ក្រុមហ៊ុន ទ្រូម៉ាន់នី ចែកអំណោយ​ដល់​ជនរងគ្រោះទឹកជំនន់នៅ ខេត្ត​បន្ទាយមានជ័យ

ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ធំបផុតមួយនៅកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​ បានចែកអំណោយ​ដល់​ជន​រង​​​​​​​​​​​​​​​​​​​​​​​ គ្រោះ​​​​​​​​​​​​​​​​​​​​​​​ ដោយសារ​ទឹកជំនន់​ក្នុង​ខេត្ត​បន្ទាយមានជ័យ​​​​​​​​​​​​​​​​​​​​​​​ ​ដែលជា​ផ្នែកមួយនៃវិភាគទាន​​​​​​​​​​​​​​​​​​​​​​​ និង​ការ​បរិច្ចាគ​​​​​​​​​​​​​​​​​​​​​​​ ​ជារួម​​​​​​​​​​​​​​​​​​​​​​​​ ផ្ដោតលើ​ការ​ជួយ​ដល់​តំបន់ដែលរងគ្រោះធ្ងន់ធ្ងរ​បំផុត​​ទូទាំង​ប្រទេស​​​​​​​​​​​​​​​​​​​​​​​ ដោយសារ​ទឹកជំនន់។​​​​​​​​​​​​​​​​​​​​​​​ ​

Q_T_2324

បុគ្គលិក​ចំនួន​​​​​​​​​​​​​​​​​​​​​​​ ប្រមាណជាង​​​​​​​​​​​​​​​​​​​​​​​ ១០​​​​​​​​​​​​​​​​​​​​​​​ នាក់​​​​​​​​​​​​​​​​​​​​​​​​​ របស់​ក្រុមហ៊ុនទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ បាន​បរិច្ចាគគ្រឿងឧបភោគបរិភោគ​​​​​​​​​​​​​​​​​​​​​​​ ដែលមាន​តម្លៃ​​​​​​​​​​​​​​​​​​​​​​​ រាប់សិបម៉ឺនដុល្លារ​​​​​​​​​​​​​​​​​​​​​​​ ដល់​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​​​​​​​​​​​​​​​​​​​​​​​​ ដែលកំពុង​រង​ផលប៉ះពាល់ដោយសារទឹកជំនន់​​​​​​​​​​​​​​​​​​​​​​​ ក្នុង​​ស្រុក​ថ្មពួក​​​​​​​​​​​​​​​​​​​​​​​ ខេត្ត​បន្ទាយមានជ័យ។​​​​​​​​​​​​​​​​​​​​​​​ អំណោយទាំងអស់នោះរួមមាន​​​​​​​​​​​​​​​​​​​​​​​ អង្ករ​​​​​​​​​​​​​​​​​​​​​​​ សៀង​​​​​​​​​​​​​​​​​​​​​​​ ទឹកសុទ្ធ​​​​​​​​​​​​​​​​​​​​​​​ ទឹកស៊ីអ៊ីវ​​​​​​​​​​​​​​​​​​​​​​​ មី​​​​​​​​​​​​​​​​​​​​​​​ និង​ត្រី​ខ​​​​​​​​​​​​​​​​​​​​​​​​ កំប៉ុងជាដើម។

អំឡុងពិធីប្រគល់អំណោយជូនអាជ្ញាធរមូលដ្ឋាន​​​​​​​​​​​​​​​​​​​​​​​ ស្រុកថ្មពួក ​​​​​​​​​​​​​​​​​​​​​​​ លោក​​​​​​​​​​​​​​​​​​​​​​​ ​សុវ៉ាត​​​​​​​​​​​​​​​​​​​​​​​ ដារីយេវិច​​​​​​​​​​​​​​​​​​​​​​​​​ ដែលជា​នាយកគ្រប់គ្រង​ផ្នែក​លក់​​​​​​​​​​​​​​​​​​​​​​​ របស់ក្រុមហ៊ុនទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ មានប្រសាសន៍ថា៖​​​​​​​​​​​​​​​​​​​​​​​ “ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​​ មានមោទនភាព​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការ​ជួយ​ដល់​ជន​​​​​​​​​​​​​​​​​​​​​​​ រួមជាតិកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ គ្រប់ពេលដែលពួកគាត់ត្រូវការ​ពួកយើង​​​​​​​​​​​​​​​​​​​​​​​ មិនថានៅ​ទីកន្លែង​ណានោះទេ។​​​​​​​​​​​​​​​​​​​​​​​ ក្នុងពេលវេលា​​​​​​​​​​​​​​​​​​​​​​​​ ដ៏លំបាកបែបនេះ​​​​​​​​​​​​​​​​​​​​​​​ យើង​មានបំណង​បញ្ជាក់​ឲ្យ​អ្នកដែលទទួលរងផលប៉ះពាល់​បានឃើញ​​​​​​​​​​​​​​​​​​​​​​​ ថាយើង​តែងតែ​​​​​​​​​​​​​​​​​​​​​​​ ជួយគាំទ្រ​ដល់ពួកគាត់ជានិច្ច​​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះហើយទើបបានជាយើង​​​​​​​​​​​​​​​​​​​​​​​ រៀបចំកម្មវិធីនាថ្ងៃនេះ”។

Q_T_2289

ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​​​​​​​​​​​​​​​​​​​​​​​​ ដែលត្រូវបានជម្លៀសពីលំនៅដ្ឋាន​​ដោយសារ​ទឹកជំនន់​​​​​​​​​​​​​​​​​​​​​​​ បានចូលរួម​​ក្នុងការ​​​​​​​​​​​​​​​​​​​​​​​​ ប្រគល់អំណោយនេះ។

លោក​​​​​​​​​​​​​​​​​​​​​​​ យេវិច​​​​​​​​​​​​​​​​​​​​​​​ បានបន្ថែមថា៖​​​​​​​​​​​​​​​​​​​​​​​ “បើទោះបីជា​ក្រុមការងារ​របស់យើងមានវត្តមាន​​តិច​តួចនៅថ្ងៃនេះ​ក្ដី​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែ​បុគ្គលិក​​​​​​​​​​​​​​​​​​​​​​​ និងភ្នាក់ងារ​របស់យើង​រាប់​ពាន់នាក់បានផ្ដាំផ្ញើនូវក្ដីបារម្ភ​​​​​​​​​​​​​​​​​​​​​​​ និង​ការបួងសួង​​​​​​​​​​​​​​​​​​​​​​​ ជូនពរ​សព្វសាធុការ​ដល់ជនរងគ្រោះទាំងអស់​​​​​​​​​​​​​​​​​​​​​​​ ។​​​​​​​​​​​​​​​​​​​​​​​ ទាំងអស់នេះគឺជា​អំណោយ​​ពីសំណាក់​បុគ្គលិក​​​​​​​​​​​​​​​​​​​​​​​ និងភ្នាក់ងារ​របស់ទ្រូម៉ាន់នីទាំងអស់។ ​​​​​​​​​​​​​​​​​​​​​​​ យើង​សង្ឃឹមថា​​​​​​​​​​​​​​​​​​​​​​​ អំណោយទាំងនេះ​នឹង​បាន​រួមចំណែក​ខ្លះៗ​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលដែលលោក​អ្នកកំពុង​ប្រឈម​នឹង​ការ​លំបាក​​​​​​​​​​​​​​​​​​​​​​​ ដោយសារ​ទឹកជំនន់ដ៏ធ្ងន់ធ្ងរ​នាពេលនេះ។

Q_T_2281


ជំនួយ​របស់​​ក្រុមហ៊ុនទ្រូម៉ាន់នីដល់ក្រុមគ្រួសារ​​រងគ្រោះ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យនេះ​​​​​​​​​​​​​​​​​​​​​​​ គឺជា​ចំណែក​​​​​​​​​​​​​​​​​​​​​​​ មួយនៃ​ជំនួយរបស់ខ្លួន​​​​​​​​​​​​​​​​​​​​​​​ ដែលក្រុមហ៊ុន​កំពុង​ផ្ដល់ជូនជា​បន្តបន្ទាប់​នៅប៉ុន្មានថ្ងៃខាង​មុខទៀត។

លោកស្រី​​​​​​​​​​​​​​​​​​​​​​​ ឃួន​​​​​​​​​​​​​​​​​​​​​​​ ហ្វ្រង់ដារា​​​​​​​​​​​​​​​​​​​​​​​ អគ្គនាយិកា​គ្រប់គ្រង​ផ្នែកយុទ្ធសាស្ត្រ​​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុនទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ កម្ពុជា​​​​​​​​​​​​​​​​​​​​​​​ មាន​ប្រសាសន៍​​​​​​​​​​​​​​​​​​​​​​​ ថា៖​​​​​​​​​​​​​​​​​​​​​​​ “ក្រុមហ៊ុនយើង​ខ្ញុំ​សូមចែក​រំលែក​នូវ​ទុក្ខ​លំបាក​​របស់​ប្រជាពលរដ្ឋ​រួមជាតិ​កម្ពុជា​​​​​​​​​​​​​​​​​​​​​​​​ ក្នុងគ្រា​លំ​​​​​​​​​​​​​​​​​​​​​​​ បាក​​​​​​​​​​​​​​​​​​​​​​​ ​បែបនេះ​​​​​​​​​​​​​​​​​​​​​​​ ដូច្នេះហើយ​​​​​​​​​​​​​​​​​​​​​​​ ទើប​យើង​ប្រឹង​ប្រែង​ឲ្យ​អស់ពីលទ្ធភាពដើម្បីជួយ​​ដល់ប្រជាពលរដ្ឋ​ដែលស្ថិត​នៅ​​​​​​​​​​​​​​​​​​​​​​​​​ ក្នុង​តំបន់ដែលរងគ្រោះ​ខ្លាំងជាងគេបំផុត”។

ចាប់តាំងពីក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ បានផ្ដើមប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ ក្នុងឆ្នាំ២០១៦មក​​​​​​​​​​​​​​​​​​​​​​​ ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​  ​​​​​​​​​​​​​​​​​​​​​​​ បាន​​​​​​​​​​​​​​​​​​​​​​​ បង្កើតបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ​នៅ​កម្ពុជា។​​​​​​​​​​​​​​​​​​​​​​​ ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ បានឲ្យដឹង​​​​​​​​​​​​​​​​​​​​​​​ ថា​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុនមានបណ្ដាញភ្នាក់ងារជាង​​​​​​​​​​​​​​​​​​​​​​​ ​១​​​​​​​​​​​​​​​​​​​​​​​ ម៉ឺន​​​​​​​​​​​​​​​​​​​​​​​ នាក់​​​​​​​​​​​​​​​​​​​​​​​ រង់ចាំផ្ដល់សេវាកម្មទាក់ទងនឹងហិរញ្ញវត្ថុ​​​​​​​​​​​​​​​​​​​​​​​ នៅគ្រប់​​​​​​​​​​​​​​​​​​​​​​​ ទីកន្លែងទាំង​អស់នៅកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ ដែលមិនទាន់មាន​​​​​​​​​​​​​​​​​​​​​​​ សេវាធនាគារនៅឡើយ។

Q_T_2241

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ មានភ្នាក់ងារសរុបចំនួនជាង​​​​​​​​​​​​​​​​​​​​​​​ ៦ម៉ឺន​​​​​​​​​​​​​​​​​​​​​​​ ៥ពាន់​​​​​​​​​​​​​​​​​​​​​​​ ភ្នាក់ងារ​​​​​​​​​​​​​​​​​​​​​​​ ដែលកំពុងបម្រើសេវាកម្មជូនដល់អតិថិជនចំនួន​​​​​​​​​​​​​​​​​​​​​​​ ៤០​​​​​​​​​​​​​​​​​​​​​​​ លាន​​​​​​​​​​​​​​​​​​​​​​​ នាក់​​​​​​​​​​​​​​​​​​​​​​​ នៅក្នុង​​​​​​​​​​​​​​​​​​​​​​​ ប្រទេសកម្ពុជា​​​​​​​​​​​​​​​​​​​​​​​ ថៃ​​​​​​​​​​​​​​​​​​​​​​​ មីយ៉ាន់ម៉ា​​​​​​​​​​​​​​​​​​​​​​​ ឥណ្ឌូនេស៊ី​​​​​​​​​​​​​​​​​​​​​​​ ហ្វីលីពីន​​​​​​​​​​​​​​​​​​​​​​​ និងវៀតណាម។​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុនក៏មានការគាំទ្រផ្នែកបច្ចេកទេស​​​​​​​​​​​​​​​​​​​​​​​ ពីក្រុមហ៊ុន Ant​​​​​​​​​​​​​​​​​​​​​​​ Financial ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាលីបាបាផងដែរសម្រាប់ជួយផ្គត់ផ្គង់នូវសេវាកម្មនិងបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗដ៏មានសុវត្ថិភាពខ្ពស់។

នាពេលបច្ចុប្បន្ន​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា​​​​​​​​​​​​​​​​​​​​​​​ សេវាផ្ទេរប្រាក់​​​​​​​​​​​​​​​​​​​​​​​ ក្នុងស្រុក​​​​​​​​​​​​​​​​​​​​​​​ ទូទាត់វិក្កយបត្រ​​​​​​​​​​​​​​​​​​​​​​​ បញ្ចូលលុយទូរស័ព្ទ​​​​​​​​​​​​​​​​​​​​​​​ បង់ប្រាក់កម្ចី​​​​​​​​​​​​​​​​​​​​​​​ និង​​​​​​​​​​​​​​​​​​​​​​​ បើកប្រាក់ខែ​​​​​​​​​​​​​​​​​​​​​​​ តាមទូរស័ព្ទស្មាតហ្វូន​​​​​​​​​​​​​​​​​​​​​​​ និងតាមភ្នាក់ងារ។​​​​​​​​​​​​​​​​​​​​​​​ ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ ស្ថិតក្រោមការគ្រប់គ្រងរបស់​​​​​​​​​​​​​​​​​​​​​​​ ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ Ascend​​​​​​​​​​​​​​​​​​​​​​​ Money​​​​​​​​​​​​​​​​​​​​​​​ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ Charoen​​​​​​​​​​​​​​​​​​​​​​​ Pokphand​​​​​​​​​​​​​​​​​​​​​​​ Group​​​​​​​​​​​​​​​​​​​​​​​ (CP)​​​​​​​​​​​​​​​​​​​​​​​ និងជាដៃគូសហការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ​​​​​​​​​​​​​​​​​​​​​​​ Ant​​​​​​​​​​​​​​​​​​​​​​​ Financial​​​​​​​​​​​​​​​​​​​​​​​ របស់​​​​​​​​​​​​​​​​​​​​​​​ អាលីបាបា។

អំពីក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ​​​​​​​​​​​​​​​​​​​​​​​ និងជាផ្នែកមួយនៃក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ Ascend​​​​​​​​​​​​​​​​​​​​​​​ Money​​​​​​​​​​​​​​​​​​​​​​​ ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ Charoen​​​​​​​​​​​​​​​​​​​​​​​ Pokphand​​​​​​​​​​​​​​​​​​​​​​​ Group​​​​​​​​​​​​​​​​​​​​​​​ (CP​​​​​​​​​​​​​​​​​​​​​​​ Group)​​​​​​​​​​​​​​​​​​​​​​​ និងក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​ Ant​​​​​​​​​​​​​​​​​​​​​​​ Financial​​​​​​​​​​​​​​​​​​​​​​​​ (Alibaba)​​​​​​​​​​​​​​​​​​​​​​​ ដែលជាក្រុមហ៊ុនពីរធំជាងគេបំផុតនៅតំបន់អាស៊ី។ 

TrueMoney​​​​​​​​​​​​​​​​​​​​​​​ Group​​​​​​​​​​​​​​​​​​​​​​​ គឺជាកម្មវិធីហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីនាពេលបច្ចុប្បន្ន។ទ្រូម៉ាន់នីបានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី១ប្រទេសទៅជា៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។បច្ចុប្បន្នទ្រូម៉ាន់នីបាននិងកំពុងធ្វើប្រតិបត្តិការយ៉ាងរឹងមាំនៅក្នុងប្រទេសថៃកម្ពុជាមីយ៉ាន់ម៉ាឥណ្ឌូនេស៊ីវៀតណាមនិងហ្វីលីពីន។

បច្ចុប្បន្ន​​​​​​​​​​​​​​​​​​​​​​​ ទ្រូម៉ាន់នី​​​​​​​​​​​​​​​​​​​​​​​ មានបណ្ដាញភ្នាក់ងារធំជាងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍​​​​​​​​​​​​​​​​​​​​​​​ ពោលគឺយ៉ាងហោច​​​​​​​​​​​​​​​​​​​​​​​ ៧​​​​​​​​​​​​​​​​​​​​​​​ ម៉ឺន​​​​​​​​​​​​​​​​​​​​​​​ ភ្នាក់ងារ​​​​​​​​​​​​​​​​​​​​​​​ និង​​​​​​​​​​​​​​​​​​​​​​​ មានបរិមាណទូទាត់ប្រាក់ច្រើនជាងគេបង្អស់​​​​​​​​​​​​​​​​​​​​​​​ ពោលគឺចំនួន​​​​​​​​​​​​​​​​​​​​​​​ ៨​​​​​​​​​​​​​​​​​​​​​​​ ពាន់លានដុល្លាអាមេរិក​​​​​​​​​​​​​​​​​​​​​​​ ក្នុងឆ្នាំ២០១៩។​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ​​​​​​​​​​​​​​​​​​​​​​​ កម្មវិធីទូទាត់ប្រាក់តាមទូរស័ព្ទ​​​​​​​​​​​​​​​​​​​​​​​ TrueMoney​​​​​​​​​​​​​​​​​​​​​​​ Wallet ​​​​​​​​​​​​​​​​​​​​​​​ ឈរនៅលំដាប់ទី១​​​​​​​​​​​​​​​​​​​​​​​ នៃកម្មវិធី​​​​​​​​​​​​​​​​​​​​​​​ E-wallet​​​​​​​​​​​​​​​​​​​​​​​ ទាំងអស់ក្នុងប្រទេសថៃ។

 ​​​​​​​​​​​​​​​​​​​​​​​