មនុស្សចិត្តទន់ ត្រចៀកស្រាល ទោះមានគ្រួសារល្អ ក៏អាចបែកបាក់គ្រួសារបានដែរ ព្រោះតែជឿពាក្យគេ

មិនថាជាប្ដី ឬប្រពន្ធនោះទេ បើមានម្ខាងណាជាមនុស្សដែលចិត្តទន់ ត្រចៀកស្រាល ហើយនោះ ទោះអ្នកនោះមានប្ដី ឬមានប្រពន្ធ មានគ្រួសារល្អប៉ុនណាក៏ដោយ ក៏គង់តែបែកបាក់ប្រេះឆានៅថ្ងៃណាមួយ ដោយសារតែពាក្យសម្ដីចាក់រុក ឆ្កឹះឆ្កៀលពីអ្នកដទៃ ជាពិសេសគឺពីញាតិបងប្អូនឯងតែម្ដង។

មនុស្សដែលមានចិត្តទន់ជ្រាយ គឺងាយនឹងអាចឱ្យអ្នកដទៃមកពង្វក់ អូសទាញចិត្តបានណាស់ ហើយត្រចៀកស្រាលទៀត គេមកនិយាយមកផ្លុំត្រចៀកតែបន្តិចក៏ចាប់ផ្ដើមចង់ជឿគេហើយ ហើយក៏តែងតែមកឈ្លោះប្រកែកបែកផ្សេងជាមួយនឹងប្ដីប្រពន្ធឯងនៅក្នុងផ្ទះ។ មនុស្សខ្លះចិត្តទន់ ត្រចៀកស្រាល មិនត្រឹមតែគាត់ជាមនុស្សស្លូតត្រង់ទេ តែគាត់ថែមទាំងល្ងង់ថែមទៀត គាត់បែរជាទៅជឿអ្នកដទៃ ជាពិសេសគឺបងប្អូនសាច់ញាតិ ជាងប្ដីប្រពន្ធខ្លួនឯង ដោយមិនចេះគិតពិចារណាអ្វីទាំងអស់។

125486218_708600316740301_6460925289172386610_o

ជឿទៅថា ទោះបីថ្ងៃនេះគាត់មិនជឿពាក្យគេ ទោះបីថ្ងៃនេះគាត់ជឿការបកស្រាយរបស់យើងជាប្ដី ឬប្រពន្ធរបស់គាត់ ប៉ុន្តែដរាបណាគាត់នៅតែមិនកែប្រែចរិត ចិត្តគំនិត ដែលមានចិត្តទន់ត្រចៀកស្រាលនេះទៀត ច្បាស់ណាស់ថា ថ្ងៃណាមួយ គាត់ប្រាកដជាត្រូវគេបានអូសទាញដដែលទេ ព្រោះទម្លាប់គាត់ ចរិតនិស្ស័យគាត់គឺផុយស្រួយ​ និងផ្ដេកផ្ដួលទៅរកការពង្វក់ អូសទាញពីអ្នកក្បែរខ្លួនរួចហើយ។ ហើយចំណាំមើលទៅថា មនុស្សបែបហ្នឹង មិនដែលជឿលើអ្វីដែលជាការពិតទេ គឺច្រើនតែជឿតែពាក្យសម្ដីអ្នកដទៃចាក់រុក ឆ្កឹះឆ្កៀល សម្ដីផ្អែមអែបអប យកមុខ គឺគាត់ជឿគេស្លុបតែម្ដង។


125800158_708600380073628_9178405415952920646_o

ធ្វើជាមនុស្សត្រូវធ្វើចិត្តឱ្យធ្ងន់ កុំត្រចៀកស្រាល កុំឱ្យខ្លួនឯងបែកបាក់ ព្រាត់ប្រាស់ក្រុមគ្រួសារ ព្រោះតែបញ្ហាភាពល្ងង់ខ្លៅ និងចិត្តទន់ខ្សោយរបស់ខ្លួនយើងខ្លួនឯង។ បើថ្ងៃណាមួយយើងស្រាប់តែបែកបាក់ក្រុមគ្រួសារដោយសារតែចិត្តទន់ ត្រចៀកស្រាលរបស់យើង កុំទៅបន្ទោសអ្នកដទៃថាមកពីគេចាក់រុកឆ្កឹះឆ្កៀក តែត្រូវដៀល និងបន្ទោសខ្លួនឯង គឺព្រោះតែយើងខ្លួនឯងដែលមិនរឹងមាំ ធ្វើឱ្យអ្នកដទៃអូសទាញបានទៅវិញទេ៕

126390348_708600386740294_1798188056254111361_o

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

អំពីអ្នកសរសេររបស់យើង៖ knongsrok

សួស្ដី! ខ្ញុំគឺ បញ្ញា ជាអ្នកសរសេរអត្ថបទនៅក្នុងគេហទំព័រ ក្នុងស្រុក Knongsrok ជំនាញរបស់ខ្ញុំគឺ សរសេរអត្ថបទដែលពាក់ព័ន្ធនឹងជីវិតប្រចាំថ្ងៃដែលយើងបានឃើញ មិនថាជីវិតគ្រួសារ ស្នេហា ការងារ រួមជាមួយនឹងការអប់រំចិត្ត មេរៀន បទពិសោធន៍ជីវិតពិតៗផងដែរ។ អត្ថបទខ្លះ គឺទាមទារឱ្យគ្រប់គ្នាអានដោយការយកចិត្តទុកដាក់ និងត្រិះរិះពិចារណាបើខុសទាស់យ៉ាងណា សូមមេត្តា អធ្យាស្រ័យ និងជួយរិះគន់បែបស្ថាបណា! កុំភ្លេចណា ជួយគាំទ្រស្នាដៃរបស់ខ្ញុំ ក៏ដូចជា អត្ថបទល្អៗដែលមាននៅក្នុងគេហទំព័រក្នុងស្រុក!

Tel: 095 92 5550