ឆ្កែយន្តមិន​ទាន់​មាន​ឈ្មោះ​នឹងដាក់ឲ្យការពារសន្តិសុខនៅមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក Tyndall AFB

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មូលដ្ឋានទ័ពអាកាស Tyndall និងកងកម្លាំងសន្តិសុខទី ៣២៥ នៃកងកំលាំងទ័ពអាកាសសហរដ្ឋអាមេរិកបាននឹងកំពុងធ្វើការជាមួយក្រុមហ៊ុន Ghost Robotics ដើម្បីបង្កើតប្រព័ន្ធពង្រឹងសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជនមូលដ្ឋាន។ ហើយក្នុង​នោះ​គឺ  Tyndall AFB នឹងក្លាយជាមូលដ្ឋានមួយ នៃមូលដ្ឋានទ័ពអាកាសអាមេរិកដំបូងបង្អស់ អនុវត្តកម្មវិអីឆ្កែរ៉ូបូតពាក់កណ្តាលស្វ័យប្រវត្តិចូលទៅក្នុងកងល្បាតរបស់ពួកគេ។

Ghostrobotics Dog

យានយន្តគ្មានមនុស្សបើក ដែលស្រដៀងនឹងសត្វឆ្កែគ្មានក្បាលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Ghost Robotics ។ ឆ្កែយន្ត​នេះមានភ្នែកសិប្បនិមិត្ត  Vision 60 Quadrupedal UGVs បញ្ជាដោយប្រព័ន្ធកុំព្យូរទ័រ មានកាមេរ៉ា និងឧបករណ៍រាវរកផ្សេងទៀតនៅពេលដែលពួកវាអាចដើរល្បាតតាមគន្លង ដែលបានកំណត់សម្រាប់ការគំរាមកំហែងពី​ប្រព័ន្ធឬអ្វីមួយដែល​គួរឲ្យ​សង្ស័យ។ ឆ្កែរ៉ូបូតកំណត់បាន​អំពីការប៉ះពាល់របស់មនុស្ស ហើយ​អាច​កំណត់សញ្ញាគ្រោះថ្នាក់ដែលអាចកើតមាន។

1200px F 22_Raptor_over_home_base_ _030929 F 0000J 003

បច្ចេកវិទ្យា UGVs ត្រូវបានដាក់រួមបញ្ចូលជាមួយប្រព័ន្ធខួរក្បាលសិប្បនិមិត្ត ដែលនឹងអនុញ្ញាតឱ្យបុគ្គលិកកងទ័ពអាកាសអង្គុយក្នុងមជ្ឈមណ្ឌល​ប្រតិបត្តិការការពារមូលដ្ឋាន មើលឃើញ ទោះបី​វា​ភ្ជាប់​ជាមួយកុំព្យូទ័រលើតុ ថេប្លេត ឬ​ក្នុង​ទូរស័ព្ទ។ ទោះ​បី​ជាឆ្កែយន្តទាំងនេះដើរជើងទាំងបួន និងស្រដៀងនឹងសត្វឆ្កែ ប៉ុន្តែពួកគេមិន​ត្រូវបានយកមកជំនួសឆ្កែពិតប្រាកដសម្រាប់ធ្វើការនៅក្នុងជួរយោធានោះទេ។ ឆ្កែយន្ត​នេះប្រើ​ប្រាស់​សម្រាប់​ការពារ​ក្នុង​លក្ខណៈពិសេស ហើយ​ឆ្កែពិតប្រាកដ​នៅ​តែ​បំពេញ​តួនាទី​សំខាន់​ដដែល។

GhostUGV


មេបញ្ជាការកងទាហាននៃកងកម្លាំងសន្តិសុខទី ៣២៥ លោកឧត្តមសេនីយ៍ Jordan Criss មានប្រសាសន៍ថា“ យើងរំភើបណាស់។ យើងគឺជាអង្គភាពដំបូងគេនៅក្នុងក្រសួងការពារជាតិ ដែលប្រើបច្ចេកវិទ្យានេះសម្រាប់ពង្រឹងប្រតិបត្តិការល្បាតសន្តិសុខ” ។

1000w_q75

លោក Criss បាននិយាយបន្ត​ទៀតថា៖ "ឆ្កែរ៉ូបូតទាំងនេះនឹងត្រូវបានប្រើជាកម្លាំងបន្ថែមសម្រាប់ការពារសន្ដិសុខពីទីតាំងដោយការល្បាតក្នុងតំបន់ដែលមនុស្ស និង​យានយន្ត​មិន​អាច​ទៅ​បាន" ៕

2b89a108 0dd0 4b0f 841b 8fe23cc8a15a Robot_dogs12

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក