តើព្រហ្មលិខិតបានកម្រិតចារអ្វីខ្លះ ដើម្បីផ្លាស់ប្ដូរខ្សែជីវិតរបស់អ្នក?

ជ្រើសរើសហិបមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងពីការបម្លាស់ប្ដូរនៃខ្សែជីវិតរបស់របស់អ្នក។

1. ប្រអប់ហិបទី ១

Screen Shot 2020 11 22 At 8.36.43 AM

ប្រអប់ហិបដំបូងដែលអ្នកបានជ្រើស គឺមានន័យថាអ្នកត្រូវបានគេណែនាំឱ្យអ្នកចាប់ផ្តើមផ្លាស់ទីហើយ។ វាសនាបានរៀបចំផែនការមួយចំនួនសម្រាប់អ្នក។

ហើយដើម្បីបើកទ្វារជីវិតថ្មី សូមកុំបញ្ឈប់កិច្ចការរបស់អ្នកអី បើមិនដូច្នេះទេផែនការរបស់អ្នកនឹងដួល ហើយគោលដៅរបស់អ្នកនឹងរលាយបាត់នៅពីក្រោយទ្វារទាំងនេះ។

ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក ដំបូងអ្នកត្រូវតែជម្នះភាពខ្ជិល និងអសន្តិសុខក្នុងសកម្មភាពរបស់អ្នក។ ជ្រើសរើសទុកអ្វីៗគ្រប់យ៉ាងនៅកន្លែងរបស់វា ឬចាប់ផ្តើមជីវិតពីដំបូង។

2. ប្រអប់ហិបទី ២

Screen Shot 2020 11 22 At 8.36.49 AM

ប្រសិនបើជម្រើសរបស់អ្នកធ្លាក់ចូលប្រអប់ទីពីរ នោះមានន័យថាអ្នកគឺជាមនុស្សរីករាយ។ ជីវិតរបស់អ្នកស្ងប់ស្ងាត់ វាស់វែង និងសុខដុមរមនា។

អ្នកត្រូវបានសម្រាក វាសនាខ្លួនឯងនឹងធ្វើការសម្រេចចិត្តសម្រាប់អ្នក ហើយនាំអ្នកទៅកន្លែងដែលត្រឹមត្រូវ។

អនាគតរបស់អ្នក គឺស្ថិតក្នុងការលះបង់របស់អ្នក។ សកម្មភាពរបស់អ្នកនឹងទទួលបានរង្វាន់ពីសាកលលោក ប្រសិនបើវាវិជ្ជមាន។ ប៉ុន្តែប្រសិនបើអ្នកមានអាកប្បកិរិយាអវិជ្ជមានអ្នកនឹងត្រូវឆ្លើយសម្រាប់អ្វីគ្រប់យ៉ាង និងទទួលនូវផលដែលអ្នកបានសាងឡើងដោយខ្លួនឯង។

3. ប្រអប់ហិបទី ៣

Screen Shot 2020 11 22 At 8.36.54 AM

ក្នុងប្រអប់ទីបីអ្នកនឹងរកឃើញវដ្តនៃព្រឹត្តិការណ៍។ អ្នកនឹងចាប់អារម្មណ៍ខ្លាំងនៅក្នុងព្រឹត្តិការណ៍ដែលជោគវាសនា នឹងបង្ហាញដល់អ្នកដែលអ្នកនឹងភ្លេចអ្វីៗទាំងអស់នៅលើពិភពលោក។ ហើយសំខាន់បំផុតព្រឹត្តិការណ៍នឹងរីករាយ និងវិជ្ជមាន។

ប្រសិនបើមានបញ្ហាណាមួយ បញ្ហាទាំងនោះនឹងត្រូវបានដោះស្រាយយ៉ាងឆាប់រហ័ស។ ប្រសិនបើមិនមានប្រាក់គ្រប់គ្រាន់ទេ សុខុមាលភាព សម្ភារៈនឹងមករកអ្នក។ ទោះយ៉ាងណាក៏ដោយព្រឹត្តិការណ៍ខ្លះអាចមានលក្ខណៈអវិជ្ជមានដែរ។

វាសនាបញ្ជូនអ្នកនូវការធ្វើតេស្តជាក់លាក់ដើម្បីបន្សុទ្ធកម្មរបស់អ្នក។ ដោយសេចក្តីថ្លៃថ្នូរ អ្នកអាចយកឈ្នះលើដែនកំណត់នៃការបរាជ័យ និងសម្រេចបំណងប្រាថ្នាដែលនឹងក្លាយជាការពិត។

4. ប្រអប់ហិបទី ៤

Screen Shot 2020 11 22 At 8.37.04 AM

អ្នកបានជ្រើសរើសយកប្រអប់ទី ៤ ជាជម្រើសល្អ មានអារម្មណ៍ថាមានសេរីភាពក្នុងការធ្វើឱ្យមានបំណងប្រាថ្នា និងកំណត់គោលដៅដើម្បីធ្វើឱ្យវាកើតឡើង។ ហើយបន្ទាប់មកផ្លាស់ទីឥតឈប់ឈរនៅក្នុងទិសដៅនៃការអនុវត្តអ្វីដែលអ្នកស្រមៃ។

អ្នកគួរទុកនូវរឿងដែលអវិជ្ជមានចោលឱ្យអស់ ហើយកុំមើលទៅក្រោយឱ្យសោះ។ សកលលោកណែនាំអ្នកឱ្យរស់នៅក្នុងទីនេះ និងឥឡូវនេះដើម្បីធ្វើឱ្យមានទំហំផ្ទាល់ខ្លួនរបស់អ្នក។ ឆាប់ៗនេះភាពជោគជ័យ និងបំណងប្រាថ្នាដែលបានបំពេញនឹងមករកអ្នកមិនខានឡើយ។

5. ប្រអប់ហិបទី ៥

Screen Shot 2020 11 22 At 8.37.08 AM

ប្រអប់ចុងក្រោយនឹងដា់តឿនអ្នកថា ពេលព្រឹកតែងតែភ្លឺជាងពេលយប់។ តើ​នេះ​មានន័យថា​ម៉េច​? បង្ហាញចិត្តល្អចំពោះអ្នកដទៃ។

នាំមកនូវសេចក្តីសប្បុរសរបស់អ្នកដល់ពិភពលោកតាមរបៀបវិជ្ជមាន។ ដរាបណាអ្នកធ្វើបែបនេះរឿងអាក្រក់ទាំងអស់នៅក្នុងជីវិតរបស់អ្នកនឹងរលាយបាត់យ៉ាងឆាប់រហ័ស។ អ្នកអាចគ្រប់គ្រងជីវិត និងអារម្មណ៍របស់អ្នកដោយខ្លួនឯងបានយ៉ាងល្អ៕

ប្រភព ៖ Namastest / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)