ក្មេងៗ​ចេញ​កន្តួល​លើ​ស្បែក​មិន​មែន​សុទ្ធ​តែ​ស្អូច​ឬ​អុតស្វាយ​ទេ ​ប្រយ័ត្ន​តែ​កើត​ជំងឺ​ធ្ងន់ធ្ងរមួយ​នេះ

ជា​ទូទៅ​តាម​ការ​កំណត់ចំណាំ​ពី​ឪពុក​ម្តាយ​ភាគ​ច្រើន ឲ្យ​តែ​កូន​តូចៗ​កើត​មាន​កន្តួល​លើ​ស្បែក​មិន​ថា​តែ​បរិវេណ​ដៃ​ឬ​មុខ អ្នក​ប្រាកដ​ជា​សន្និដ្ឋាន​ថា​វា​ជា​ស្អូច ឬ​អុតស្វាយ ហើយ​ត្រឹម​ណែនាំ​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឬ​ងូត​ទឹក​ឲ្យ​ច្រើន។

Pink4

A38dd0c062e252fb4829e6469c172aac

យ៉ាងណាមិញ​តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ​នៃ​ទំព័រ គ្លីនិក​ឯកទេស​កុមារ Pediatric Clinic បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ថា​រោគ​សញ្ញា​ខាង​លើ វា​អាច​ជា​ជំងឺ​ប្រភេទ​ម្យ៉ាង​ទៀត ហើយ​ឪពុក​ម្តាយ​គួរ​តែ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់ ជៀសវាង​មាន​បញ្ហា​ធំ​ទៅ​ថ្ងៃ​ក្រោយ។

124111806_194168818840356_3425182624846712388_o

ជាមួយ​ការ​ចុច Share រាប់​ពាន់​ដង អត្ថន័យ​ពី​ប្រភព​ខាង​លើ​សរសេរ​រៀបរាប់​ថា៖ "ក្មេងចេញកន្តួលស្បែកមិនមែនសុទ្ឋតែស្អូច ឬអ៊ុតស្វាយនោះទេ។ ប្រយ័ត្នជាជំងឺ ពងបែកមាត់ដៃជេីង ដែលគេហៅថា Hand-Foot-and-Mouth Disease។ វាគឺជាជំងឺពងបែកមួយប្រភេទដែលកើតលើបាតដៃ បាតជើង និងនៅក្នុងមាត់ ហើយអាចវិវត្តនៅលើដងខ្លួនកុមារតែម្តង ដែលច្រើនជួបញឹកញាប់លើកុមារអាយុក្រោម5ឆ្នាំ។

មូលហេតុនិងការចម្លង៖

ជំងឺនេះបង្កឡើងដោយវីរុស2ប្រភេទ៖

  •  Coxsackievirus ដែលកើតមានញឹកញាប់ហើយមានលក្ខណះស្រាល

  •  Enterovirus 71(EV-71) មានអត្រាកើតតិចតួច ប៉ុន្តែអាចវិវត្តធ្ងន់ធ្ងរនិងប៉ះពាល់អាយុជីវិតកុមារបាន

ជំងឺនេះឆ្លងតាមរយះការក្អកកណ្តាស់ រឺតាមការប៉ះផ្ទាល់ជាមួយនឹងដំបៅ,ទឹករងៃ,លាមកក្មេងជាដើម។

រោគសញ្ញារួមមាន៖ ក្តៅខ្លួន, អស់កម្លាំង, ចំនីអាហារថយចុះ, ឈឺក, កន្ទួលក្រហមរឺពងទឹកលើស្បែក,បាតដៃ,បាតជើង និងនៅក្នុងប្រអប់មាត់

ជំងឺនេះក៏អាចវិវត្តទៅជារលាកខួរក្បាល(Encephalitis), រលាកស្រោមខួរក្បាល(Aseptic meningitis), និងអាចឲកុមារស្លាប់ផងដែរដោយសារតែ EV-71។

#ការធ្វើរោគវិនិច្ឆ័យ៖ ជំងឺនេះអាចធ្វើរោគវិនិច្ឆ័យគ្លីនិកដោយគ្រូពេទ្យជំនាញ និងអាចយកសំណាកខ្ទុះ,ទឹករងៃនៅបំពង់ករឺស្បែកទៅពិនិត្យបាន។

#ការព្យាបាល៖ មិនមានការព្យាបាលជាក់លាក់នៅឡើយទេអំពីជំងឺនេះ គឺគេព្យាបាលលើរោគសញ្ញាដែលកុមារមានដោយបន្ថយកំដៅរាងកាយ(Fever relief), បន្ថយការឈឺចាប់(Pain relief), ការប្រើថ្នាំលាបសម្លាប់មេរោគលើស្បែកដំបៅ, កាត់បន្ថយការបាត់បង់ជាតិទឹកលើកុមារ។

#វិធានការការពារ៖ ដោយសារតែជំងឺពងបែកងាយឆ្លងពីមនុស្សម្នាក់ទៅម្នាក់ទៀតដោយការក្អក កណ្តាស់ រឺការប៉ះផ្ទាល់ ដូច្នេះឧស្សាហ៍លាងសម្អាតដៃកុមារ, ចៀសវាងការប៉ះផ្ទាល់ជាមួយអ្នកជំងឺ, គប្បីឲកុមារមានជំងឺនេះសម្រាកព្យាបាលនៅផ្ទះរឺមន្ទីរពេទ្យ ដើម្បីចៀសវាងការចម្លងពីកុមារម្នាក់ទៅម្នាក់ទៀត"៕

9x7htbbf 1369734019

ប្រភព៖ គ្លីនិកឯកទេសកុមារ Pediatric Clinic