នៅពេលដែលយេីងកាន់តែធំដឹងក្តីឡេីង​ យេីងនឹងភ្ញាក់រលឹក​ និងដឹងខ្លួនថា ពាក់នាឡិកា​តម្លៃ 300$ ឬ​ 30$ វាក៏នៅតែប្រាប់ពីម៉ោង​ និងពេលវេលាដូចតែគ្នា

នៅពេលដែលយេីងកាន់តែធំដឹងក្តីឡេីង​ យេីងនឹងភ្ញាក់រលឹក​ និងដឹងខ្លួនថា៖

-ពាក់នាឡិកា​តម្លៃ 300$ ឬ​ 30$ វាក៏នៅតែប្រាប់ពីម៉ោង​ និងពេលវេលាដូចតែគ្នា

-កាន់កាបូបលុយតម្លៃ​ 300$ ឬ​ 30$ លុយដែលនៅក្នុងកាបូបក៏មិនបានប្រែប្រួលទៅណា

-ទោះអ្នកផឹកស្រាតម្លៃ​ ១ម៉ឺនដុល្លារ​ 3000$ 300$ ឬ​ ត្រឹមតែ​ 10$ វាក៏នៅតែធ្វេីឱ្យអ្នកស្រវឹងដដែល

-មិនថារស់នៅផ្ទះវីឡាធំស្កឹមស្កៃ​ ផ្ទះល្វែង​ ផ្ទះតូច​ ផ្ទះឈេីផ្ទះស្លឹក​ បែបណា​ វាមិនអាចធ្វេីឱ្យមនុស្សមានក្តីសុខនោះឡេីយ​ បេីនៅក្នុងគ្រួសារមានតែបញ្ហា​ រកាំរកូស​ មិនជួបជុំគ្នា​ និងពោរពេញដោយភាពឯកា។

Eac20b88005cb7085dcc2149d244ea8c

ទីបំផុតអ្នកនឹងដឹងថា​ ក្តីសុខ​ និងសុភមង្គលពិត​ វាមិនមែនបានមកដោយសារតែរបស់ហ៊ឺហារ​ ឬសំភារៈនិយមមានតម្លៃថ្លៃ​ ដែលជាសម្បកលម្អខាងក្រៅនោះឡេីយ​ ។

ដូច្នេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាភ្ញាក់រលឹកថា​ នៅពេលដែលអ្នកសល់មនុស្សល្អៗនៅក្នុងជីវិត​ ដែលមានក្រុមគ្រួសារ​ សាច់ញាតិ​ បងប្អូនប្រុសស្រី​ មិត្តសម្លាញ់​ មិត្តចាស់​ និងមនុស្សជាទីស្រលាញ់​ ដែលតែងតែនៅក្បែរអ្នក​ និយាយជាមួយអ្នក​ រាប់អានអ្នក​ ជជែកជាមួយអ្នក​ ផ្តល់កម្លាំងចិត្តឱ្យអ្នក​ និងនៅតែរាប់រកអ្នកទោះចម្ងាយឆ្ងាយម៉ឺនយោជន៍ប៉ុណ្ណានោះ...សូមឱ្យអ្នកយល់ច្បាស់ផងទៅណា​ នេះហេីយទេីបជាក្តីសុខពិត​ និងសុភមង្គលនៅក្នងជីវិតពិតប្រាកដ។

Ab75f3c13e7faef519c1aa88fe0482e5

#៧យ៉ាង​ នៅក្នុងជីវិតពិតដែលមិនអាចប្រកែកបាន៖

១.​ កុំបង្រៀនកូនៗអ្នកឱ្យមានចិត្តលោភលន់​ និងចង់ក្លាយជាអ្នកមាន​ តែចូរបង្រៀនពួកគេឱ្យមានភាពរីករាយនៅក្នងជីវិតវិញ​ ព្រោះពួកគេធំឡេីង​ ពួកគេនឹងក្លាយទៅជាមនុស្សល្អដែលយល់ពីតម្លៃ​ដែលស្ថិតនៅក្នុងចិត្តពិតប្រាកដ​ មិនមែនឱ្យតម្លៃលេីរបស់ខាងក្រៅឡេីយ។

២.​ ចូរញ៉ាំអាហារណាដែលល្អចំពោះសុខភាពដែលប្រៀបដូចជាថ្នាំជួយដល់រាងកាយ​ បេីមិនអ៊ីចឹងទេថ្ងៃខាងមុខអ្នកនឹងត្រូវញាំថ្នាំជំនួសឱ្យអាហារជាមិនខាន។

៣.​ មនុស្សដែលស្រលាញ់អ្នកពិតប្រាកដ​ បេីទោះបីជាមាន​ ១០០ហេតុផលដេីម្បីចាកចេញពីជីវិតអ្នកក៏ដោយ​ តែគេក៏គេនឹងស្វែងរក​ ១​ ហេតុផលដេីម្បីនៅក្បែរអ្នកមិនចាកចេញពីអ្នកទៅណាដដែល។

1ce3c8986ecee2de684751821e163d68

៤.​ ការរស់នៅជាមនុស្ស​ និងការធ្វេីជាមនុស្ស​ ការពិតវាមានលក្ខណៈខុសគ្នាឆ្ងាយណាស់​ តែមានមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះដែលយល់ពីន័យពិតរបស់វា។


៥.​ មនុស្សគ្រប់គ្នាស្រលាញ់អ្នក​ តែពេលអ្នកទេីបនឹងកេីត​ និងពេលដែលអ្នកស្លាប់ប៉ុណ្ណោះ​ ដូច្នេះនៅចន្លោះពេលវេលានោះ​ គឺជាពេលដែលអ្នកគ្រប់គ្រងជីវិតអ្នកដោយខ្លួនឯងថាតេីអ្នកបានធ្វេីល្អកម្រិតណា​ ហេីយតេីទង្វេីរបស់អ្នកអាចឱ្យគ្រប់គ្នាអាណិតស្រលាញ់​ ឬក៏ស្អប់អ្នកទៅ?

៦.​ នៅក្នុងជីវិត​ បេីអ្នកចង់ដេីរឱ្យលឿនឆាប់ដល់គោលដៅចូរដេីរតែម្នាក់ឯងចុះ​ តែប្រសិនជាអ្នកចង់ដេីរទៅឆ្ងាយជាមួយអនាគតវែងអន្លាយទៀត​ ចូរស្វែងរកដៃគូពិតរួមដំណេីរជាមួយអ្នក​ទៅ (ទាំងដៃគូរកស៉ី​ និងដៃគូជីវិត)

៧.​ ចង់រក្សាមនុស្សល្អៗនៅក្នុងជីវិត​ សូមផ្តល់ក្តីស្រលាញ់​ពិត ភាពជឿជាក់​ និងការគោរព​ដល់ពួកគេ។

5c479197ede8e15bbe75ef6f77f70537

#គ្រូពេទ្យដ៏ល្អទាំង៦នៃជីវិត

១.​ ស្រូបពន្លឺដ៏ស្រស់ថ្លានៃព្រះអាទិត្យ​ និងសម្លឹងមេីលផ្ទៃមេឃពណ៌ខៀវស្រងាត់ឱ្យបានគ្រប់គ្រាន់

២.​ សម្រាក​ និងលំហែអារម្មណ៍ឱ្យបានច្រេីន

៣.​ ធ្វេីលំហាត់ប្រាណជាប្រចាំ

៤.​ ទទួលទានអាហារដែលល្អសម្រាប់សុខភាព

៥.​ មានទំនុកចិត្ត​ និងភាពជឿជាក់លេីខ្លួនឯង

៦.​ ក្តីសុខដែលមានជាមួយគ្រួសារ​ មិត្តភក្តិ​ និងមនុស្សជាទីស្រលាញ់

2129414347545fef535cca885dcbd875

ចូរអនុវត្តវិធានការល្អៗទាំងនេះតាមលំដាប់លំដោយឱ្យបានត្រឹមត្រូវ​ នោះជីវិតអ្នកមិនត្រឹមតែមានក្តីសុខ​ តែថែមទាំងមានសុខភាពល្អទៀត។ ហេីយពេលអ្នកមានវ័យកាន់តែចាស់​ អ្នកនឹងមានការចងចាំតែរឿងល្អៗនៅក្នុងជីវិត​ ថែមទាំងមានតែសេចក្តីស្ងប់សុខក្នុងចិត្តទៀត!

អត្ថបទជាភាសាបរទេសដោយ៖​ Munkhtsetseg Baasansuren

ប្រែសម្រួលជាខេមរភាសាដោយ៖​ ចែធំ​ Page កវីលាក់ស្នេហ៍-ប្រលោមលោក

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ The Writer

The Writer

សួស្តី! ខ្ញុំគឺ​ លក្ខណា​ ជាអ្នកសរសេរអត្ថបទព័ត៌មានចម្រុះទាក់ទងនឹង​ សង្គម​ ចំណេះដឹង​ តារាកម្សាន្ត​ កន្លែងដើរលេង រួមទាំងហាងអាហារក្នុងស្រុក​/ក្រៅស្រុក​ និងជា​ Copy Writer ដែលមានការច្នៃប្រតិដ្ឋក្នុងការផ្សព្វផ្សាយផលិតផល​ និងក្រុមហ៊ុននានាឱ្យមានប្រសិទ្ធភាព!

Tel: 017 84 84 06