តើអ្នកជាមនុស្សមានអត្តចរិតបែបណា ចាស់ទុំ ឬលេងសើចច្រើនដូចកូនក្មេង?

តើអ្វីដែលអ្នកនឹងជ្រើសរើសមុនគេ ក្នុងចំណោមអាហារ និងភេសជ្ជៈទាំង៤មុខនេះ?

ក. ទឹកដោះគោស្រស់

Milk

អ្នកជាមនុស្សដែលមានភាពចាស់ទុំ និងចេះវែកញែកក្រៅពីឆ្លាតវៃហើយ អ្នកក៏រហ័សរហួនដែរ។ បើប្រៀបធៀបទៅនឹងមិត្តភក្ដិរបស់អ្នក ការគិតរបស់អ្នកចាស់ជាងពួកគេដប់ឆ្នាំ។ ជាមួយនឹងបុគ្គលិកលក្ខណៈរបស់អ្នក អ្នកនឹងមិនជ្រើសរើសភ្ជាប់ទំនាក់ទំនងស្នេហាទេ ប្រសិនបើអ្នកមិនគិតដោយប្រុងប្រយ័ត្ន ឬមានអារម្មណ៍ថាមនុស្សម្នាក់ទៀតក្មេងពេកបើប្រៀបធៀបនឹងអ្នក។ នោះហើយជាមូលហេតុដែលស្នេហាពិតរបស់អ្នក មិនទាន់លេចចេញមកអ្នកប្រហែលជាត្រូវរង់ចាំ ២ ទៅ ៣ ឆ្នាំបន្ថែមទៀត។

ខ. កូកាកូឡា

159 1590971_fountain Drink 12oz Coke Paper Cup

អាចនិយាយបានថា អ្នកដូចជាកូនក្មេងមានសុទិដ្ឋិនិយម និងលេងសើចច្រើន។ គ្មានការលំបាកណាមួយអាចក្លាយជាឧបសគ្គខាងផ្លូវចិត្តសម្រាប់អ្នកឡើយ ព្រោះអ្នកចេះញញឹម និងកសាងទំនុកចិត្តលើខ្លួនឯង។ អ្នកមិនគូសវាសបុគ្គល ឬរឿងក្នុងចិត្តទេ ព្រោះអ្នកសាមញ្ញមិនចេះខ្វល់ខ្វាយមិនចេះគណនាអ្វីដែលស្មុកស្មាញ។ ដូច្នេះវាមិនមែនជារឿងចម្លែកទេ ដែលមានមនុស្សពីរបីនាក់ដែលចូលចិត្តអ្នក ប៉ុន្តែជាអកុសលមិនមានស្នេហាក្នុងជីវិតរបស់អ្នកទេ។ អ្នកនៅតែត្រូវការដាំដុះខ្លួនឯងរួមទាំងបទពិសោធន៍ស្នេហាផងដែរ។


គ. ផ្លែប៉ោម

Fresh Green Apple 500x500

អ្នកជាមនុស្សដែលរួសរាយរាក់ទាក់ ហើយមានចិត្តអាណិតអាសូរចំពោះមនុស្សជុំវិញ ដូច្នេះការជួយអ្នកដទៃហាក់ដូចជាបានក្លាយជាបេសកកម្មជីវិតរបស់អ្នក។ អ្នកធ្វើឱ្យមានចំណាប់អារម្មណ៍ល្អនៅក្នុងភ្នែករបស់មនុស្សគ្រប់គ្នាយ៉ាងងាយស្រួលដោយសារភាពស្វាហាប់ និងសមត្ថភាពក្នុងការទំនាក់ទំនង។ ហេតុដូច្នេះហើយមានមនុស្សជាច្រើនដែលចូលចិត្ត និងដេញតាមអ្នក ប៉ុន្តែទំនាក់ទំនងទាំងនេះលឿនណាស់។ មិនមែនមកពីអ្នកមិនល្អទេ គឺមកពីសេចក្តីសប្បុរសរបស់អ្នកមិនទាន់លេចចេញមក។

ឃ. ដំឡូងចៀន

Crispy French Fries

សេចក្តីស្រឡាញ់ចំពោះអ្នក គឺដូចជាមីកញ្ចប់បន្ទាប់ពីញុំាវាអ្នកនឹងផ្លាស់ប្តូររសជាតិរបស់អ្នក។ ដោយសារតែអ្នកមិនចូលចិត្តអ្វីដែលចងជាប់ពេក ពេលខ្លះគ្រាន់តែដោយសារអ្នកឯកាពេកមិនអាចស្វែងរកស្នេហាបានឡើយ។ នៅដំណាក់កាលជាក់លាក់មួយ អ្នកមានអារម្មណ៍ថាមានភាគីច្រើនពេកដែលធ្វើឱ្យអ្នកនឿយហត់ និងបែកបាក់គឺជាទីបញ្ចប់ដែលមិនអាចចៀសផុត។ មិត្តជាទីស្រឡាញ់កុំខ្ជះខ្ជាយពេលវេលាក្នុងពេលដ៏ឯកកោ ប៉ុន្តែផ្ទុយទៅវិញអ្នកគួរតែរកវិធីដើម្បីធ្វើឱ្យខ្លួនអ្នកល្អឥតខ្ចោះបន្ទាប់មកសេចក្ដីសប្បុរសរបស់អ្នកនឹងលេចចេញមក៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)