ជ្រើសរើសក្រាស់សិតសក់ ដែលអ្នកពេញចិត្ត នឹងបង្ហាញពីអារម្មណ៍ និងផ្លូវជីវិតរបស់អ្នក

សព្វថ្ងៃនេះយើងតែងតែស្វែងរកការសាកល្បងដែលបង្ហាញព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីបុគ្គលិកលក្ខណៈរបស់យើងដោយផ្អែកលើជម្រើសរបស់យើង។ ខណៈពេលដែលវាស្តាប់ទៅដូចជាចម្លែករាល់ជម្រើសដែលយើងធ្វើគឺមិនដឹងខ្លួនហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងចរិតលក្ខណៈរបស់យើង។

លើកនេះអ្នកត្រូវជ្រើសរើសក្រាស់សិតសក់ដែលអ្នកចង់ប្រើបំផុត។ អ្នកប្រហែលជាភ្ញាក់ផ្អើលចំពោះលទ្ធផលដែលអ្នកមិនធ្លាប់នឹកស្មានដល់ មិនតែប៉ុណ្ណោះវាក៏ជាការកម្សាន្តសម្រាប់អ្នកផងដែរ។

ដូច្នេះតើអ្នកជ្រើសរើសយកក្រាស់សិតសក់មួយណា?

The Brush You Will Choose To Use For Your Hair Will Reveal A Lot About Your Personality 1024x597

ក្រាស់សិតសក់ទី ១

អ្នកមានសណ្តានចិត្តពោរពេញដោយភាពកក់ក្តៅ និងជាមនុស្សមានភាពសាមញ្ញ នេះហើយជាអ្វីដែលធ្វើឱ្យអ្នកខុសពីស្ត្រីដទៃទៀត។ អ្នកខ្លះគិតថាអ្នកសាមញ្ញពេក ប៉ុន្តែនេះគ្រាន់តែជាចំណាប់អារម្មណ៍ដំបូងរបស់មនុស្សដែលទើបតែបានស្គាល់អ្នកតែប៉ុណ្ណោះ។ អ្នកតែងតែរីករាយនឹងខ្លួនឯង ហើយមិនដែលអនុញ្ញាតឱ្យខ្លួនឯងត្រូវគេប្រមាថឡើយ។

តាមពិតអ្នកមិនដែលតូចចិត្តទេ ព្រោះអ្នកជឿថាមានតែមនុស្សទន់ខ្សោយប៉ុណ្ណោះដែលមានអារម្មណ៍អវិជ្ជមានបែបនេះ។ អ្នកមិនដែលខ្ជះខ្ជាយពេលវេលាលើភាពអវិជ្ជមានឡើយ។ ផ្ទុយទៅវិញអ្នកព្យាយាមរីករាយគ្រប់ពេលនៃជីវិតរបស់អ្នក។

ក្រាស់សិតសក់ទី ២

តើអ្នកដឹងទេ អ្នកប្រៀបបីដូចជាស្រ្តីសួគ៌ា។ អ្នកជានារីរម្យទម ហើយសុភាពរាបសា។ និយាយដោយភាពផ្អែមល្ហែម ញញឹមទន់ភ្លន់ជានិច្ច ហើយមិនដែលកើតទុក្ខឡើយ។ អ្នកចូលចិត្តស្លៀកសំពត់ និងរ៉ូប។ អ្នកមិនដែលលាក់បាំងនូវគុណសម្បត្តិនៃភាពជាស្រ្តីរបស់អ្នកឡើយ ព្រោះថាវាធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានភាពប្រណីត និងឆើតឆាយជាងមុន។ អ្នកមិនដែលប្រាថ្នាចង់ក្លាយជាអ្នកដឹកនាំទេ។

ក្រាស់សិតសក់ទី ៣

អ្នកមិនមែនជាមនុស្សស្រីសាវ៉ានោះទេ។ អ្នកផ្លាស់ប្តូរគំនិតរបស់អ្នកបានលឿនបត់បែនតាមកាលៈទេសៈ។ វាមិនមែនជារឿងងាយស្រួលនោះទេសម្រាប់មនុស្សប្រុសដែលតាមសុំស្នេហ៍អ្នក។ ទោះយ៉ាងណាក៏ដោយអ្នកមិនចាំបាច់ព្រួយបារម្ភទេ។ ចំនុចនេះហើយដែលអ្នកបានជួបនឹងមនុស្សល្អបំផុតដែលសក្តិសមនឹងបេះដូងរបស់អ្នក។

ដូចគ្នានេះផងដែរអ្នកតែងតែមានចិត្តល្អហើយតែងតែជួយមនុស្សជុំវិញខ្លួន។ អ្នកផ្លាស់ប្តូរការងារញឹកញាប់ព្រោះអ្នកគិតថាវាបើកឱកាសថ្មីៗសម្រាប់អ្នកផ្លាស់ប្តូរបទពិសោធន៍។

ក្រាស់សិតសក់ទី ៤

អ្នកជាមនុស្សដាក់ខ្លួន និងមិនចេះអួតអាងឡើយ។ អ្នកតែងតែនិយាយការពិតមិនថាវាមានតំលៃយ៉ាងណាក៏ដោយ។ មនុស្សខ្លះមិនចូលចិត្តពាក្យពិត និយាយត្រង់ៗ និងភាពស្មោះត្រង់របស់អ្នកទេពីព្រោះពួកគេមិនចង់ដឹងការពិតអំពីខ្លួនឯង។ ទោះជាយ៉ាងណាក៏ដោយមនុស្សដែលស្រឡាញ់សេចក្តីពិតឱ្យតម្លៃលើយោបល់និងដំបូន្មានរបស់អ្នក។

អ្នកជាមនុស្សចូលចិត្តតែងខ្លួនស្អាត សមរម្យ។ អ្នកមិនចូលពាក់ស្បែកជើងកែងខ្ពស់ខ្លាំងពេកនទេ ទោះបីអ្នកត្រូវដើរលើកំរាលព្រំក្រហមក៏ដោយ។ អ្នកចង់ធ្វើតាមអ្នកណា អ្នកចង់បង្ហាញពីអ្វីគឺជាអ្នក។

ក្រាស់សិតសក់ទី ៥

ជាទូទៅអ្នកសប្បាយចិត្តនឹងអ្វីដែលអ្នកមាននៅក្នុងជីវិតរបស់អ្នក។ គ្មានការសង្ស័យទេថាអ្នកជាមនុស្សធម្មតា។ អ្នកមិនដែលរក្សាទុករបស់ដែលអ្នកមិនត្រូវការ។ នៅពេលនិយាយអំពីការសម្លៀកបំពាក់អ្នកតែងតែជ្រើសរើសយកមួយណាដែលងាយស្រួលនិងងាយៗសម្រាប់អ្នក។

អ្នកមិនដែលខ្ជះខ្ជាយលុយលើរបស់ដែលមិនចាំបាច់។ ផ្ទុយទៅវិញអ្នកប្រើប្រាស់លុយទៅលើការអប់រំ ការធ្វើដំណើរកម្សាន្ត និងសុខភាព។ អ្នកមិនសូវមានមិត្តភក្តិច្រើនទេ។ អ្នកជ្រើសរើសដៃគូជីវិតរបស់អ្នកដោយយកចិត្តទុកដាក់ ហើយអ្នកមិនចង់រៀបការនៅវ័យក្មេងពេកទេ។ នេះជាមូលហេតុដែលអ្នកនឹងរៀបការប្រកបដោយសុភមង្គល។

ក្រាស់សិតសក់ទី ៦

ភាពម៉ឺងម៉ាត់គឺជាគុណភាពចម្បងរបស់អ្នក។ អ្នកជាមនុស្សហ្មត់ចត់ ទាំងទម្លាប់ និងក្តីសុបិនរបស់អ្នក។ រាល់ការផ្លាស់ប្តូរធ្វើឱ្យអ្នកមិនសប្បាយចិត្ត។ អ្នកពិតជាមនុស្សអភិរក្សនិយម។ វាពិតជាលំបាកណាស់សម្រាប់អ្នកក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងចេញពីតំបន់ដែលធ្លាប់ផ្តល់ភាពងាយស្រួលដល់អ្នក។

អ្នកត្រូវព្យាយាមឱ្យមានភាពបត់បែនជាងមុន។ ការផ្លាស់ប្តូរមិនតែងតែធ្ងន់ធ្ងរដូចដែរអ្នកគិតនោះទេ។ ជឿលើជីវិត! រឿងដែលកើតឡើងតែងតែនឹកស្មានមិនដល់ទេ៕

ប្រែសម្រួល៖ ក្នុងស្រុក

ប្រភព៖ namastest