សណ្តែកកួរ ​មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ​ដែលគួរតែទទួលទានជាប្រចាំ

សណ្តែកកួរ ជាបន្លែម្យ៉ាងដែលមានការពេញនិយមណាស់នៅក្នុងការធ្វើម្ហូបជាអាហារសម្រាប់ទទួលទានទាំងឆៅទាំងឆ្អិន ដែលអាចយកទៅឆា បុកជាមួយក្រសាំង ជាបន្លែផ្ទាប់ផ្អក-ប្រហុក លាយបុកល្ហុង និងជាល្បោយនំបញ្ចុកជាដើម។

ក្រៅពីមានរសជាតិឆ្ងាញ់ពិសាហើយ វាបែរជាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនស្ទើរតែមិនគួរឱ្យជឿជាពិសេសសម្រាប់ស្ត្រីដែលកំពុងតែពរពោះ និងកំពុងតែបំបៅកូនដោយទឹកដោះតែម្តង។

SNSBNS_LG_1

ដើម្បីឱ្យជ្រាបកាន់តែច្បាស់មកមើលពីអត្ថប្រយោជន៍ចម្បងជាច្រើន របស់សណ្តែកកួរទាំងអស់គ្នា៖

# គុណប្រយោជន៍របស់សណ្តែកកួរ

សណ្តែកកួរ (Green Beans/Long Beans) ត្រូវបានគេដឹងថាជាបន្លែដែលសម្បូរទៅដោយអាហារូបត្ថម្ភជាច្រើនដូចជា កាកសសៃហ្វៃបឺ (Fiber), វីតាមីនជាច្រើនរួមមាន វីតាមីន A, វីតាមីន B6 , វីតាមីនC , វីតាមីន K និងអាស៊ីតហ្វូលិក (Folic Acid) ។ មិនតែប៉ុណ្ណោះវាថែមទាំងមានសារជាតិកាល់ស្យូម, ស៊ីតលីកូន, ប៉ូតាស្យូម និងសារធាតុផ្សេងៗដែលមានប្រយោជន៍ចំពោះសុខភាពរាងកាយជាច្រើនដូចជា៖

- ជួយដល់អ្នកដែលមានជំងឺលើសជាតិអាស៊ីត(Acidic)

- ជំនួយដល់សសៃឈាមបេះដូងដូចជាជួយទប់ស្កាត់កម្រិតកូឡេស្តឺរ៉លដែលមិនល្អ ជួយកម្ចាត់ខ្លាញ់ដែលរុំបេះដូង និងប្រមូលផ្តុំលើជញ្ជាំងសសៃឈាម ដែលអាចកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមអាក់ទែ ជំងឺគាំងបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាលបានថែមទៀតផង

VEBEA36564_3

- ជួយធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះ

- ជំនួយដល់សុខភាពភ្នែក និងឆ្អឹង ដែលអាចធ្វើឱ្យឆ្អឹងរឹងមាំ និងការពារជំងឺពុកឆ្អឹងបានផងដែរ

- ជួយបណ្តេញជាតិពុលចេញពីពោះវៀនធំ និងបន្ថយហានិភ័យនៃការកើតជំងឺមហារីកពោះវៀនធំ

- ជួយបង្ការគ្រោះថ្នាក់នានាដែលអាចផ្តល់ផលប៉ះពាល់ដល់ DNA ក្នុងរាងកាយ

- ជួយការពារ និងប្រឆាំងការរលាកនៅក្នុងរាងកាយដូចជាជំងឺរលាកសន្លាក់ និងឆ្អឺង រួមទាំងជំងឺហឺតផងដែរ

- ជួយផ្តល់ថាមពលដល់រាងកាយឱ្យរឹងមាំ និងជំនួយដល់ការអស់កម្លាំង

- ជាអាហារបំប៉នដែលមានជាតិកាឡូរីតិចមិនបណ្តាលឱ្យអ្នកធាត់ មានប្រយោជន៍សម្រាប់អ្នកដែលចង់សម្រកទម្ងន់

Unnamed

- អាចជួយធ្វើឱ្យវដ្តរដូវស្ត្រីដំណើរការជាទៀងទាត់ ការពារនិងព្យាបាលអាការស្លេកស្លាំង និងខ្វះឈាម

- សម្រាប់ស្ត្រីដែលកំពុងតែពរពោះអាចជួយធ្វើឱ្យម្តាយ និងទារកក្នុងផ្ទៃមានសុខភាពល្អ ថែមទាំងអាចជួយកាត់ការពារ និងបន្ថយហានិភ័យពិការភាពនៃទារកដែលកំពុងតែលូតលាស់បានផងដែរ

- អាចជួយបង្កើនបរិមាណទឹកដោះ សម្រាប់ស្រ្តីដែលសម្រាលកូនរួចកំពុងតែបំបៅកូនដោយទឹកដោះ៕

Thai Green Papaya Salad Recipe 9 X3

Pickled Green Papaya Salad 1

Green Thai Long Beans Seeds 90pcs