជាមានអារម្មណ៍ថាល្វើយសូម្បីតែបន្ទាប់ពីពីគេង ៧ ទៅ ៩ ម៉ោងក្នុងមួយយប់ក៏ដោយ។ នេះក៏ព្រោះតែគុណភាពនៃដំណេករបស់អ្នកគឺសំខាន់ដូចទៅនឹងពេលវេលាដែលអ្នកគេងបានគ្រប់គ្រាន់ដែរ។ ព្យាយាមចូលគេងនិងភ្ញាក់ក្នុងពេលតែមួយទៀងទាត់ជារៀងរាល់ថ្ងៃ។

កុំញ៉ាំកាហ្វេនៅពេលល្ងាច​ ហើយកុំចំណាយពេលវេលារបស់អ្នកមើលទូរស័ព្ទ ឬមើលទូរទស្សន៍យប់ជ្រៅពេកមុនពេលចូលគេង។ ការណ៍នេះនឹងជួយអ្នកឱ្យប្រសើរឡើងនូវគុណភាពដំណេករបស់អ្នក ហើយអ្នកប្រហែលជាមិនមានអារម្មណ៍អស់កម្លាំង ឬល្វើយពេញមួយថ្ងៃទៀតទេ។

4. បណ្តាលមកពីអាហាររបស់អ្នក

7 Reasons You Always Feel Tired (and What You Can Do About It)

© shutterstock.com

ប្រសិនបើអ្នកមានអារម្មណ៍នឿយហត់ ឬល្វើយដោយគ្មានហេតុផលនៅពេលថ្ងៃ វាអាចជាសញ្ញាមួយដែលអាចមកពីអាហាររបស់អ្នក។ អាហារមួយចំនួនដែលជាទូទៅបំផុតគឺ អាហារស្អិត ទឹកដោះគោ និងស៊ុត។

5. ញ៉ាំទឹកមិនបានគ្រប់គ្រាន់

7 Reasons You Always Feel Tired (and What You Can Do About It)

© shutterstock.com © shutterstock.com

ប្រសិនបើអ្នកមិនញ៉ាំទឹកបន្ថែមដែលរាងកាយរបស់អ្នកបាត់បង់ដោយសារប្រតិកម្មជីវគីមីទេ អ្នកនឹងបាត់បង់ជាតិទឹក។ នេះអាចនាំឱ្យកម្រិតថាមពលថយចុះ និងធ្វើឱ្យពិបាកប្រមូលផ្តុំ។ ការសិក្សាបានបង្ហាញថាបុរសដែលញ៉ាំទឹកដើម្បីបន្ថែមអ្វីដែលពួកគេបានបាត់បង់ក្នុងពេលកំពុងហាត់ប្រាណ ពួកគេនឹងមានអារម្មណ៍ថានឿយហត់ជាងពេលដែលពួកគេមិនញ៉ាំទឹក។

6. អ្នកមានភាពតានតឹង

ការស្រាវជ្រាវបានបង្ហាញថាកម្រិតស្ត្រេសខ្ពស់អាចបណ្តាលឱ្យល្វើយ អស់កម្លាំង។ លើសពីនេះទៅទៀតការសិក្សាមួយបានរកឃើញថាការគេចវេសក្នុងការដោះស្រាយនឹងរោគស្ត្រេសអាចបណ្តាលឱ្យអស់កម្លាំងខ្លាំង។ ការហាត់យ៉ូហ្គា និងការធ្វើសមាធិអាចជួយអ្នកបំបាត់វាបាន។

ក៏ប្រហែលជាមិនមាន ជាតិដែក វីតាមីន D ឬវីតាមីន B12 គ្រប់គ្រាន់នៅក្នុងរបបអាហាររបស់អ្នក។ អាហារខ្លះដែលមានជាតិដែកខ្ពស់គឺ ស្ពៃខ្មៅ ផ្កាខាត់ខៀវ សាច់ក្រហម និងសាច់មាន់ទួរគី។ វីតាមីន ​B12 អាចមាននៅក្នុងទឹកដោះគោ ស៊ុត ត្រីសាម៉ុង និងសាច់គោ ឬអ្នកអាចយកវាធ្វើជាអាហារបំប៉ន។ ដើម្បីទទួលបានវីតាមីន D បន្ថែម ចូរញ៉ាំផ្សិត ត្រីមានខ្លាញ់ និងអាហារសមុទ្រឱ្យបានច្រើន។ ដូចគ្នានេះផងដែរព្យាយាមចំណាយពេលច្រើនឱ្យត្រូវព្រះអាទិត្យ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside

អំពីអ្នកសរសេររបស់យើង៖ Vireak007