តោះ! មកស្គាល់របស់របរប្រើប្រាស់សាមញ្ញៗ ដែលមានតម្លៃកប់ពពក ឃើញហើយហួសចិត្ត

សព្វថ្ងៃនេះទីផ្សារកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ហើយក្រុមហ៊ុនធ្វើអ្វីៗដែលពួកគេអាចធ្វើបានដើម្បីផ្គាប់ចិត្តអតិថិជនរបស់ពួកគេ។ ឧទាហរណ៍: ពួកគេផលិតរបស់បរសាមញ្ញៗដែលមានតម្លៃថ្លៃៗសម្រាប់មហាសេដ្ឋីប៉ុន្តែមានភាពប្រណីត - និងតម្លៃក៏មិនធម្មតាផងដែរ។

យោងតាមគេហទំព័រ Bright Side បានប្រមូលធ្វើជាបញ្ជីសម្រាប់ផលិតផលថ្លៃៗទាំងនោះ ដែលត្រូវផលិតឡើងសម្រាប់អ្នកដែលមានលំដាប់ថវិការ។

ថ្នាំដុសធ្មេញដែលតម្លៃរហូតដល់ $99.99

15 Ordinary Things That Cost a Fortune

© theodent.myshopify

វាមិនមានអ្វីប្លែកខុសពីថ្នាំដុសធ្មេញដែលផ្សំឡើងពីជីអង្កាមផ្សេងទេ ប៉ុន្តែ THEODENT បានបង្កើតនូវថ្នាំដុសធ្មេញដែលមានសមាសធាតុដែលមានប៉ាតង់ពិសេសមួយដែលមានឈ្មោះថា "Rennou" បន្ទាប់ពីប្រើលើកដំបូងវាពង្រឹងនិងការពារធ្មេញពេញមួយថ្ងៃ។

កៅអីអង្គុយបន្ទោបង់តម្លៃ  $299.95

15 Ordinary Things That Cost a Fortune

© carbonfibergear

កៅអីបង្គន់ដែលផ្សំឡើងពីកាបូនធ្វើដោយដៃទាក់ទាញការយកចិត្តទុកដាក់។ ផលិតពីវត្ថុធាតុដើមធម្មជាតិ មានទម្ងន់ស្រាល និងទំហំមួយឈុតដែលត្រូវបានផលិតឡើងចំនួនមានកំណត់ បង្កើតឡើងដោយកាបោនហ្វាយប័រ (Carbon Fiber Gear) - តើអ្នកមិនចង់បានទេឬ?

កាសស្តាប់ត្រចៀកតម្លៃ $638

15 Ordinary Things That Cost a Fortune

© goldstriker

ពួកគេនិយាយថាតន្ត្រីស្តាប់ទៅកាន់តែពិរោះតាមរយៈកាស GOLDSTRIKER ព្រោះកាស់នេះបំពាក់ពេជ្រ ២៤ ការ៉ាត់ពិតប្រាកដនៅក្នុងត្រចៀករបស់អ្នក។

ស្រោមជើងរោមចៀមតម្លៃ $1,188

15 Ordinary Things That Cost a Fortune

© falke

ស្រោមជើងរោមចៀម FALKE ត្រូវបានដាក់លក់ដោយចំនួនមានកំណត់៖ មានតែ ១០ គូប៉ុណ្ណោះដែលដាក់លក់។ ពួកវាក៏ត្រូវបានផលិតឡើងជាមួយនឹងរោមចៀមវីកាណាដែលត្រូវបានគេចាត់ទុកថាកម្រនិងថ្លៃបំផុតនៅលើពិភពលោក។

អំពូលពពកតម្លៃ $3,360

15 Ordinary Things That Cost a Fortune

© kaufman-mercantile

អំពូលពពកនេះពិតជារចនាដោយ Kaufman Mercantile ដែលមិនត្រឹមតែបំភ្លឺបន្ទប់ប៉ុណ្ណោះទេថែមទាំងបង្កើតសម្លេងព្យុះផងដែរ: ព្រមជាមួយនឹងសម្លេងផ្លេកបន្ទោរ និងសំឡេងទឹកភ្លៀង។ អ្នកក៏អាចកំណត់ភាពភ្លឺនិងពណ៌នៃពពក។

កាំបិតដែលមានតម្លៃ $5,415

15 Ordinary Things That Cost a Fortune

© nesmuk-shop

កាំបិតធ្វើម្ហូបនេះផលិតដោយ Nesmuk មានតម្លៃណាស់។ វាត្រូវបានផលិតពីដែកថែបកាបូន កាំបិតភ្ជាប់មកជាមួយប្រអប់ដាក់កាំបិត ស្រោមកាំបិតផលិតពីស្បែក ប្រដាប់សំលៀងកាំបិត និងប្រេងពិេសសសម្រាប់កាំបិត។

ខ្មៅដៃដែលមានតម្លៃ $13,400

15 Ordinary Things That Cost a Fortune

© luxurylaunches

ក្រុមហ៊ុនអាឡឺម៉ង់ Faber-Castell បានដាក់បង្ហាញខ្មៅដៃដ៏សាមញ្ញមួយនៅថ្ងៃខួបកំណើតរបស់ក្រុមហ៊ុនខ្លួន។ ប៉ុន្តែរឿងសាមញ្ញតែមួយគត់នៅទីនេះគឺការនាំមុខ។ ខ្មៅដៃធ្វើពីឈើស៊ីដា ហើយគំរបរបស់វាផលិតពីមាសសព័ទ្ធជុំវិញដោយពេជ្រចំនួន ៣ គ្រាប់។

ក្តារហ្គេម Monopoly មានតម្លៃ $14,161

15 Ordinary Things That Cost a Fortune

© zontikgames


iPhone 7 តម្លៃ $25,850

15 Ordinary Things That Cost a Fortune

© stuarthughes

អ្នកលក់គ្រឿងអលង្ការម្នាក់មកពី Stuart Hughes បានបង្កើតគំរូស្មាតហ្វូនដែលមានតំលៃថ្លៃដោយដៃរបស់គាត់ផ្ទាល់។ តួររបស់វាធ្វើពីមាស ២៤ ការ៉ាត់។

 

ដងឡាមកោពុកមាត់មានតម្លៃ $100,000

15 Ordinary Things That Cost a Fortune

© zafirro

ដងឡាម Zafirro​ ចំណុចទាក់ទាញ​របស់វាគឺវាផលិតពីដែកនៅក្នុងសំណល់នៃអាចម៍ផ្កាយ ដែលរួមផ្សំជាមួយត្បូងកណ្តៀងពណ៌ស និងផ្លាទីន។

ក្រដាស់បង្គន់តម្លៃ $1,558,335

15 Ordinary Things That Cost a Fortune

© toiletpaper

នៅពេលក្រុមហ៊ុន Toilet Paper Man មានមាស ២៤ ការ៉ាត់ពួកគេបានសំរេចចិត្តធ្វើក្រដាសបង្គន់ចេញមាស។ តម្លៃរបស់វាថ្លៃដោយសារវត្ថុធាតុដើម។ ក្រុមហ៊ុនអូស្រ្តាលីត្រៀមខ្លួនលក់មួយដុំក្នុងតម្លៃជាង ១,៥ លានដុល្លារ។ ប៉ុន្តែអ្នកនឹងទទួលបានស្រាសំប៉ាញមួយដបដើម្បីអបអរការទិញដែលមានប្រយោជន៍នេះ។

ប៉ាន់តែតម្លៃ $3,000,000

15 Ordinary Things That Cost a Fortune

© chitracollection

បាត់តែដែលផលិតឡើងដោយ Chitra គឺជាប៉ាន់តែផលិតឡើងពីមាសហើយត្រូវបានតុបតែងដោយត្បូងពេជ្រចំនួន ១៥០០ គ្រាប់និងត្បូង ៥០០ គ្រាប់។

កាបូបដៃតម្លៃ $3,800,000

15 Ordinary Things That Cost a Fortune

© mouawad

Mouawad បានដាក់បង្ហាញដល់ពិភពលោកនូវកាបូបដៃធ្វើពីមាស ១៨ ការ៉ាត់ និងព័ទ្ធជុំវិញដោយពេជ្រចំនួន ៤.៥១៧ គ្រាប់។

ចិញ្ចៀនតម្លៃ $70,000,000

15 Ordinary Things That Cost a Fortune

© shawish

ចិញ្ចៀនមួយនេះមិនមែជាជញ្ជៀនមាសមានភ្ជាប់គ្រាប់ពេជ្រនោះទេប៉ុន្តែវាគឺជាចិញ្ចៀនដែលធ្វើឡើងពីពេជ្រ។ Shawish បានឈានជើងចូលពិភពនៃការធ្វើគ្រឿងអលង្ការហើយបានដាក់តាំងបង្ហាញជាមួយនឹងចិញ្ចៀនពិសេសមួយនេះ។

បង្គន់មាសតម្លៃ $2,500,000

15 Ordinary Things That Cost a Fortune

© igmur

បង្គន់មាសត្រូវបានគេពេញនិយមជាប្រវត្តិសាស្តទៅហើយសម្រាប់មហាសេដ្ឋី ប៉ុន្តែបង្គន់មួយនេះនៅហុងកុងដែលមានតម្លៃថ្លៃជាងគេបង្អស់។ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន​​ Hang Fung Gold Technology Group នៅឆ្នាំ ២០០១ វាជាបង្គន់ផលិតឡើងពីមាស ២៤ ការ៉ាត់មានតម្លៃ ២,៥ លានដុល្លារ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ Brightside