ទប់ទឹកភ្នែកលែងជាប់ ពេលបានស្តាប់ការរៀបរាប់ ជីវិតតស៊ូដ៏លំបាក របស់កុមារី យ៉ង់ ស្រីនីត (មានវីដេអូ)

ភ្នំពេញ៖ ប្រិយមិត្ត អ្នកនិយមលេងបណ្តាញសង្គមជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយ ពីកុមារីសម្បុរស្រអែម ញញឹមស្រស់ យ៉ង់ ស្រីនីត កូនស្រីអ្នកភូមិភាគឦសាន នាទឹកដីខេត្តមណ្ឌលគីរី ដែលបច្ចុប្បន្ននាងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើ TikTok និង YouTube បន្ទាប់ពីមានការបង្ហោះចែកចាយ នៃវីដេអូឃ្លីបបកស្រាយចម្រៀងរបស់នាងយ៉ាងពីរោះ បូករួមនឹងរូបសម្រស់ស្រស់ស្អាត។

១

ទន្ទឹមនឹងប្រជាប្រិយភាពនេះ នៅពីក្រោយខ្នងរបស់កុមារី យ៉ង់ ស្រីនីត ក៏មានរឿងរ៉ាវកំសត់ជូរចត់ជាច្រើន ព្រោះតែស្ថានភាពគ្រួសារលំបាក ទាំងការហូបចុក និងសម្លៀកបំពាក់ ដែលតម្រូវឲ្យនាងត្រូវលះបង់ពេលវេលាមួយចំនួន ជួយដល់គ្រួសារ ដើរលក់ចេកឆាបជាដើម។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ វត្តមានរបស់ក្មេងស្រីរូបនេះ ក៏ត្រូវបានគេអញ្ជើញចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍ក្នុងស្រុកមួយ ហើយនៅក្នុងនោះ កុមារី យ៉ង់ ស្រីនីត ក៏បានរៀបរាប់ពីការលំបាកនៅក្នុងគ្រួសាររបស់នាងមួយចំនួន ដោយមានពេលខ្លះសឹងតែរកអ្វីហូបពុំបានក៏មាន។ ពោលគឺ សឹងតែខ្វះព្រឹកខ្វះល្ងាច ហើយអ្វីដែលរឹតតែគួរឲ្យខ្លោចចិត្តជាងនេះទៅទៀតនោះ នាងបាននិយាយថា គ្មានពេលណាបានហូបឆ្ងាញ់ដូចគេនោះទេ ខណៈដែលធ្វើឲ្យទាំងពិធីករ និងពិធីការិនី ក៏ដូចជាមជ្ឈដ្ឋានទូទៅ ដែលបានទស្សនានោះ សឹងតែទប់ទឹកភ្នែកលែងជាប់តែម្តង។

៩

៨

គួរឲ្យដឹងផងដែរថា ដោយសារតែ ការអាណិតស្រលាញ់ ការតស៊ូ បូករួមទាំងមានដុងសមត្ថភាពខាងផ្នែកសិល្បៈផងដែរនោះ កុមារី យ៉ង់ ស្រីនីត ក៏ទទួលបានឱកាសដ៏ពិសេសមួយ ដោយត្រូវបានតារាកំប្លែង លោក ពាក់មី បានទាក់ទងហៅនាងមកថតសម្ដែងរឿងផងដែរ។

បន្ថែមលើនេះ កុមារីដែលមានក្តីស្រមៃចង់ក្លាយខ្លួនជាគ្រូបង្រៀន និងតារាចម្រៀងរូបនេះ បច្ចុប្បន្ននាងក៏ត្រូវបានខាងសំអាងការមួយចំនួន បានទាក់ទងហៅនាង ថតសំអាងឲ្យគេទៀតផង ខណៈដែលធ្វើឲ្យរូបសម្រស់ក្មេងស្រីសម្បុរស្រអែមរូបនេះ កាន់តែស្រស់លេចធ្លោថែមមួយកម្រិត។

គេសង្ឃឹមថា កុមារី យ៉ង់ ស្រីនីត និងមានអាចបំពេញក្តីស្រមៃ សាងជីវិតជោគជ័យជួយដល់ខ្លួននាង និងគ្រួសារផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

៧

៨

៧

៦

៥

៤

៣

២

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក