ជម្រុះចោល​ ៧ ចំនុចនេះបាន លុយនឹងមិនទៅណាចោលអ្នកនោះទេ

បើនិយាយពីការរស់នៅក្នុងសម័យទំនើបក្រៅពីអ្នកត្រូវធ្វើការឱ្យបានល្អដើម្បីរកប្រាក់បានច្រើន រឿងសំខាន់មួយទៀតគឺគិតពីការចំណាយរបស់អ្នក។ អ្នកខ្លះចំណាយលុយច្រើនហួសប្រមាណទោះបីពួកគេរកចំណូលបានច្រើនតែក៏ចំណាយច្រើនដែរ។

ប៉ុន្តែមនុស្សមួយចំនួនរកចំណូលបានតិចពិតមែនប៉ុន្តែពួកគេមានវិន័យក្នុងការចំណាយដោយទុកលុយឱ្យបានច្រើន ប្រសិនបើអ្នកគិតថាអ្នកជាមនុស្សដែលចាយវាយខ្ជះខ្ជាយដោយមិនដឹងខ្លួននោះ យើងសូមធ្វើការបង្ហាញពីរឿង ៧ ចំណុចដែលអ្នកគួរចងចាំ ហើយអ្នកនឹងសន្សំប្រាក់បានច្រើន ។

1. ការញ៉ាំអាហារនៅខាងក្រៅ

ប្រសិនបើអ្នកសង្កេតដោយប្រុងប្រយ័ត្ន ការញ៉ាំអាហារនៅក្នុងហាងទំនើប មានតម្លៃថ្លៃជាងការចំអិននៅផ្ទះដល់ទៅ ១០ ដងដូច្នេះវាជាការប្រសើរប្រសិនបើអ្នកញ៉ាំអាហារនៅខាងក្រៅតែក្នុងឱកាសពិសេសជាមួយអ្នកពិសេស។

2. ទិញឆ្នោត

ចាក់ឆ្នោត ឬទិញឆ្នោត ពេលខ្លះវាសមហេតុផលក្នុងការទិញព្រោះអ្នកអាចជាអ្នកមាន។ ប៉ុន្តែការពិតគឺឱកាសនៃការឈ្នះរង្វាន់គឺមានទាបណាស់។ ការចាក់ឆ្នោតឬទិញឆ្នោតគឺខ្ជះខ្ជាយលុយ។

3. ប្រញ៉ាំប់ទិញរបស់បញ្ចុះតម្លៃ

ចំណុចសំខាន់គឺកុំប្រញាប់ប្រញាល់ទិញផលិតផលបញ្ចុះតម្លៃ ហើយត្រូវគិតអោយបានម៉ត់ចត់ថាតើនេះជាអ្វីដែលអ្នកពិតជាចង់បានរឺអត់? មនុស្សជាច្រើនប្រញាប់ប្រញាល់ទិញផលិតផលពីព្រោះពួកគេឃើញស្លាកបញ្ចុះតំលៃ ៥០% ប៉ុន្តែរបស់នោះមិនចាំបាច់សម្រាប់គេទេ។ ហើយសំខាន់បំផុតនោះការបញ្ចុះតម្លៃពិតជាមិនមែនតំលៃដែលថោកទេ។

4. ចុះឈ្មោះធ្វើជាសមាជិកនៅកន្លែងហាត់ប្រាណ

ជំនួសឱ្យការធ្វើលំហាត់ប្រាណនៅកន្លែងហាត់ប្រាណអ្នកអាចសន្សំប្រាក់ដោយការធ្វើលំហាត់ប្រាណនៅផ្ទះនិងអាចទិញឧបករណ៍ហាត់ប្រាណមួយចំនួន។ ទោះយ៉ាងណាក៏ដោយប្រសិនបើអ្នកចូលចិត្តចំណាយពេលនៅក្នុងកន្លែងហាត់ប្រាណធ្វើយ៉ាងណាអ្នកត្រូវមានវិន័យនិងទៅហាត់ប្រាណឲ្យបានទៀតទាត់។

5. រហ័សសម្រេចចិត្តទិញ

មានមនុស្សជាច្រើនដែលចូលចិត្តចំណាយពេលវេលាខ្ជះខ្ជាយលើអ្វីដែលពួកគេមិនត្រូវការឬចង់បាន។ ក្នុងអាជីវកម្មជារឿយៗប្រើល្បិចជាច្រើនដើម្បីបញ្ឆោតអ្នកឱ្យទិញរបស់ដែលអ្នកមិនត្រូវការនៅពេលដំបូង។

ការសិក្សាបានអះអាងថាការទិញរបស់ទាំងនេះធ្វើឲ្យមានរីករាយសម្រាប់អ្នកមិនចេះពិចារណា។ មនុស្សត្រូវតែយល់ថាភាពរីករាយមានដែនកំណត់ ហើយវាអាចខ្ជះខ្ជាយលុយដ៏មានតម្លៃរបស់អ្នក។

6. ការប្រើប្រាស់របស់របរប្រើប្រាស់

មិនមានហេតុផលដើម្បីទិញរបស់ទាំងនេះទេនៅពេលដែលអ្នកទុកវាចោលហើយទិញវាម្តងទៀត។ អ្នកគួរតែទិញរបស់ដែលអ្នកអាចប្រើឡើងវិញហើយនឹងប្រើបានច្រើនឆ្នាំ។ វត្ថុដែលអាចចោលបានគឺសមរម្យសម្រាប់ព្រឹត្តិការណ៍ជាក់លាក់។ ប៉ុន្តែកែវ ចានថ្មឬកែវ ចានសេរ៉ាមិចគឺជាជម្រើសល្អប្រសើរសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

7. ផ្លាស់ប្តូរស្មាតហ្វូនញឹកញាប់

ផលិតផលបច្ចេកវិទ្យាដូចជាស្មាតហ្វូនមានតម្លៃថ្លៃហើយម៉ូឌែលថ្មីបានចេញលក់គ្រប់ពេល មនុស្សជាច្រើនអាចទិញទូរស័ព្ទ iPhone ថ្មីបានភ្លាមៗនៅពេលដែលម៉ូដែលថ្មីត្រូវបានចេញផ្សាយទោះបីជាស្មាតហ្វូនចាស់នៅតែប្រើប្រាស់ល្អធម្មតាក៏ដោយ៕

អំពីអ្នកសរសេររបស់យើង៖ Vireak007