ប្រយ័ត្នស្តាយក្រោយណា!!!! ការបកស្រាយពីទម្លាប់អាក្រក់ប្រចាំថ្ងៃទាំង១២ ដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នកបន្តិចម្តងៗ!

អ្នកទាំងអស់គ្នាប្រហែលជាដឹងហើយថាទម្លាប់ដូចជាការជក់បារី ឬការបរិភោគអាហារមិនល្អអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់យើងប៉ុន្តែផ្សេងពីនោះទៅទៀតក៏មានទំលាប់អាក្រក់មួយចំនួនផងដែរ ដែលអាចធ្វើអោយប៉ះពាល់ដល់ផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើង។

ដើម្បីជួយអ្នកទាំងអស់គ្នាជៀសផុតពីបញ្ហានេះ គេហទំព័រ Bright Side បានពន្យល់យ៉ាងច្រាស់លាស់នូវទម្លាប់ប្រចាំថ្ងៃទាំង ១២ ដែលអ្នកទាំងអស់គ្នាគួរតែធ្វើការផ្លាស់ប្តូរ។ យើងសង្ឃឹមថា អ្នកនឹងពេញចិត្ត នូវការបកស្រាយនេះ ហើយក៏សូមអភ័យទោសទុកជាមុន ប្រសិនបើមានកំហុសឆ្គងត្រង់ប្រការណាមួយ។ តោះចាប់ផ្តើមអានទាំងអស់គ្នា!

១. ការដាក់កាបូបនៅក្នុងហោប៉ៅក្រោយរបស់អ្នក

អ្នកដែលប្រើកាបូបប្រាកដជាដឹងហើយថា កន្លែងដែលងាយស្រួលបំផុតដើម្បីរក្សាវាទុកនោះគឺហោប៉ៅខោខាងក្រោយរបស់អ្នក។ ទោះបីជា វាងាយស្រួលក៏ដោយ តែវាមិនបានផ្តល់ផលល្អដល់សុខភាពរបស់អ្នកនោះទេ។ ការអង្គុយលើកាបូបរបស់អ្នកទោះបីត្រឹមតែរយៈពេល ១៥ នាទីក៏ដោយ ក៏អាចបណ្តាលឱ្យឆ្អឹងខ្នងរបស់អ្នកផ្លាស់ប្តូរ ហើយសរសៃឆ្អឹងខ្នងក៏ចាប់ផ្តើមផ្លាស់ប្តូរផងដែរ។

ទីបំផុតវានឹងបង្កើតភាពមិនស្មើគ្នា ដែលអាចរំខានដល់ការតម្រឹមឆ្អឹងខ្នងរបស់អ្នក។ ការអង្គុយនៅលើកាបូបរបស់អ្នកអស់រយៈពេលជាយូរមកហើយនោះអាចបណ្តាលឱ្យឆ្អឹងខ្នងកោង និងឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ។

២. ការដាក់គ្រឿងអេឡិចត្រូនិចនៅគ្រែគេងជាមួយអ្នក

យោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចមុនពេលចូលគេងអាចកាត់បន្ថយគុណភាពដំណេករបស់យើង។ ស្ថិតិមួយដែលធ្វើឡើងដោយមូលនិធិជាតិស្តីអំពីការគេងបានបង្ហាញថា មានប្រហែលជា ៨៩% នៃមនុស្សពេញវ័យ និង ៧៥%នៃកុមារ មានឧបករណ៍អេឡិចត្រូនិចយ៉ាងហោចណាស់មួយនៅក្នុងបន្ទប់គេងរបស់ពួកគេ។

មិនត្រឹមតែការប្រើឧបករណ៍គ្រឿងអេឡិចត្រូនិកមុនពេលចូលគេងធ្វើឱ្យប៉ះពាល់ដល់គុណភាពនៃការគេងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បណ្តាលឱ្យយើងឡើងទម្ងន់ និងធ្វើឱ្យយើងអស់កម្លាំងនៅពេលថ្ងៃផងដែរ។ ជាងនេះទៅទៀតនោះ វាក៏ជះឥទ្ធិពលដល់កំរិតផលិតភាពសមត្ថភាពរៀននិងកំរិតស្ត្រេសរបស់យើងផងដែរ។ ការបំបែកខ្លួនអ្នកចេញពីឧបករណ៍អេឡិចត្រូនិកយ៉ាងហោចណាស់មួយម៉ោងមុនពេលចូលគេងអាចជួយបង្កើនគុណភាពដំណេករបស់អ្នក និងថែរក្សាសុខភាពរបស់អ្នកបានយ៉ាងប្រសើរ។

៣. ការលាងដៃជាមួយនឹងទឹកក្តៅ

ការសិក្សាផ្សេងទៀតបានបញ្ជាក់ថាទឹកក្តៅ និងត្រជាក់មានប្រសិទ្ធភាពដូចគ្នាក្នុងការសម្លាប់មេរោគ និងកម្ចាត់បាក់តេរីចេញពីដៃរបស់យើង។ យោងតាមការសិក្សាទាំងនេះមិនថាវាមានសីតុណ្ហភាព ៣៨ អង្សាសេ ឬ ១៦ អង្សាសេនោះទេ សីតុណ្ហាភាពទឹកមិនបានដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយបាក់តេរីទេ។ លើសពីនេះទៅទៀតវាត្រូវបានបង្ហាញថាទឹកត្រជាក់ពិតជាមានសុខភាពល្អសម្រាប់ដៃរបស់យើងជាងទឹកក្តៅ។

មនុស្សមួយចំនួនយល់ឃើញថាទឹកក្តៅអាចសម្លាប់បាក់តេរីបានល្អ តែនោះគឺជាការយល់ឃើញខុសទៅវិញនោះទេ។ ទឹកក្តៅមិនអាចសម្លាប់បាក់តេរីបានទេ។ ការលាងដៃរបស់អ្នកជាមួយទឹកក្តៅមិនមែនជាជំរើសល្អទេ ការប្រើទឹកត្រជាក់គឺជាជំរើសល្អជាង។ ហេតុអ្វី? ដោយសារតែការលាងដៃរបស់អ្នកជាមួយទឹកក្តៅនឹងធ្វើឱ្យស្បែករបស់អ្នកទន់ធ្វើឱ្យដៃរបស់អ្នកងាយប្រឈមនឹងមេរោគ។

៤. ការផឹកទឹកចេញពីដបប្លាស្ទិច

មិនមែនរាល់វត្ថុធាតុដើមទាំងអស់សុទ្ធតែមានសុវត្ថិភាពនោះឡើយ។ ដបប្លាស្ទិចបង្កការគំរាមកំហែងពីសារធាតុគីមីដែលពួកវាបានបញ្ចេញនៅពេលប៉ះនឹងសីតុណ្ហភាពខ្ពស់។

ឧទាហរណ៍ប្រសិនបើអ្នកទុកដបនៅក្នុងកន្លែងក្តៅ នោះស្រទាប់ផ្លាស្ទិចនឹងបញ្ចេញជាតិគីមីពុល ដែលអាចបំពុលទឹកដែលអ្នកកំពុងផឹក។ សារធាតុគីមីនេះអាចបង្កើនហានិភ័យនៃជំងឺជាច្រើន ជាពិសេសគឺជំងឺមហារីកសុដន់។

៥. ការញ៉ាំអាហារលឿនពេក

ការសិក្សាជាច្រើនបានបង្ហាញថាការញ៉ាំ ឬទំពារអាហារលឿនពេកអាចនាំឱ្យមានបញ្ហាសុខភាពជាច្រើន។ ការញ៉ាំលឿនអាចបណ្តាលឱ្យឡើងទម្ងន់ក្នុងអត្រាមួយយ៉ាងលឿន ហើយថែមទាំងអាចបង្កើនហានិភ័យនៃជំងឺបេះដូងទឹកនោមផ្អែម និងដាច់សរសៃឈាមខួរក្បាលទៀតផង។

អ្នកបរិភោបអាហារលឿនពេកអាចបណ្តាលអោយមានការបរិភោបនូវបរិមាណអាហារលើស។ វាត្រូវការពេលប្រហែល២០ នាទីពីពេលដែលអ្នកចាប់ផ្តើមញ៉ាំអាហារ ដើម្បីអោយខួរក្បាលរបស់អ្នកបញ្ជូនសញ្ញាថាអ្នកបានឆ្អែតហើយ។ ដូច្នេះនៅពេលដែលអ្នកញ៉ាំលឿនពេក ក្រពះរបស់អ្នកបានឆ្អែតហើយ ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេ ព្រោះខួរក្បាលរបស់អ្នកមិនមានពេលគ្រប់គ្រាន់ក្នុងការប្រតិកម្ម និងទទួលស្គាល់ថាអ្នកបានឆ្អែត។

៦. ដុសធ្មេញភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច

មនុស្សមួយចំនួនមានទម្លាប់ដុសធ្មេញភ្លាមៗបន្ទាប់ពីបរិភោគអាហាររួច តែបើយោងទៅតាមការសិក្សាជាច្រើន អ្នកគួរតែដុសធ្មេញយ៉ាងហោចណាស់ ៣០ នាទីបន្ទាប់ពីអ្នកញ៉ាំអាហាររួច។ ធ្មេញរបស់យើងត្រូវបានការពារដោយអេណាលែន ហើយអាស៊ីតដែលបង្កើតឡើងដោយចំណីអាហារផ្សេងៗអាចធ្វើឱ្យបាត់បង់នូវរបាំងការពារនេះ មានន័យថាធ្មេញរបស់យើងស្ថិតក្នុងស្ថានភាពខ្សោយបំផុតបន្ទាប់ពីបរិភោគភ្លាមៗ។

មាត់របស់យើងមានមធ្យោបាយធ្វើឱ្យមានតុល្យភាពកម្រិតអាស៊ីដខ្ពស់ដោយមានជំនួយពីទឹកមាត់របស់យើង ប៉ុន្តែវាត្រូវការពេលវេលា។ ដូច្នេះការដុសធ្មេញរបស់អ្នកភ្លាមៗបន្ទាប់ពីបរិភោគមានន័យថាអ្នកកំពុងវាយប្រហារធ្មេញរបស់អ្នក ទោះបីជាអ្នកប្រើច្រាសដុសធ្មេញទន់ក៏ដោយ។ យកល្អគួរតែអោយទឹកមាត់ជាអ្នកធ្វើការ និងរក្សាកំរិតអាស៊ីដខ្ពស់មុនពេលដុសធ្មេញ។ ជម្រើសល្អប្រសើរជាងនេះ គឺលាងសំអាតមាត់របស់អ្នកជាមួយទឹកឬទំពារស្ករកៅស៊ូ ហើយប្រហែល ៣០ក្រោយចាំដុសធ្មេញទើបជាការប្រសើរ។

៧. សម្អាតត្រចៀករបស់អ្នកដោយប្រើសំឡី

ការសម្អាតត្រចៀករបស់អ្នកដោយប្រើសំឡីធ្វើឱ្យមានផលអាក្រក់ច្រើនជាងផលល្អ។ យោងតាមការសិក្សាមួយបានបង្ហាញថា ការសម្អាតត្រចៀករបស់អ្នកដោយប្រើសំឡី អាចបណ្តេញអោយរលាកដល់ត្រចៀករបស់អ្នក ហើយវាក៏អាចបណ្តាលឱ្យមានការឆ្លងមេរោគជាច្រើនផងដែរ។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកមានអារម្មណ៍ថាត្រូវការសម្អាតត្រចៀករបស់អ្នក ការលាងសំអាតពួកវាជាមួយកន្សែងគឺគ្រប់គ្រាន់ហើយ។

៨. ការប្រើប្រាស់ម៉ាស៊ីនសម្ងួតដៃ

ម៉ាស៊ីនសម្ងួតដៃអាចជាដំណោះស្រាយដែលមិនប៉ះពាល់ដល់បរិស្ថានជាងកន្សែង ឬក្រដាស ប៉ុន្តែវាពិតជាមិនល្អសម្រាប់យើងនោះទេ។ ការសិក្សាមួយបានបង្ហាញថាម៉ាស៊ីនសម្ងួតដៃនៅក្នុងបន្ទប់ទឹកសាធារណៈបង្ករអោយមានមេរោគដល់ដៃរបស់អ្នក។ ដំណើរការរបស់ម៉ាស៊ីនសម្ងួតដៃប្រើដោយផ្លុំខ្យល់ជាធម្មតាងាយនឹងផ្ទេរបាក់តេរីនៅក្នុងខ្យល់នៃបន្ទប់ទឹកខ្លាំងណាស់។

លទ្ធផលនៃការសិក្សានេះបានបង្ហាញថាបាក់តេរីជាច្រើនប្រភេទអាចត្រូវបានផ្ទេរទៅក្នុងដៃរបស់អ្នក។ អ្វីដែលល្អបំផុតគឺត្រូវចៀសវាងការប្រើម៉ាស៊ីនសម្ងួតដៃ អ្នកអាចសម្ងួតដៃ របស់អ្នកដោយប្រើកន្សែង ឬក្រដាស។

៩. ការផឹកទឹកផ្លែឈើច្រើនពេក

វាជាការពិតណាស់ដែលត្រូវបានគេស្គាល់ថាទឹកក្រូចសម្បូរវីតាមីន C វីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ។ ការផឹកទឹកក្រូចត្រូវបានគេចាត់ទុកថាជាទម្លាប់ល្អសម្រាប់សុខភាព។ ទោះជាយ៉ាងណាក៏ដោយការផឹកវាច្រើនពេកអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់យើង ព្រោះវាអាចបណ្តាលឱ្យពុកធ្មេញ ទឹកនោមផ្អែមប្រភេទ ២ និងភាពធាត់។

មូលហេតុដែលការផឹកទឹកក្រូចច្រើនពេកបង្កគ្រោះថ្នាក់ដល់យើងគឺដោយសារតែវាមានជាតិហ្វ្រូស្យូសខ្ពស់។

១០. ការបរិភោបប្រៃពេក

អំបិលអាចធ្វើឱ្យម្ហូបរបស់យើងមានរសជាតិឆ្ងាញ់ជាងមុន ដោយការបន្ថែមវាអោយមានរសជាតិតាមអ្វីដែលយើងចង់បាន ប៉ុន្តែវាមិនល្អសម្រាប់សុខភាពរបស់យើងនោះទេ។ ការបរិមាណប្រៃមានឥទ្ធិពលផ្ទាល់ទៅលើសុខភាពរបស់យើង ហើយវាអាចបណ្តាលអោយយើងជួបប្រទះនូវជំងឺ ដូចជា ជំងឺលើសឈាម ជំងឺបេះដូង និងជំងឺមហារីកក្រពះជាដើម។

អំបិលមានសារសំខាន់សម្រាប់រក្សាជាតិទឹក ដែលជាហេតុធ្វើអោយយើងមានជាតិទឹកខ្ពស់ក្នុងសម្ពាធឈាមរបស់យើង។ នៅទីបំផុតយើងអាចមានជំងឺលើសឈាម សម្ពាធឈាមឡើងខ្ពស់ក្នុងបេះដូង និងតម្រងនោមរបស់អ្នកមានការឈឺចាប់។

១១. ការគេងច្រើនពេក

ការគេងគឺជាពេលវេលាមួយដែលរាងកាយជួសជុលកោសិការដែលបាត់បង។ អ្នកនឹងគិតខុសថាការគេងច្រើនធ្វើអោយយើងមានសុខភាពល្អ។ ប៉ុន្តេប្រសិនបើយើងគេងច្រើនពេកអាចនាំមកនូវគ្រោះថ្នាក់ដល់សុខភាពមួយចំនួន។

រយៈពេលនៃការគេងអោយបានត្រឹមត្រូវគឺប្រែប្រួលទៅតាមវ័យរបស់មនុស្សប៉ុន្តែគោលការណ៍ទូទៅនៃការគេងល្អគឺនៅចន្លោះពី ៧-៩ ម៉ោង។ ការគេងច្រើនពេកជាទៀងទាត់ត្រូវបានផ្សារភ្ជាប់ទៅនឹងអត្រាខ្ពស់នៃការស្លាប់ ជំងឺធ្លាក់ទឹកចិត្ត ជំងឺបេះដូង ភាពធាត់ និងការថយចុះមុខងារខួរក្បាល។

១២. ការអង្គុយពេញមួយថ្ងៃ

នៅពេលមនុស្សធ្វើការ សិក្សា ឬការងារសង្គមមួយចំនួនពួកគេតែងតែធ្វើសកម្មភាពទាំងនោះនៅក្នុងទីតាំងអង្គុយ។ ហើយការអង្គុយច្រើនពេកនាំមកនូវបញ្ហាសុខភាពមួយចំនួនដែលយើងមិនគួរព្រងើយកន្តើយឡើយ។ ការអង្គុយមិនទាក់ទងនឹងការចំណាយថាមពលច្រើននោះទេ មានន័យថាអ្នកមិនបានបញ្ចេញកាឡូរីទេខណៈពេលដែលអ្នកកំពុងអង្គុយ។

ការអង្គុយច្រើនពេកគឺជាប់ទាក់ទងនឹងបញ្ហាសុខភាពដូចជាការស្លាប់មុនអាយុ ជំងឺទឹកនោមផ្អែមប្រភេទ២ ជំងឺបេះដូង និងភាពធាត់។ ប្រសិនបើការងាររបស់អ្នកទាក់ទងនឹងការអង្គុយ សូមព្យាយាមក្រោកឈរក្នុងរយៈពេល ៣០នាទីម្តង ឬក៏ដើរក្នុងរយៈពេលខ្លីណាមួយដើម្បីកាត់បន្ថយពីផលប៉ះពាល់អវិជ្ជមាននៃការអង្គុយច្រើនពេក។

តើទម្លាប់មួយណាដែលមាននៅក្នុងបញ្ជីសកម្មភាពប្រចាំថ្ងៃរបស់អ្នក? តើអ្នកដឹងពីទម្លាប់ដែលធ្វើអោយមានគ្រោះថ្នាក់ផ្សេងទៀតដែរ​ ឬទេ? ចែករំលែកគំនិតរបស់អ្នកជាមួយយើង ក្នុងផ្នែកមតិយោបល់ខាងក្រោម។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side