ពណ៌ដែលអ្នកជ្រើសរើសប្រើលើ FB Messager បង្ហាញច្បាស់ៗ ពី​អាថ៏កំបាំង​ក្នុងចិត្តរបស់អ្នក

សម្រាប់យុវ័យគ្រប់ៗគ្នាដែលបានជជែកលេងកម្សាន្តជាមួយមិត្តភ័ក្តិ​​​​​​​​​​​​​​​​​​​​​​​ ឬគូស្នេហ៍តាមឈែតពួកគេពេលខ្លះបានផ្លាស់ប្តូរពណ៌ឈែតទៅតាមចំណូលចិត្ត​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញការផ្លាស់ប្តូរពណ៌ដូចនេះសុទ្ធតែអាចបង្ហាញពីអាថ៌កំបាំង​​​​​​​​​​​​​​​​​​​​​​​ អារម្មណ៍​​​​​​​​​​​​​​​​​​​​​​​ និងចំណង់ចំណូលចិត្ត។​​​​​​​​​​​​​​​​​​​​​​​ ដោយសារតែអត្ថន័យនៃការជជែកកម្សាន្តតាមពណ៌នីមួយៗវាមានអត្ថន័យរបស់វា។​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើអ្នកចង់ដឹងថាពណ៌ទាំងអស់នេះមានអត្ថន័យយ៉ាងណានោះ​​​​​​​​​​​​​​​​​​​​​​​ សូមចូលទៅអានអត្ថន័យនៃពណ៌នីមួយៗដូចខាងក្រោមនេះ:

Untitled 1

១.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ខៀវ​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់មើលមកអ្នកជាមនុស្សខ្ជិលដែលមិនសូវខ្វល់អ្វីច្រើន​​​​​​​​​​​​​​​​​​​​​​​ (ខ្ជិលប្តូរពណ៌)

២.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ខៀវស្រាល​​​​​​​​​​​​​​​​​​​​​​​ =គាត់មើលមកអ្នកជាមនុស្សរីករាយសម្រាប់មនុស្សទូទៅ។

៣.​​​​​​​​​​​​​​​​​​​​​​​ ពណ៌បៃតង​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់មើលមកអ្នកជាមនុស្សដែលមានសុខភាពល្អ​​​​​​​​​​​​​​​​​​​​​​​ ឬជាមនុស្សមានរាងធាត់។

៤.​​​​​​​​​​​​​​​​​​​​​​​ ពណ៌លឿង​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់មើលមកអ្នកជាមនុស្សស៊ិចស៊ី​​​​​​​​​​​​​​​​​​​​​​​ ឆាប់ខឹង​​​​​​​​​​​​​​​​​​​​​​​ និងឆេវឆាវ។

៥.​​​​​​​​​​​​​​​​​​​​​​​ ពណ៌លឿងទុំ​​​​​​​​​​​​​​​​​​​​​​​ =គាត់មើលមកអ្នកជាមិត្តល្អពិតប្រាកដ។

៦.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ក្រហម​​​​​​​​​​​​​​​​​​​​​​​ =គាត់មើលទៅអ្នកជាមនុស្សដែលគាត់ចូលចិត្ត​​​​​​​​​​​​​​​​​​​​​​​ ហើយគាត់កំពុងលង់ស្នេហ៍នឹងអ្នក។

៧.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ផ្កាឈូក​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ អ្នកគឺជាមនុស្សដែលគាត់ស្រឡាញ់​​​​​​​​​​​​​​​​​​​​​​​ និងចាប់ទុកជាគូស្នេហ៍របស់គាត់។

៨.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ស្វាយ​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់ចាត់ទុកអ្នកជាដូចជាសមាជិកគ្រួសាររបស់គាត់។


៩.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ប្រផេះ​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ អ្នកជាមនុស្សដែលគាត់ចង់ជជែករឿងក្នុងចិត្ត​​​​​​​​​​​​​​​​​​​​​​​ រឿងអ្វីដែលមិនសប្បាយចិត្ត​​​​​​​​​​​​​​​​​​​​​​​ និងបញ្ហាគាត់តែងតែពិភាក្សាជាមួយអ្នក។

១០.​​​​​​​​​​​​​​​​​​​​​​​ ពណ៌បៃតងស្រាល​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ អ្នកគឺជាមនុស្សដែលតែងតែលើកទឹកចិត្តដល់គាត់។

១១.​​​​​​​​​​​​​​​​​​​​​​​ ពណ៌កាប់ស្តាំងខ្ចី​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់ចាត់ទុកអ្នកជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា។

១២.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ប្រផេះ​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់ចូលចិត្តផ្លាស់ប្តូរគំនិតល្អៗជាមួយអ្នក។

១៣.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ទឹកក្រូចស្រអាប់​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់មើលមកអ្នកជាមនុស្សសុភាពរាបសា​​​​​​​​​​​​​​​​​​​​​​​ ទន់ភ្លន់​​​​​​​​​​​​​​​​​​​​​​​ និងគួរឱ្យរាប់អាន។

១៤.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ផ្កាឈូកចាស់​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់មើលទៅអ្នកជាមនុស្សដែលមិនមានពេលទំនេរច្រើនដើម្បីជជែកគ្នា។

១៥.​​​​​​​​​​​​​​​​​​​​​​​ ពណ៌ស្វាយស្រាល​​​​​​​​​​​​​​​​​​​​​​​ =​​​​​​​​​​​​​​​​​​​​​​​ គាត់មើលទៅអ្នកជាមនុស្សម្នាក់ដែលធ្លាប់ស្គាល់គ្នាពីមុនមកជាយូរឆ្នាំមកហើយ។

អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដឹងពីអត្ថន័យនៃពណ៌ឈែតទាំងនេះ​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើអ្នកជាមនុស្សអៀនច្រើន​​​​​​​​​​​​​​​​​​​​​​​ អ្នកអាចប្រើវិធីផ្លាស់ប្តូរពណ៌ដើម្បីជជែកកម្សាន្តជាមួយមិត្តភ័ក្តិ​​​​​​​​​​​​​​​​​​​​​​​ និងមនុស្សជាទីស្រឡាញ់របស់អ្នក៕

ប្រែសម្រួល៖​​​​​​​​​​​​​​​​​​​​​​​ ក្នុងស្រុក

ប្រភព៖​​​​​​​​​​​​​​​​​​​​​​​​ gangbeauty