អត្ថប្រយោជន៍ ១០ យ៉ាងនឹកស្មានមិនដល់របស់គ្រាប់ជី ចំពោះសុខភាពរាងកាយបើសិនអ្នកញ៉ាំរាល់ថ្ងៃ

គ្រាប់ជីផ្ទុកទៅដោយសារធាតុចិញ្ចឹម និងផ្តល់អត្ថប្រយោជន៏ផ្សេងៗដល់សុខភាព។ វាផ្ទុកទៅដោយសារធាតុចិញ្ចឹមខ្ពស់ ហើយមានផ្ទុកកាឡូរីទាប។

វាអាចត្រូវបានគេចាត់ទុកថា ជាអាហារជំនួយសុខភាពបំផុតនៅលើពិភពលោក។ គ្រាប់ជី​បានផ្តល់​អត្ថប្រយោជន៏​សំខាន់​ដល់ទាំង​រាងកាយ និងខួរក្បាល។ គ្រាប់ជីជួយកាត់បន្ថយកម្តៅក្នុងរាងកាយ, ជួយព្យាបាលជំងឺទឹកនោមផ្អែម, ជំងឺទល់លាមក, ឡើង​ជាតិ​អាស៊ីត និងធ្វើឲ្យស្បែកមានសុខភាពល្អ។

គ្រាប់ជីផ្ទុកទៅដោយអាស៊ីតអាល់ហ្វា-លីណូឡេនិច ដែលអាច​ជួយជម្រុញ​ដល់កោសិកា​រំលាយ​ជាតិខ្លាញ់​ក្នុងប្រព័ន្ធរំលាយ​អាហារ។ ក្រៅពីវាបានផ្តល់អត្ថប្រយោជន៏ជាច្រើនដល់សុខភាព តែវាក៏អាចមានប្រសិទ្ធិភាពព្យាបាលបញ្ហាទាក់ទងនឹងស្បែក។ វត្តមាន​នៃវីតាមីន​ក្នុងគ្រាប់ជីអាចជួយរក្សាសុខភាពសក់ និងស្បែក។

1. លើកកម្ពស់សុខភាពឆ្អឹងឱ្យកាន់តែប្រសើរឡើង

គ្រាប់ជីគឺសំបូរទៅដោយសារធាតុរ៉ែផ្សេងៗដែលត្រូវបានគេស្គាល់ដោយសារតួនាទីរបស់ពួកវាចំពោះសុខភាពឆ្អឹងនិងកាល់ស្យូមជាពិសេស។ គ្រាប់ជី ២៥ ក្រាមមានផ្ទុកកាល់ស្យូម ១៥៧ មីលីក្រាមដែលលើសពីបរិមាណកាល់ស្យូម ១០០ មីលីលីត្រនៃទឹកដោះគោ។

2. ថែរក្សាសុខភាពធ្មេញ

វាជាកាល់ស្យូមដែលដើរតួយ៉ាងសំខាន់និងជួយឱ្យឆ្អឹងរឹងមាំដែលទ្រទ្រង់សុខភាពមាត់ធ្មេញបានល្អ។ លើសពីនេះទៅទៀតគឺជាសារធាតុចិញ្ចឹមមូលដ្ឋានគ្រឹះដែលមាននៅក្នុងគ្រាប់ជី ជួយជំរុញការរំលាយអាហារ សារធាតុម៉ាញ៉េស្យូម ផូស្វ័រ និងម៉ង់ហ្គាណែសសម្រាប់ការលូតលាស់ធ្មេញឲ្យរឹងមាំ។

3. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម

សារធាតុខ្លាញ់មិនឆ្អែត ជាតិសរសៃ និងប្រូតេអ៊ីនត្រូវបានគេដឹងថាជាអ្នកធ្វើនិយ័តកម្មល្អនៃកម្រិតជាតិស្ករក្នុងឈាម។ ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានចាត់ទុកគ្រាប់ជីគឺជាអាហារដែលមានប្រយោជន៍បំផុតមួយដែលអ្នកអាចប្រើដើម្បីព្យាបាលជំងឺទឹកនោមផ្អែម។

4. ជួយការពារការទល់លាមក

គ្រាប់ជីគឺសំបូរទៅដោយជាតិសរសៃដែលរួមចំណែកដល់ការធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ។ លើសពីនេះទៅទៀតដោយសារជាតិសរសៃដែលមិនអាចរំលាយបានដែលគ្រាប់ជីមានពួកវាក្លាយជាជែលនៅពេលដែលវាមានទំនាក់ទំនងជាមួយទឹក។ សារធាតុនេះធ្វើអោយប្រសើរឡើងនូវចលនាពោះវៀនដូច្នេះការពារការទល់លាមក។

5. ជួយជំរុញដល់ការរំលាយអាហារ

គ្រាប់ជីមានវីតាមីន B ខ្ពស់ជួយបង្កើនល្បឿនមេតាប៉ូលីស។ លើសពីនេះទៅទៀតសំបូរទៅដោយអូមេហ្គា ៦ ពួកគេជួយឱ្យរាងកាយស្រូបយកវីតាមីនរំលាយជាតិខ្លាញ់ផ្សេងៗដែលជួយដល់ការសម្រកទម្ងន់។

6. ជួយឲ្យគេងលក់ស្រួល

Serotonin និង Melatonin គឺជាអរម៉ូនចំនួន ២ ដែលទទួលខុសត្រូវចំពោះការគេងលក់ស្រួល។ ពួកវាត្រូវបានផលិតដោយ tryptophan (អាស៊ីតអាមីណូ) ហើយចាប់តាំងពីគ្រាប់ជីមានផ្ទុកសារធាតុ tryptophan ពួកវាជំរុញឱ្យគេងគេងលក់ស្រួល។

7. ជួយទ្រទ្រង់សុខភាពបេះដូង

អូមេហ្គា ៣ និងអូមេហ្គា ៦ ដែលមានក្នុងគ្រាប់ជីជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម ការរលាកនិងបន្ថយសម្ពាធឈាម។ សារធាតុទាំងនេះចូលរួមចំណែកនិងជួយទ្រទ្រង់សុខភាពបេះដូង។

8. ជួយគេបង្កើនថាមពល

វីតាមីន B ជាតិដែក ស័ង្កសី និងម៉ាញេស្យូមគឺជាសារធាតុដែលមាននៅក្នុងគ្រាប់ជីដែលជួយជម្រុញថាមពលរបស់អ្នក។ អ្នកគ្រាន់តែបន្ថែមគ្រាប់ជីទាំងនេះទៅក្នុងភេជ្ជះដែលអ្នកចូលចិត្តដើម្បីរីករាយនឹងថាមពលពេញមួយថ្ងៃ។

9. ជួយពន្យាភាពចាស់

មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ គ្រាប់ជីជួយថែរក្សាស្បែកក៏ដូចជាទប់ស្កាត់ការខូចខាតណាមួយ។ លើសពីនេះទៅទៀតវីតាមីន E ដែលគ្រាប់ជីមានរួមចំណែកដល់ការពន្យាភាពចាស់។

10. ជួយសម្រកទម្ងន់

ជាតិសរសៃនៅក្នុងគ្រាប់ជីដែលផ្តល់ឱ្យយើងនូវអារម្មណ៍ថាឆ្អែតបានយូរ។ ជួយក្នុងការកាត់បន្ថយចំណង់អាហារនិងជាមួយនឹងការសម្រកទម្ងន់។ លើសពីនេះគ្រាប់ជីជួយពង្រីកនៅពេលពួកវាស្រូបយកទឹកដែលរួមចំណែកដល់ការថយចុះចំណង់អាហារ។ គ្រាន់តែបន្ថែមគ្រាប់ជី ១ ឬ ២ ស្លាបព្រាបាយទៅក្នុងកែវទឹកកូរឱ្យសព្វហើយញ៉ាំវា។ គ្រាប់ជីក៏មានសមត្ថភាពដុតខ្លាញ់ក្បាលពោះផងដែរ។

តើអ្នកចាប់ផ្តើមញ៉ាំគ្រាប់ជីបន្ទាប់ពីអានអត្ថបទនេះហើយឬនៅ? តើមានផលិតផលអ្វីផ្សេងទៀតដែលអ្នកបានដឹងដែលនាំមកនូវអត្ថប្រយោជន៍សុខភាពជាច្រើនដូចជាគ្រាប់ជីនេះទេ?

អត្ថបទដោយ៖ ក្នុងស្រុក | ប្រភព៖ Brightside