ចេះណាស់កូនម្តាយ ស្អាតឆ្លាតគួរឲ្យស្រលាញ់ បានគេស្ទាបអង្អែលចឹង នៅសំងំចឺងតែម្តង! (មានវីដេអូ)

វៀតណាម៖ ថ្មីៗនេះ វីដេអូឃ្លីបរបស់បុរសវ័យចំណាស់ជនជាតិវៀតណាមម្នាក់ កំពុងតែផ្ទុះការចាប់អារម្មណយ៉ាងខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញនឹងសកម្មភាពបង្រៀនដល់អាណាព្យាបាលដទៃ ពីការងូតទឹកឲ្យកូនតូច ដោយយកកូនឆ្មាដ៏គួរឲ្យស្រលាញ់មួយក្បាលមកធ្វើគំរូឲ្យមើល ស្ទើរតែមិនគួរឲ្យជឿ។

១

 

វីដេអូឃ្លីបនេះ ត្រូវបានថតនឹងបង្ហោះចែកចាយដោយបុរសជាម្ចាស់គណនីហ្វេសប៊ុកមួយ ដែលត្រូវបានគេស្គាល់ឈ្មោះថា Vinh Quang Pham ។ លោក Vinh បានថតពីសកម្មភាព ប៉ារបស់លោក យកកូនឆ្មាចិញ្ចឹមជាទីស្រលាញ់នោះ មកធ្វើជាគំរូដោយប្រាប់លោក ពីរបៀបងូតទឹកឲ្យកូនង៉ែតតូច តាំងពីរបៀបកាន់ ដុសខ្លួន និងរបៀបជាបន្ត បន្ទាប់ពីងូតទឹករួចជាដើម។

ជាក់ស្ដែងតាមរយៈវីដេអូឃ្លីបនោះ ប៉ារបស់លោកបានរៀបរាប់ប្រាប់ថា ត្រូវចេះក្ដោបកាន់.កកូនឲ្យជាប់ និងបន្ទាប់មកយកដៃកាន់ទប់ថ្ពល់ ឯដៃម្ខាងទៀត ទ្រគូទកូន ហើយត្រូវប្រាកដថា លំនឹងដៃរឹងមាំល្អ ចេះទប់ទ្រក្បាលកូនជាប់។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី អ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះ គេឃើញថា កូនឆ្មាសម្បុរ.ស លាយលឿងនេះ ពិតជាគួរឲ្យស្រលាញ់ខ្លាំង ពិសេសនៅស្ងៀមចឺង សឹងមិនបម្រះចេញ នៅពេលដែលម្ចាស់របស់វា កាន់យកវាមកបង្ហាញពីរបៀបងូតទឹកបែបនេះ ដែលហាក់ខុសពីសត្វឆ្មាមួយចំនួន។

២

ជាពិសេស នៅក្នុងវីដេអូឃ្លីបនោះទៀតសោត គេឃើញទៀតថា បន្ទាប់ពីធ្វើជាងូតទឹករួច ប៉ារបស់លោក Vinh ក៏បានលើកវាមកដាក់នៅលើភ្លៅ ដើម្បីប្រាប់ពីរបៀបជូតសម្អាតខ្លួន និងឃើញថាម៉ាស្សាថ្នមៗទៅលើក្បាលរបស់វាទៀតផង។ តែទោះយ៉ាងណា ឆ្មានេះនៅស្ងៀមមិនខ្ចីខ្វល់ យ៉ាងគួរឲ្យស្រលាញ់តែម្តង។

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបនេះ ត្រូវបានបង្ហោះចែកចាយ ទទួលបានការចុចចូលមើល Like Share Comment ជាច្រើនផងដែរ។ នៅក្នុងនោះគ្រប់គ្នា ក៏បាក់ចិត្តស្រលាញ់កូនឆ្មាមួយក្បាលនេះជាច្រើនទៀតផង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

៣

៤

៥

៦

៧

៨

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក