ផ្កាយនាំសំណាង! តោះ! ទៅមើលទាំងអស់គ្នា តើផ្កាយផ្ញើអ្វីមកឱ្យអ្នក?

ជ្រើសរើសផ្កាយសំណាងមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើផ្កាយនោះបានផ្ញើអ្វីមកឱ្យអ្នក?

១. ផ្កាយទី ១

Screen Shot 2020 11 22 At 9.29.13 PM

ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទីមួយ នោះមានន័យថាផ្កាយបានផ្ញើសារថាអាវុធចុងក្រោយរបស់អ្នកគឺជាសេចក្តីជឿជាក់។ ប្រសិនបើអ្នកពិតជាចង់បានអ្វីមួយមែននោះ អ្នកនឹងមិនដើរថយក្រោយឡើយ។

នោះហើយជាមូលហេតុដែលបំណងប្រាថ្នារបស់អ្នកនឹងក្លាយជាការពិតឆាប់ៗ ប៉ុន្តែវានឹងធ្វើឱ្យអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង។

២. ផ្កាយទី ២

Screen Shot 2020 11 22 At 9.29.19 PM

ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទី ២ នោះមានន័យថាអ្នកដឹងច្បាស់ដើម្បីទទួលបានអ្វីមួយ អ្នកត្រូវខិតខំប្រឹងប្រែងបន្តិចបន្តួចលើផ្នែករបស់អ្នក។ កុំលះបង់ការខិតខំរបស់អ្នក និងទទួលបានអ្វីដែលអ្នកចង់បាន។

វាកំពុងមកជិតអ្នកហើយ វាគ្រាន់តែរង់ចាំការខិតខំប្រឹងប្រែងបន្តិចបន្តួចពីអ្នក ហើយអំណោយនឹងលើសពីការរំពឹងទុក និងការស្រមើលស្រមៃរបស់អ្នក។

៣. ផ្កាយទី ៣

Screen Shot 2020 11 22 At 9.29.24 PM

ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទីបី នោះមានន័យថា អ្នកត្រូវការការគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងធ្វើអ្វីមួយ។ សូមពិចារណាដោយយកចិត្តទុកដាក់ប្រសិនបើអ្នកពិតជាត្រូវការវាឥឡូវនេះ។ យ៉ាងណាមិញ វាសនាមិនទាន់ត្រៀមខ្លួនដើម្បីផ្តល់ឱ្យអ្នកទេ។

ប៉ុន្តែប្រសិនបើអ្នកមានទំនុកចិត្តលើជម្រើសរបស់អ្នក នោះអ្នកនឹងត្រូវខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យបំណងប្រាថ្នារបស់អ្នកក្លាយជាការពិតនៅពេលនេះ។

៤. ផ្កាយទី ៤

Screen Shot 2020 11 22 At 9.29.29 PM

ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទី ៤ សកលលោកផ្ញើសារដែលចងចាំថាមានមិត្តម្នាក់នៅក្បែរអ្នកដែលត្រៀមខ្លួនជួយអ្នកពេលអ្នកមានបញ្ហា។ វាអាចជាមិត្តចាស់ ឬអ្នកស្គាល់គ្នារបស់អ្នកដែលនឹងជួយអ្នកធ្វើឱ្យក្តីសុបិនតរបស់អ្នកក្លាយជាការពិត។

៥. ផ្កាយទី ៥

Screen Shot 2020 11 22 At 9.29.34 PM

ការជ្រើសរើសយកផ្កាយផ្កាយ ៥ សកលលោកបង្ហាញថា សេចក្តីសប្បុរសរបស់អ្នកនឹងនាំអ្នកទៅរកភាពជោគជ័យ។ តែងតែរស់នៅដោយស្មោះត្រង់ស្មោះត្រង់ និងលះបង់នូវសេចក្តីសប្បុរសដូចដែលអ្នកបាន និងកំពុងធ្វើ។ បំណងប្រាថ្នារបស់អ្នកប្រាកដជានឹងក្លាយជាការពិតនាពេលដ៏ខ្លីខាងមុខនេះ។

៦. ផ្កាយទី ៦

Screen Shot 2020 11 22 At 9.29.40 PM

ប្រសិនបើជម្រើសរបស់អ្នក គឺជាផ្កាយទី៦ នេះបង្ហាញពីដំបូន្មានដែលសកលលោកបញ្ជូនឱ្យអ្នក "ការងារជាទ្រព្យ"។ វាដល់ពេលដែលត្រូវចាត់វិធានការ ហើយផ្តោតលើអ្វីដែលអ្នកពិតជាចង់បានជំនួសឱ្យការចំណាយពេលវេលា និងថាមពលលើអ្វីៗគ្រប់យ៉ាង សូម្បីតែរបស់ដែលមិនសមនឹងការយកចិត្តទុកដាក់របស់អ្នកក៏ដោយ។ "ប្រសិនបើអ្នកចង់ឈ្នះឆ្នោតសូមទិញសំបុត្រឆ្នោតជាមុនសិន" ។

ដូច្នេះប្រសិនបើអ្នកចង់សម្រេចគោលដៅរបស់អ្នក ដំបូងអ្នកត្រូវតែកំណត់គោលដៅពិតរបស់អ្នកហើយខិតខំដើម្បីវា។ កុំ​ខ្លាច! អ្នកប្រាកដជាជោគជ័យហើយ!

៧. ផ្កាយទី ៧

Screen Shot 2020 11 22 At 9.29.45 PM

ប្រសិនបើជម្រើសរបស់អ្នកគឺជាផ្កាយទី ៧ សកលលោកផ្ញើសារមកថា ដើម្បីធ្វើឱ្យក្តីសុបិនក្លាយជាការពិតអ្នកត្រូវធ្វើកាឱ្យបានច្រើន។ សកលលោកកំពុងព្យាយាមសាកល្បងអ្នកដើម្បីដឹងថា តើអ្នកសមនឹងទទួលបានអំណោយដែលសកលលោកបាននាំមកទេ។ ប៉ុន្តែប្រសិនបើអ្នកអាចយកវាហើយខិតខំប្រឹងប្រែងបន្តិច អ្នកប្រាកដជាទទួលបានអ្វីដែលអ្នកចង់បាន៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)