តើអ្នកគួររៀនសូត្រអ្វីខ្លះពីជីវិត?

ជ្រើសរើសស្លាបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីមេរៀនដែលអ្នកគួររៀនសូត្រពីជីវិត។

1. ស្លាប់ទី 1 ពណ៌ទឹកក្រូច

Screen Shot 2020 11 21 At 9.47.19 AM

ប្រសិនបើអ្នកជ្រើសរើសយកស្លាបពណ៌ទឹកក្រូចនោះមានន័យថា អ្នកគឺជាមនុស្សដែលចេះគិតពិចារណា។ ជាធម្មតាអ្នកដាក់គោលដៅ ប៉ុន្តែនៅពេលអ្នកមិនចាប់ផ្ដើមធ្វើវាទេ អ្នកមានទំនោរនឹងខកចិត្តនៅក្នុងខ្លួនអ្នក។

2. ស្លាបទី​ 2 ពណ៌ផ្កាត្បែកព្រៃ

Screen Shot 2020 11 21 At 9.47.23 AM

ជម្រើសនេះបង្ហាញថាអ្នកជាប្រភេទមនុស្សដែលមានការផ្លាស់ប្តូរឥតឈប់ឈរ។ អ្នកចូលចិត្តរៀនអ្វីដែលថ្មីៗ។ អ្នកមានការលំបាកក្នុងការរៀបចំមនុស្សម្នាក់ឱ្យដើរតាមការវិវត្តន៍របស់អ្នក។

3. ស្លាបទី 3 ពណ៌លឿង

Screen Shot 2020 11 21 At 9.47.28 AM

អ្នកគឺជាមនុស្សដែលមិនចេះទប់ ឬគ្រប់គ្រងខ្លួនឯងទេ។ អ្នកតែងតែបង្ហាញការទាមទារ និងចង់គ្រប់គ្រងលើអ្នកដទៃទៅវិញ។


4. ស្លាបទី 4 ពណ៌ផ្កាកុលាប

Screen Shot 2020 11 21 At 9.47.32 AM

អ្នកជាមនុស្សស្ងប់ស្ងាត់ ដែលព្យាយាមចៀសវាងការខ្វែងគំនិតគ្នា ហើយតែងតែមានមិត្តភក្តិជានិច្ច។

5. ស្លាបទី 5 ពណ៌ខ្មៅ

Screen Shot 2020 11 21 At 9.47.36 AM

អ្នកជាមនុស្សម្នាក់ដែលមានគំនិតច្នៃប្រតិដ្ឋ ដែលតែងតែព្យាយាមរកវិធីថ្មីចេញពីអ្វីគ្រប់យ៉ាង សូម្បីតែក្នុងស្ថានភាពដែលហាក់ដូចជាបាត់បង់ក៏ដោយ ក៏អាចមានគំនិតថ្មី

និងគួរឱ្យចាប់អារម្មណ៍ដែរ។

6. ស្លាបទី 6 ពណ៌ខៀវ

Screen Shot 2020 11 21 At 9.47.41 AM

អ្នកឯករាជ្យ ហើយអ្នកស្អប់ការពឹងផ្អែកលើនរណាម្នាក់ណាស់។ អ្នកចូលចិត្តនៅជាមួយមិត្តភក្តិ ប៉ុន្តែអ្នកភ្លេចអំពីពេលវេលាដែលពួកគេមានហើយអ្នកនៅឯកោ៕

ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)